ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ទីតាំងល្បែងអាប៉ោងនិងជល់មាន់នៅខេត្តរតនៈគីរីមិនខ្លាចញញឺតសមត្ថកិច្

ខេត្តរតនៈគីរី៖ យោងតាមប្រភពបានឱ្យដឹងថានៅក្នុងទឹកដីនៃអាណាចក្រខេត្ត រតនៈគីរី ដែលជាទឹកដីរបស់លោក ថង សាវុន អភិបាលខេត្តរតនៈគិរី បានបណ្តោយឱ្យកើតមានល្បែងសុីសងខុសច្បាប់មានដូចជា អាប៉ោង យូគី ជល់មាន់ជាដើម ដែលម្ចាស់ទីតាំងនេះបានរត់ការសែនព្រេនឱ្យម្ចាស់ទឹកដីរួចរាល់អស់ហើយ ដូចឆ្នេះហើយបើទោះបីពលរដ្ឋទៅប្តឹងក៍គ្មានប្រយោជន៍ដែរ អង្គភាពសារព័ត៌មានក្នុងស្រុកជាច្រើនបានផ្សព្វផ្សាយនៅលើគេហទំព័រតែបានត្រឹមការច្រានចោលពីមន្ត្រីខេត្តរតនៈគីរីថាជាព័ត៌មានមិនពិតទៅវិញ។

ប្រភពដែលផ្តល់ព័ត៌មានយ៉ាងច្បាស់ៗពីសកម្មភាពរបស់ពួកញៀនល្បែងទាំងអស់នេះគឺមានទាំងរូបថតនិងវីដេអូដែលយើងឃើញថាអ្នកលេងគឺមិនខ្វល់ពីការចាប់ខ្លួនរបស់សមត្ថកិច្ចទាល់តែសោះ គឺស្រែកលូឡាយ៉ាងសប្បាយ ក្នុងមួយថ្ងៃម្ចាស់ទីតាំងប្រមូលលុយមិនក្រោមពី ប្រាំពីមុឺនដុល្លាអាមេរិក។

ទីតាំងល្បែងខាងលើនេះស្ថិតនៅ
១.  ភូមិភ្នំធំ ឃុំ យក្សឡោម ក្រុងបានលុង ខេត្ត រតនៈគីរី  នៅចំណុចភ្នំយោល
២.នៅផ្ទះឈ្មោះ ទេប វណ្ណា ហៅអូនធំ ស្ថិតនៅភូមិ បឹងកន្សែង ឃុំ ឡាបានសៀក ក្រុងបានលុង ខេត្ត រតនៈគិរី

ម្ចាស់ទីតាំងបនល្បែងសុីសងខាងលើឈ្មោះ ទេប វណ្ណា ដែលមានអ្នកមើលការខុសត្រូវឈ្មោះ ហ្វុង និង ឈ្មោះ មករា ។

ទីតាំងល្បែងអាប៉ោង យូគី ជល់មាន់ខាងលើនេះ អង្គភាពសារព័ត៌មាន KNN news បានផ្តល់ព័ត៌មានទៅលោក យិន សំណាង ស្នងការខេត្តរតនៈគិរី និង លោក ថង សាវុន អភិបាលខេត្តរតនៈគិរី តាមរយះ Telegram នៅថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២០ថ្មីៗនេះដែរតែលោកមិនឆ្លើយតប។

ដើម្បីរក្សាភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច
ប្រភពបានស្នើសំដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយមានវិថានការចំពោះម្ចាស់ទីតាំងខាងលើនេះផង។ អត្ថបទ នាយភ្លុក

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |