ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ល្ងាចនេះតើ វិសាខា ឬណាហ្គា គ្រងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០

ល្ងាចនេះតើ វិសាខា ឬណាហ្គា គ្រងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០

(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១៤ (ថ្នាក់ជាតិ) ឆ្នាំ២០២០ បានឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រហើយនាល្ងាចថ្ងៃទី០៧ ខែវិច្ឆិកានេះ រវាងក្លិបវិសាខា និងក្លិបណាហ្គាវើលដ៏។ ចាំមើលរវាងក្រុមខ្លាំងទាំងពីរ តើក្រុមណានឹងគ្រងជើងឯកពានលំដាប់ទី២ ក្នុងស្រុកនេះ?

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត កាលពីល្ងាចមិញ គ្រូបង្វឹករបស់ក្រុមទាំងពីរ បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ អមជាមួយក្ដីរំពឹងក្នុងការដណ្ដើមជ័យជម្នះ ដើម្បីគ្រងជើងឯក និងចារជាប្រវត្តិសាស្ដ្រជូនក្លិបរៀងៗខ្លួន ពិសេសគ្រូបង្វឹកក្រុមណាហ្គាវើលដ៏ លោក មាស ចាន់ណា ដែលរំពឹងមិនជួបប្រវត្តិសាស្ដ្រច្រំដែល តាំងពីនៅជាកីឡាករ រហូតដល់ក្លាយជាគ្រូបង្វឹកទៀតឡើយ ដ្បិតប្រវត្តិឡើងវគ្គផ្ដាច់ព្រ័ត្រ ៦ដងរបស់ក្រុមនាគមាសនេះ ធ្លាប់ឈ្នះពានតែម្ដងប៉ុណ្ណោះ។

លោកនិយាយថា «ភាពខកចិត្តសម្រាប់ខ្ញុំ តាំងពីខ្ញុំនៅជាកីឡាកររហូតមកធ្វើគ្រូ វាច្រើនដងហើយនៅវគ្គនេះ។ អញ្ចឹងយើងរំពឹងថា យើងមិនចង់ខកចិត្តម្ដងទៀតទេ តែអ្វីៗរង់ចាំតែមើលការប្រកួតបញ្ចប់។ តែក្ដីរំពឹងរបស់ខ្ញុំ ខ្ញុំអត់ចង់ឲ្យបាត់បង់ឱកាសនេះម្ដងទៀតទេ ព្រោះយើងបាត់បង់ឱកាសហ្នឹងច្រើនលើកហើយ មើលទៅណាហ្គាឡើងដល់ Final នេះ ៦ដងហើយ។ អញ្ចឹងហើយខ្ញុំគិតថា ជាក្ដីរំពឹងរបស់ខ្ញុំមួយ ដែលខ្ញុំគិតថាអាចនឹងចារប្រវត្តិសាស្ត្រមួយ សម្រាប់ណាហ្គានៅឆ្នាំ២០២០ នេះ។ នេះជាក្ដីរំពឹងរបស់ខ្ញុំ តែអ្វីៗរង់ចាំមើលដល់ចប់ ៩០នាទីសិន»

ដោយឡែកលោក Colum Curtis គ្រូបង្វឹកក្រុមវិសាខាវិញបានអះអាងថា ក្រុមខ្លួនបានធ្វើការហ្វឹកហាត់យ៉ាងខ្លាំងខ្លា ដើម្បីត្រៀមការប្រកួតដ៏សំខាន់នេះ ព្រោះលោកមិនចង់ឲ្យខកចិត្តដល់កាលពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលក្រុមខ្លួនមានឱកាសស៊ុតក្បែរ ៣០ដង តែបែរជារកបានត្រឹម ១គ្រាប់នោះទេ។ ដូច្នេះលោករំពឹងថា ការប្រកួតនេះ នឹងក្លាយជាជំនួបដ៏អស្ចារ្យ ហើយកូនក្រុមខ្លួននឹងធ្វើបានល្អ ដើម្បីប្រជែងពាន និងឱកាសទៅលេងពានរង្វាន់ AFC Cup 2021។

គួរបញ្ជាក់ថា ជំនួបវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមពានសម្ដេចតេជោនាយករដ្ឋមន្ដ្រី រវាងក្លិបវិសាខា និងណាហ្គាវើលដ៏ នឹងចាប់ផ្ដើមប្រកួតនាម៉ោង ៦ល្ងាច ពោលគឺក្រោយចប់ការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្លិបភ្នំពេញក្រោន និងខេត្តព្រៃវែង ដែលនឹងធ្វើការប្រកួតនាម៉ោង ៣រសៀល នៅពហុកីឡដ្ឋានជាតិតែមួយគត់ ។ ចំពោះប្រាក់រង្វាន់ជ័យលាភីវិញ ក្រុមជើងឯកនឹងទទួលបាន ១០០លានរៀល, ក្រុមលេខ២ នឹងទទួលបាន ៦០លានរៀល ខណៈក្រុមលេខ៣ នឹងទទួលបាន ៣០លានរៀល ព្រមទាំងរង្វាន់មួយចំនួនទៀតផងដែរ៕

Filed in: ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |