ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អាមេរិកបំបែកកំណត់ត្រាមានអ្នកឆ្លងកូវីដ-១៩ «ជាង១សែននាក់ក្នុង១ថ្ងៃ» ខណៈការរាប់សន្លឹកបោះឆ្នោតកំពុងមានភាពចម្រូងចម្រាស់

អាមេរិកបំបែកកំណត់ត្រាមានអ្នកឆ្លងកូវីដ-១៩ «ជាង១សែននាក់ក្នុង១ថ្ងៃ» ខណៈការរាប់សន្លឹកបោះឆ្នោតកំពុងមានភាពចម្រូងចម្រាស់

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានបំបែកកំណត់ត្រាថ្មីមួយទៀតហើយ សម្រាប់ករណីជំងឺឆ្លងជំងឺ COVID-19 ដែលទើបត្រូវបានរកឃើញប្រចាំថ្ងៃរហូតដល់ទៅជាង ១០៨,០០០នាក់ កាលពីថ្ងៃពុធ (ពេលវេលានៅអាមេរិក) ខណៈរដ្ឋនានានៅទូទាំងប្រទេស បានរាយការណ៍ពីករណីឆ្លងថ្មីៗ ដែលបានបង្កឲ្យមានក្តីព្រួយបារម្ភ នៅចំពោះដំណើរការរាប់សន្លឹកឆ្នោត ដែលមិនទាន់បញ្ចប់នៅឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។

ករណីឆ្លងបានកើនឡើងយ៉ាងគំហុក រួមទាំងចំនួនមនុស្សដែលទទួលការសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យផងដែរ បានឆ្លុះបញ្ចាំងពីបញ្ហាប្រឈមដែលប្រធានាធិបតីលោក ដូណាល់ ត្រាំ ឬ ប្រធានាធិបតីថ្មី ត្រូវប្រឈមនៅប៉ុន្មានខែមុនរដូវរងា និងថ្ងៃឈប់សម្រាកដែលកាន់តែខិតជិតមកដល់។ វេជ្ជបណ្ឌិត រ៉ូបឺត មើហ្វី (Robert Murphy) ដែលជានាយកប្រតិបត្តិនៃវិទ្យាស្ថានសុខភាពសាធារណៈ នៅសាកលនៅសាកលវិទ្យាល័យ ណតស៍វែស្ទឺន (Northwestern) បានបញ្ជាក់ថា អាណត្តិដឹកនាំរបស់លោក ត្រាំ នឹងបន្តបញ្ចប់រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ខាងមុខ ហើយទៅដល់ពេលនោះ ពលរដ្ឋអាមេរិកាំងច្រើនជាង ១សែននាក់ទៀត អាចនឹងបង់ជីវិតដោយសារជំងឺ COVID-19 បើសិនមិនដាក់ចេញនូវវិធានការចំបាច់ ដើម្បីទប់ស្កាត់នោះទេ។

យោងតាមទិន្នន័យចេញផ្សាយដោយសាកលវិទ្យាល័យ ចនស៍ ហបឃីនស៍ (John Hopkins) បានបង្ហាញថា ករណីឆ្លងជំងឺ COVID-19 ថ្មីៗប្រចាំថ្ងៃនៅសហរដ្ឋអាមេរិកបានកើនឡើង ៤៥ភាគរយ នៅក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ដែលជាមធ្យមមានជាង ៨៦,៣០០ករណីក្នុងមួយថ្ងៃ។ ទន្ទឹងគ្នានេះ ចំនួនអ្នកស្លាប់ក៏បានកើនឡើង ១៥ភាគរយផងដែរ ដោយជាមធ្យមមានជាង ៨៤០នាក់ជារៀងរាល់ថ្ងៃ។ ចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសមានច្រើនជាង ២៣២,០០០នាក់ ខណៈចំនួនករណីឆ្លងសរុបមានច្រើនជាង ៩លានករណី ដែលជាចំនួនខ្ពស់បំផុតនៅលើពិភពលោក ហើយករណីឆ្លងថ្មីៗបាននឹងកំពុងបន្តកើនឡើង ស្ទើរតែគ្រប់រដ្ឋទៅហើយ។

នៅជុំវិញបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត ស៊ូសាន ប៊េលី (Susan Bailey) ប្រធានសមាគមគ្រូពេទ្យអាមេរិក បានបញ្ជាក់ពីវិធានការមួយចំនួន ដែលពលរដ្ឋអាមេរិកាំងអាចធ្វើបាន ដើម្បីជួយផ្លាស់ប្តូរស្ថានភាពនាពេលបច្ចុប្បន្ន។ អ្នកជំនាញរូបនេះបានលើកឡើងយ៉ាងដូច្នេះថា «បើទោះជាលទ្ធផលបោះឆ្នោតយ៉ាងណាក៏ដោយ យើងគ្រប់គ្នាត្រូវតែគាំទ្រ»។ លោកស្រីបានបន្តទៀតថា មនុស្សភាគច្រើនហាក់ដូចជាបន្ធូរអារម្មណ៍ចំពោះ ការអនុវត្តគម្លាតសុវត្ថិភាព, ការមិនលាងដៃញឹកញាប់ និងការមិនពាក់ម៉ាសផងដែរ។ លោកស្រីវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ទៀតថា យើងទាំងអស់គ្នាត្រូវដឹងថាអ្វីៗអាចកើនឡើងគ្រប់ពេលវេលា ដូច្នេះហើយយើងទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នគ្រប់ពេល។

គួរបញ្ជាក់តាមមន្ត្រីសុខាភិបាលអាមេរិក បានគូសបញ្ជាក់ថា ពួកគេជឿលើវ៉ាក់សាំងប្រឆាំង COVID-19 ដែលអាចនឹងទទួលបានការអនុញ្ញាត ឲ្យប្រើជាបន្ទាន់នៅមុនដំណាច់ឆ្នាំ២០២០នេះ។ ការផ្គត់ផ្គង់វ៉ាក់សាំងនៅដំណាក់កាលដំបូង នឹងត្រូវចែកចាយភ្លាមៗដល់ពលរដ្ឋដែលងាយរងគ្រោះបំផុត រួមបញ្ចូលទាំងបុគ្គលិកសុខាភិបាលជួរមុខ។

រហូតមកដល់ពេលនេះ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានអនុញ្ញាតទាំងស្រុងឲ្យប្រើប្រាស់ថ្នាំតែមួយមុខគត់គឺថ្នាំ រ៉េនដេស៊ីវា (remdesivir) សម្រាប់អ្នកជំងឺនៅមន្ទីរពេទ្យ ខណៈថ្នាំ ឌិចហ្សាមេថាសុន (Dexamethasone) ឬ ថ្នាំប្រភេទ ស្ទេរ៉យដ៍ (steroids) ស្រដៀងគ្នានេះដែរ ក៏ត្រូវបានអនុញ្ញាតឲ្យប្រើលើអ្នកជំងឺកម្រិតធ្ងន់មួយចំនួន ប៉ុន្តែត្រូវធ្វើតាមគោលការណ៍ណែនាំ ស្តីពីការព្យាបាលរបស់សហព័ន្ធ។ បន្ថែមពីលើនេះ រដ្ឋាភិបាលអាមេរិកនៅតែបន្តឧបត្ថម្ភ លើការសិក្សាជាច្រើនផ្សេងៗទៀតផងដែរ ពាក់ព័ន្ធនឹងថ្នាំព្យាបាល ក៏ដូចជាវ៉ាក់សាំងប្រឆាំង COVID-19៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |