ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឧត្តមសេនីយ៍ទោ តេង ប៊ុនថុន ហ៊ានយកឈាមខ្លួនឯងចេញ340mlដើម្បីជួយអ្នកជម្ងឺ


រាជធានីភ្នំពេញៈ ថ្ងៃ សៅរ៍ ១៥កើត ខែមិកសិរ ឆ្នាំជូត ទោសក័ ពស២៤៦៤ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២០  ឧត្តមសេនីយ៍ទោ តេង ប៊ុនថុន បានដឹកនាំសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង ( C.C.A) មកបរិច្ចាគឈាម នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម(មន្ទីពេទ្យរុស្សី) ដែលមានក្រុមមនុស្សធម៌មកចូលរួមធ្វើការផ្តល់ឈាមដែលល្អ និង ស្មគ្រ័ចិត្តរួមមាន
សមាគមបញ្ញាវន្តដើម្បីកម្ពុជា
សមាគមការពារសិទ្ធិអ្នកប្រើប្រាស់វិស័យកសិកម្មនៅកម្ពុជា
ក្រុមហ៊ុន វុតថា សំ គ្លូប៊ល ត្រេឌីង ឯ.ក ដោយសារតែចិត្តសប្បុរសធម៌ និង ការយល់ច្បាស់ពីផលប្រយោជន៍សំខាន់អាចជួយសង្គ្រោះជីវិតអ្នកជំងឺជាច្រើនដែលត្រូវការឈាមដើម្បីរស់រានមានជីវិតបន្ត ឧត្តមសេនីយ៍ទោ តេង ប៊ុនថុន មានចិត្តក្លាហានស្ម័គ្រចិត្តរួមចំណែកជាមួយសប្បុរសជនប្រមាណជាង៣៥នាក់មកផ្តល់ឈាមនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម(មន្ទីពេទ្យរុស្សី) ។

បើតាមប្រសាសន៍របស់ ឧត្តមសេនីយ៍ បានឱ្យដឹងថាការផ្តល់ឈាមរបស់លោកនេះគឺមានរយះពេលតាំងពីឆ្នាំ២០១០រហូតមកដល់បច្ចុប្បន្ន ដោយក្នុង១ឆ្នាំលោកបានផ្តល់ជូនចំនួន២ដង (ដើមឆ្នាំ និង ចុងឆ្នាំ)។

ហើយលោកក៏មិនដែលទទួលបានផលប៉ះពាល់អ្វីមួយចំពោះសុខភាពនិងរាងកាយរបស់លោកបន្ទាប់ពីបានផ្តល់ឈាមដែលមានចំណុះ៣៤០មីលីលីត្រទៅអោយមជ្ឈមណ្ឌលជាតិផ្តល់ឈាមដែរ ។

ជាចុងបញ្ចប់លោក ក៏ចង់អោយបងប្អូនប្រជាពលរដ្ឋខ្មែរមានសេចក្តីក្លាហានហ៊ានមកផ្តល់ឈាម ដោយធ្វើការស្វែងយល់និងសិក្សាអំពីការផ្តល់ឈាមនេះអោយបានច្បាស់ ពីព្រោះនៅមានមនុស្សជាច្រើនដែលគាត់មិនទាន់បានយល់ច្បាស់ពីការបរិច្ចាគឈាម ព្រមទាំងមិនដឹងពីគុណប្រយោជន៍ដែលបានមកពីការផ្តល់ឈាមមកកាន់មជ្ឈមណ្ឌលជាតិផ្តល់ឈាម(មន្ទីពេទ្យរុស្សី) ការផ្តល់ឈាមគឺមិនមានផលប៉ះពាល់សុខភាព និងអាចជួយអោយល្អប្រសើរសំរាប់សុខភាព។អត្ថបទ លោក ហង់រីសា

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |