ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ក្រោយយកកាំភ្លើងភ្ជង់ និងចាប់រំលោភស្រ្តីម្នាក់នៅខណ្ឌព្រែកព្នៅ

បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ក្រោយយកកាំភ្លើងភ្ជង់ និងចាប់រំលោភស្រ្តីម្នាក់នៅខណ្ឌព្រែកព្នៅ

(ភ្នំពេញ)៖ នគរបាលព្រហ្មទណ្ឌ នៃអធិដ្ឋាននគរបាលខណ្ឌព្រែក នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ ខេម វណ្ណឌី អាយុ៣៣ឆ្នាំ មុខរបរជានគរបាលជាតិ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកស៊ើបសួរតាមនីតិវិធីធី ក្នុងសំណុំរឿងដែលជនរងគ្រោះបានចោទថា បានដកកាំភ្លើងភ្ជង់នាងឲ្យដោះសម្លៀកបំពាក់ រួចចាប់រំលោភរហូតបានសម្រេច ហើយព្យាយាមរត់គេចខ្លួន។

តាមរបាយការណ៍សមត្ថកិច្ចនគបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០៖២០នាទីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចវិមានឈ្នះឈ្នះ ភូមិគប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតបានរួមមាន៖ កាំភ្លើងម៉ាក ROLO លេខ 874015 ចំនួន១ដើម, គ្រាប់កាំភ្លើងចំនួន ០៥គ្រាប់, រថយន្តម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ស៊េរី ១៩៩៤ ពាក់ស្លាកលេខ ភ្នំពេញ 2W-4327 មួយគ្រឿង និងទូរស័ព្ទ១គ្រឿង។

ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនរងគ្រោះ និងប្តីបានជិះម៉ូតូម៉ាកហុងដា ចេញពីផ្ទះមកដកក្រអៅឈូកនៅចំណុចកើតហេតុ ដោយប្តីបានឲ្យប្រពន្ធឈរចាំម៉ូតូ ហើយប្តីជាអ្នកចុះទៅដក។

មួយសន្ទុះក្រោយ មកជនសង្ស័យ បានជិះម៉ូតូមកឈប់ក្បែររបង រួចបានដើរសំដៅមករកជនរងគ្រោះ ដោយសួរថាប្តីទៅណា? តែជនរងគ្រោះមិនតបនោះទេ រួចជនសង្ស័យក៏ពឹងជនរងគ្រោះ ឲ្យជួយបង្វែរក្បាលទូកនៅក្បែរនោះ តែជនរងគ្រោះបដិសេធ ហើយក៏ដើរចេញមកក្រៅរបងថ្ម ក៏ត្រូវជនសង្ស័យដកកាំភ្លើងម៉ាក ROLO មកភ្ជង់ដើមទ្រូង បង្ខំឲ្យជនរងគ្រោះដោះសម្លៀកបំពាក់ រួចចាប់រំលោភរហូតបានសម្រេច។

ពេលនោះ ជនរងគ្រោះក៏ប្រើល្បិចធ្វើជាសុំលេខទូរសព្ទ័ជនសង្ស័យ ដើម្បីទុកសម្រាប់ទាក់ទងគ្នាពេលក្រោយ ហើយជនសង្ស័យក៏បានឲ្យលេខទូរស័ព្ទ រួចបានដើរទៅយកម៉ូតូ ជិះគេចទៅទិសខាងកើតបាត់។

ក្រោយមកជនរងគ្រោះបានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍គោករកា ហើយសមត្ថកិច្ចបានសហការជាមួយជនរងគ្រោះ ប្រើល្បិចតេហៅជនសង្ស័យណាត់ជួបជនរងគ្រោះម្តងទៀត នៅចំណុចផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ។

លុះជនសង្ស័យមកដល់ឃើញសមត្ថកិច្ចក៏ព្យាយាមបើករថយន្តម៉ាកកូរ៉ូឡា ស៊េរី១៩៩៦ គេចរហូតដល់ចំណុចវិមានឈ្នះឈ្នះ ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |