ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

ប្រធាន WHO បង្ហាញក្តីសង្ឃឹមពិតប្រាកដ ក្នុងការបិទបញ្ចប់កូវីដ-១៩ ក្រោយវ៉ាក់សាំង៣ បង្ហាញប្រសិទ្ធភាពលើស៩០%

ប្រធាន WHO បង្ហាញក្តីសង្ឃឹមពិតប្រាកដ ក្នុងការបិទបញ្ចប់កូវីដ-១៩ ក្រោយវ៉ាក់សាំង៣ បង្ហាញប្រសិទ្ធភាពលើស៩០%

(ហ្សឺណែវ)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានថ្លែងជាលើកដំបូងថា ពេលនេះយើងមានក្តីសង្ឃឹមយ៉ាងពិតប្រាកដមួយថា វ៉ាក់សាំងនានារួមជាមួយការព្យាយាម និងធ្វើតេស្តជាច្រើន នឹងអាចឲ្យយើងបិទបញ្ចប់ការរាតត្បាតនៃ COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

ការលើកឡើងរបស់ប្រធាន WHO ខាងលើនេះ បានកើតមានឡើងបន្ទាប់ពី ក្រុមហ៊ុន AstraZeneca សហការជាមួយសកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស បានបញ្ចេញលទ្ធផលនៃការធ្វើតេស្តរបស់ខ្លួន ជាមួយលទ្ធផល ៩០% នៃប្រសិទ្ធភាព និងសុវត្ថិភាព។ វាជាវ៉ាក់សាំងទី ៣ ហើយបន្ទាប់ពីវ៉ាក់សាំងនៃក្រុមហ៊ុនអាមេរិក Pfizer សហការជាមួយអាល្លឺម៉ង់ BioNtech ព្រមទាំងក្រុមហ៊ុនមួយទៀតរបស់អាមេរិកគឺ Moderna សុទ្ធតែបានបង្ហាញលទ្ធផលជាង ៩០% ដូចៗគ្នា នៅក្នុងការធ្វើតេស្តតំណាក់កាលចុងក្រោយ។

លោក ថេដ្រូស អាដាណម បានសង្កត់ធ្ងន់យ៉ា់ងដូច្នេះថា «សារៈសំខាន់នៃសមិទ្ធផលវិទ្យាសាស្ត្រនេះ មិនអាចត្រូវបានគេមើលរំលងឡើយ។ គ្មានវ៉ាក់សាំងណាមួយក្នុងប្រវត្តិសាស្ត្រ ត្រូវបានបង្កើតឡើងយ៉ាងឆាប់រហ័ស ដូចវ៉ាក់សាំងទាំងនេះទេ។ ឥឡូវនេះសហគមន៍អន្តរជាតិ ត្រូវកំណត់ស្តង់ដារថ្មីសម្រាប់ការទទួលបានវ៉ាក់សាំង ព្រោះថាភាពចាំបាច់នៃការអភិវឌ្ឍវ៉ាក់សាំង ក៏ត្រូវឲ្យស៊ីសង្វាក់គ្នាទៅនឹងការ ចែកចាយដោយបន្ទាន់ និងស្មើភាពគ្នាផងដែរ»

គួរបញ្ជាក់តាមប្រធាន WHO ថា ទឹកប្រាក់យ៉ាងហោចណាស់ ៤.៣ពាន់លានដុល្លារអាមេរិក គឺត្រូវការជាចាំបាច់ដើម្បីធ្វើការផលិត និងចែកចាយវ៉ាក់សាំងក្នុងទ្រង់ទ្រាយធំ ក្នុងនោះរួមមានទាំងការធ្វើតេស្ត និងព្យាបាលផងដែរនៅក្នុងតំណាក់កាលបន្ទាន់។ ដោយឡែកទឹកប្រាក់រហូតដល់ទៅ ២៣.៨ពាន់លានដុល្លារទៀត គឺសម្រាប់ឆ្នាំ២០២១៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |