ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អូស្ដ្រាលីប្រកាសផ្ដល់ជំនួយវ៉ាក់សាំង COVID-19 ដល់កម្ពុជា នៅពេល WHO ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អូស្ដ្រាលីប្រកាសផ្ដល់ជំនួយវ៉ាក់សាំង COVID-19 ដល់កម្ពុជា នៅពេល WHO ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលីប្រចាំកម្ពុជា លោក Pablo Kang បានថ្លែងថា ប្រទេសរបស់ខ្លួន នឹងផ្ដល់ជំនួយវ៉ាក់សាំង COVID-19 ដល់កម្ពុជា នៅពេលដែលអង្គការសុខភាពពិភពលោក (WHO) ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅពេលខាងមុខ។

ការថ្លែងបែបនេះ របស់លោក Pablo Kang ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅរសៀលថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២០ នាទីស្ដីការក្រសួងសុខាភិបាលកម្ពុជា។

លោកឯកអគ្គរដ្ឋទូតរូបនេះបានថ្លែងបន្ដថា រដ្ឋាភិបាលរបស់ប្រទេសខ្លួន បានប្រកាសផ្ដល់ជំនួយជាថវិកាចំនួន៥០០លានដុល្លារអូស្ដ្រាលី ដល់កម្មវិធីកូវ៉ាក់ (COVAX) ដែលជាគម្រោងនៃកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងចែកចាយវ៉ាក់សាំង COVID-19 ផ្ដួចផ្ដើមដោយអង្គការសុខភាពពិភពលោក (WHO) ដើម្បីពេលវ៉ាក់សំាង COVID-19 មានប្រសិទ្ធភាពអាចប្រើប្រាស់បាន និងអាចទទួលបាន ដើម្បីយកមកផ្ដល់ជូនដល់ប្រទេសក្នុងតំបន់អាស៊ីអាគេ្នយ៍ និងប៉ាស៊ីហ្វិច ដែលក្នុងនោះក៏មានកម្ពុជាផងដែរ។

លោក Pablo Kang បានបញ្ជាក់ថា ការផ្តល់ថវិកាចំនួន ៥០០លានដុល្លារអូស្ដ្រាលីនេះ ទៅដល់គំនិតផ្ដួចផ្ដើម COVAX អាចទទួលយកបាននូវវ៉ាក់សាំងកូវីដ១៩ ដើម្បីជួយដល់បណ្តាខាងលើនេះ ទុកសម្រាប់ផ្តល់ដល់បណ្តាប្រទេស និងកិច្ចការដែលពាក់ព័ន្ធទៅនឹងសុខភាពសាធារណៈផងដែរ។

ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលីប្រចាំកម្ពុជា បានថ្លែងបញ្ជាក់ថា វ៉ាក់សាំងបច្ចុប្បន្ននេះ គេកំពុងពិនិត្យមើលប្រសិទ្ធិភាព និងសមត្ថភាព នូវប្រភេទវ៉ាក់សាំងសម្រាប់ការប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព និងមានការវាយតម្លៃពីអង្គការសុខភាពពិភពលោក។

លើសពីនោះ អូស្រ្តាលី និងពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយកម្ពុជា ទៅលើការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈផ្តល់អាហារូបករណ៍ជាដើម។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងមនោសញ្ចេតនាស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកអគ្គរដ្ឋទូតអូស្រ្តាលី និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលបានគាំទ្រវិស័យសុខាភិបាលកន្លងមកនេះ។ ជាពិសេសអំឡុងជំងឺកូវីដ១៩នេះ ដែលនឹងផ្តល់វ៉ាក់សាំងការពារកូវីដដល់កម្ពុជា នៅពេលខាងមុខ និងបណ្តុះបណ្តាលធនធានមនុស្ស ដែលបានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា។

រដ្ឋមន្ត្រីក៏បានរំលឹកឡើងវិញ នូវកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រវាងប្រទេសទាំងពីរ ជាពិសេសចាប់តាំងពីឆ្នាំ២០០៧ រហូតដល់បច្ចុប្បន្ន រដ្ឋាភិបាលអូស្រ្តាលី បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការលើ វិស័យសុខាភិបាលដល់កម្ពុជា ក្នុងទឹកប្រាក់ប្រមាណ១៤៥ លានដុល្លារអូស្រ្តាលី ក្នុងក្របខណ្ឌទ្វេភាគី ហើយនឹងបន្តផ្តល់ចំនួន២៨.៩លានដុល្លារអូស្រ្តាលី បន្ថែមទៀតក្នុងរយៈពេល៥ឆ្នាំ រហូតដល់ឆ្នាំ២០២១ ដែលសរុបស្មើនឹង ១៧៣.៩លានដុល្លារអូស្រ្តាលី លើគម្រោងជាច្រើន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |