ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រយៈពេល១៤ឆ្នាំ កម្ពុជាបញ្ជូនកងទ័ពរបស់ខ្លួនចូលរួមរក្សាសន្តិភាពក្រោមឆត្រ UN ជាង ៧ពាន់នាក់ ក្នុងនោះស្ត្រី ៩១៩នាក់, ខណៈ១០នាក់ ត្រូវពលីជីវិត

រយៈពេល១៤ឆ្នាំ កម្ពុជាបញ្ជូនកងទ័ពរបស់ខ្លួនចូលរួមរក្សាសន្តិភាពក្រោមឆត្រ UN ជាង ៧ពាន់នាក់ ក្នុងនោះស្ត្រី ៩១៩នាក់, ខណៈ១០នាក់ ត្រូវពលីជីវិត

(ភ្នំពេញ)៖ ចាប់ពីឆ្នាំ២០០៦ រហូតមកឆ្នាំ២០២០នេះ ពោលគឺមានរយៈពេល១៤ឆ្នាំ ដែលប្រទេសកម្ពុជា បានបញ្ជូនកងទ័ពមួកខៀវរបស់ខ្លួន ចំនួន៧១២៣នាក់ ក្នុងនោះមានស្ត្រីចំនួន ៤១៩នាក់ ចូលរួមប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅបណ្តាប្រទេសចំនួន៩ ដែលកំពុងតែហែកហួរដោយសារតែភ្លើងសង្គ្រាមស៊ីវិល។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកានេះ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបន្ថែមពីនេះ ប្រទេសកម្ពុជា បានឈរនៅលំដាប់ទី២ នៅពីក្រោយប្រទេសឥណ្ឌូនេស៊ី ក្នុងបណ្តាប្រទេសអាស៊ានទាំង ១០ប្រទេស ជុំវិញការចូលរួមរបស់ស្ត្រីក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់បន្ថែមទៀតយ៉ាងដូច្នេះថា៖ «ចាប់តាំងពីឆ្នាំ២០០៦ មកប្រទេសកម្ពុជា បានបញ្ចូនកងថែរក្សាសន្តិភាពចំនួន ៧,១២៣ នាក់ ក្នុងនោះមានស្ត្រីចំនួន ៤១៩នាក់ ដើម្បីចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ ជាពិសេសនៅទ្វីបអាហ្វ្រិក ដែលប្រទេសទាំងនោះកំពុងហែកហួរដោយសង្គ្រាម»។

បច្ចុប្បន្ននេះ កម្លាំងទ័ពមួកខៀវកម្ពុជា បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសចំនួន៤ រួមមាន៖ ប្រទេសលីបង់, សាធារណរដ្ឋស៊ូដង់ខាងត្បូង, ប្រទេសម៉ាលី និងអាហ្វ្រិកកណ្តាល និងមានចំនួន ០៥កង សរុបចំនួន ៧៧៩នាក់ ក្នុងនោះមានស្ត្រីចំនួន ៧៥នាក់។

រយៈពេល១៤ឆ្នាំ នៃបេសកកម្មរបស់ខ្លួនកងទ័ពមួកខៀវកម្ពុជាចំនួន ១០នាក់ បានពលីជីវិត ក្នុងនោះនៅប្រទេសម៉ាលី ចំនួន០៥នាក់ (ពលីដោយសារជំងឺកូវីដ-១៩ ១នាក់) និងប្រទេសអាហ្វ្រិកកណ្តាល ០៥នាក់។

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា នឹងមិនដកកងកម្លាំងរក្សាសន្តិភាពចេញពីប្រទេសដែលកំពុងរងគ្រោះឡើយ ហើយកម្ពុជារក្សាជំហរបញ្ជូនបន្ថែមឱ្យកាន់តែច្រើនទៀតផងដែរ។ សម្តេចក៏បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសក្រនៅក្នុងអាស៊ាន តែកម្ពុជាបានចូលរួមយ៉ាងសកម្មជាមួយអន្តរជាតិ ក្នុងសកម្មភាពមនុស្សធម៌តាមរយៈកងទ័ពមួកខៀវ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |