ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

លោក ដូណាល់ ត្រាំ នៅតែអះអាងថា «លោកនឹងឈ្នះ» បើទោះបីគ្មានភស្តុតាងណាមួយ ដែលបញ្ជាក់ពីការលួចបន្លំសន្លឹកឆ្នោតក៏ដោយ

លោក ដូណាល់ ត្រាំ នៅតែអះអាងថា «លោកនឹងឈ្នះ» បើទោះបីគ្មានភស្តុតាងណាមួយ ដែលបញ្ជាក់ពីការលួចបន្លំសន្លឹកឆ្នោតក៏ដោយ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជិតផុតអាណត្តិ លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ៍នេះបានអះអាងថា លោកនឹងនៅបន្តធ្វើជាប្រធានាធិបតីអាមេរិកមួយអាណត្តិទៀត ខណៈលទ្ធផលនឹងដឹងនៅសប្តាហ៍ក្រោយ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយអាមេរិកនំាគ្នាប្រកាសថា លោក ចូ បៃដិន គឺជាប្រធានាធិបតីជាប់ឆ្នោតរួចស្រេចទៅហើយក្តី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Inderpendent នៅយប់ថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម Twitter លោក ដូណាល់ ត្រាំ បានបង្ហោះសារបន្តបន្ទាប់គ្នា យ៉ាងដូច្នេះថា «យើងកំពុងមានការវិវត្តន៍ដ៏ធំធេង។ លទ្ធផលនឹងដឹងនៅសប្តាហ៍ក្រោយ។ យើងនឹងធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀត»។ មិនបានប៉ុន្មាននាទីក្រោយមក លោក ត្រាំ ក៏បានបង្ហោះសារមួយទៀតថា «យើងនឹងឈ្នះ»។

គួរជម្រាបថា កាលពីចុងសប្តាហ៍មុន ក្រោយពីប្រកាសលទ្ធផលថា លោក Joe Biden ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីទី៤៦ របស់អាមេរិក ភ្លាមៗនោះលោក ដូណាល់ ត្រាំ ក៏បានប្រកាសថា លោកនឹងមិនទទួលយកលោក Joe Biden ជំនួសគាត់នៅក្នុងសេតវិមានទេ។ មិនតែប៉ុណ្ណោះលោកថែមទាំងអះអាងទៀតថា មានក្រុមបណ្តាញជួយលោក Biden «ក្លែងបន្លំសន្លឹកឆ្នោត» ខណៈដែលលោកកំពុងប្រយុទ្ធប្រឆាំងនឹងលទ្ធផលតាមផ្លូវតុលាការ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |