ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឃាត់ខ្លួនអ្នកសារព័ត៌មានម្នាក់ ករណីដឹកឈើប្រណិតខុសច្បាប់ ចេញពីស្រុកសៀមប៉ាង ទៅខេត្តក្រចេះ

ឃាត់ខ្លួនអ្នកសារព័ត៌មានម្នាក់ ករណីដឹកឈើប្រណិតខុសច្បាប់ ចេញពីស្រុកសៀមប៉ាង ទៅខេត្តក្រចេះ

(ស្ទឹងត្រែង)៖ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងខេត្តក្រចេះ បានឃាត់ខ្លួនបុរសម្នាក់ជាអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងករណីលួចដឹកជញ្ជូនឈើប្រណិបខុសច្បាប់ ជាមួយរថយន្តកាមរី ១គ្រឿង ដែលធ្វើដំណើរចេញពីស្រុកកសៀមប៉ាង ខេត្តស្ទឹងត្រែង ឆ្ពោះមកខេត្តក្រចេះ។

មន្រ្តីកងរាជអាវុធហត្ថដែលចុះបង្ក្រាបក្នុងប្រតិបត្តិការនេះ បានបញ្ជាក់ប្រាប់ភ្ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ជនសង្ស័យ ព្រមទាំងវត្ថុតាង ត្រូវបានឃាត់បាន នាម៉ោងជាង ២រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើដងផ្លូវជាតិលេខ៧ ត្រង់ចំណុចមុខវត្តអូរព្រះ ស្ថិតក្នុងឃុំអូរព្រះ ស្រុកសំបូរ ខេត្តក្រចេះ។

សេចក្តីរាយការណ៍បានឱ្យដឹងថា «នៅមុនពេលបង្ក្រាបបាន កម្លាំងសមត្ថកិច្ចបានប្រដេញចាប់រថយន្តនេះ ពេលធ្វើសកម្មភាពដឹកជញ្ជូនឈើគ្រញូង ចេញពីស្រុកសៀមប៉ាង។ លុះមកដល់ស្នាក់ការ សន្តិសុខអាវុធហត្ថដុងក្រឡ កម្លាំងអាវុធហត្ថ បានប្រដេញរថយន្តនេះ រហូតចូលមកដល់ទឹកដីខេត្តក្រចេះ ហើយចាប់បានទាំងរថយន្ត និងអ្នកបើកបរនៅមុខវត្តអូរព្រះ នៃមូលដ្ឋានខាងលើ»

សេចក្តីរាយការណ៍ បានបន្តថា រថយន្តដឹកឈើគ្រញូង ដែលកម្លាំងសមត្ថកិច្ចអាវុធហត្ថ បង្ក្រាបបាននៅក្នុងពេលនោះជាប្រភេទរថយន្តកាមរីឆ្លាម ពណ៌ស្លែ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-2025។ ចំណែកអ្នកបើកបររថយន្តមានឈ្មោះ តាន សុភ័ក្ត្រ ជាជំនួយការនិពន្ធនាយករបស់អង្គភាពសារព័ត៌មានមួយក្នុងស្រុក ដែលឈរជើងយកព័ត៌មាននៅក្នុងខេត្តក្រចេះ។

ក្រោយការឃាត់ខ្លួនជនសង្ស័យ រួមជាមួយរថយន្តដឹកឈើគ្រូញូង ត្រូវបានបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង។ ដោយឡែក ឈើគ្រញូងនៅក្នុងរថយន្តនោះ នៅមិនទាន់ដឹងពីចំនួនពិតប្រាកដនៅឡើយទេ ចំពោះវត្ថុតាងបទល្មើស ត្រូវបានប្រគល់ទៅឱ្យមន្ត្រីព្រៃឈើខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |