ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

សារព័ត៌មានរដ្ឋកូរ៉េខាងជើងចេញផ្សាយថា លោក គីម ជុងអ៊ុន បានទទួលសារលិខិត តបវិញ ពីសំណាក់ប្រធានាធិបតីស៊ីរី

សារព័ត៌មានរដ្ឋកូរ៉េខាងជើងចេញផ្សាយថា លោក គីម ជុងអ៊ុន បានទទួលសារលិខិត តបវិញ ពីសំណាក់ប្រធានាធិបតីស៊ីរី

(ព្យុងយ៉ាង)៖ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទទួលសារឆ្លើយតបពីប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាសាដ វិញហើយ បន្ទាប់ពីលោកបានផ្ញើសារមួយទៅទីក្រុងដាម៉ាស់ កាលពីមួយសប្តាហ៍មុន។ នេះបើតាមប្រភពពី KCNA ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម បានទទួលលិខិតសម្ដែងការអរគុណពីលោក អាសាដ កាលពីថ្ងៃអង្គារ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងរូបនេះផ្ញើសារលិខិតមួយច្បាប់ ដើម្បីអបអរសាទរ និងជូនពរនាឱកាសពិធីបុណ្យឯករាជ្យជាតិរបស់ប្រទេសស៊ីរី។ នៅក្នុងលិខិតនេះដដែល លោក អាសាដ បានបង្ហាញពីជំនឿថា ទំនាក់ទំនងជាប្រវត្តិសាស្ត្រនៃកូរ៉េខាងជើង និងស៊ីរី នឹងបន្តរីកចម្រើន និងកាន់តែរឹងមាំឡើង ដោយឈរលើមូលដ្ឋានគិតគូរពីផលប្រយោជន៍រួម នៃប្រជាជនប្រទេសទាំង ២ ហើយព្រមទាំងបានជូនពរឱ្យលោក គីម មានសុខភាព និងកូរ៉េខាងជើងស្គាល់ភាពរុងរឿងផងដែរ។

លោក គីម ជុងអ៊ុន កាលពីថ្ងៃទី២២ ខែមេសា បានផ្ញើសារទៅកាន់លោក បាស្សា អាល់ អាសាដ ដើម្បីអរគុណប្រធានាធិបតីស៊ីរីរូបនេះ ដែលបានផ្ញើសារ ជូនពរក្នុងថ្ងៃខួបកំណើតទី១០៨ នៃជីតារបស់លោក គឺលោក គីម អ៉ីលស៊ុងផងដែរ។ ប្រកាសអំពីសារលិខិតខាងលើនេះ បានកើតមានឡើង ចំពេលដែលពិភពលោកទាំងមូល កំពុងតែចង់ដឹង អំពីរឿងរ៉ាវពិតប្រាកដ ដែលស្ថិតនៅពីក្រោយការអវត្តមានរបស់លោក គីម ជុងអ៊ុន នារយៈពេល ២០ថ្ងៃមកនេះ៕

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |