ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កីឡាករ សៀង ចន្ធា ចង់ទៅលេងក្រៅស្រុក ក្រោយជួយបឹងកេតលើកពានលីគ

កីឡាករ សៀង ចន្ធា ចង់ទៅលេងក្រៅស្រុក ក្រោយជួយបឹងកេតលើកពានលីគ

(ភ្នំពេញ)៖ ខ្សែប្រយុទ្ធឆ្នើមវ័យក្មេង សៀង ចន្ធា បានបង្ហើបពីគោលដៅចង់ទៅលេងក្រៅស្រុកក្នុងរយៈពេល ១ឆ្នាំ ឬ ២ឆ្នាំខាងមុខ បន្ទាប់ពីរូបគេបានសម្រេចបំណងជួយក្លិបបឹងកេត គ្រងតំណែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២០ ដែលជាជោគជ័យក្នុងឆ្នាំដំបូង ក្រោយរូបគេចាកចេញពីសាលាបាល់ទាត់ជាតិបាទី។

កីឡាករមានដើមកំណើតពីខេត្តកោះកុងរូបនេះបានបញ្ជាក់ថា «ខ្ញុំសប្បាយចិត្ត ដែលទទួលបានជ័យជម្នះជើងឯក ហើយវាគឺជាគោលដៅរបស់ខ្ញុំ។ ពេលខ្ញុំចាកចេញពីសាលាបាល់ទាត់ជាតិបាទី ខ្ញុំបានដាក់គោលដៅថា ខ្ញុំចង់ឈ្នះពាននៅក្លិបជាលើកដំបូង ហើយឥឡូវបានសម្រេចដូចបំណង គឺខ្ញុំសប្បាយចិត្ត»

ចន្ធា បានបន្ដថា «ចំពោះគោលដៅខ្ញុំនៅរដូវកាលក្រោយ គឺខ្ញុំត្រូវបង្ហាញសមត្ថភាពឲ្យបានច្រើនជាងនេះទៀត ពិសេសក្នុងពានរង្វាន់ AFC Cup ដែលយើងមានអាទិភាពទៅប្រកួត ចឹងខ្ញុំដាក់គោលដៅ ខ្ញុំនឹងធ្វើឲ្យបានល្អនៅក្នុងការប្រកួតហ្នឹង។ ម្យ៉ាងវិញទៀត ខ្ញុំមានគោលដៅ អាចថា ១ឆ្នាំ ឬ ២ឆ្នាំទៀត ខ្ញុំចង់ទៅលេងនៅស្រុកក្រៅ»

គួរដឹងថា ក្រោយចាកចេញពីបាទី និងបង្ហាញខ្លួនដំបូងជាមួយក្លិបបឹងកេតក្នុងរដូវកាលនេះ សៀង ចន្ធា បានបង្កព្យុះភ្លៀងលើទីលាន ហើយក្លាយជាចំណែកមួយដ៏សំខាន់ ជួយក្រុមនាគខៀវបឹងកេតសម្រេចបំណងលើកពានលីគជាលើកទី៤ ដោយ ចន្ធា រកបាន ៩គ្រាប់ ហើយក៏ជាដៃគូប្រយុទ្ធដ៏សំខាន់របស់ម្ចាស់ពានកីឡាករល្អជាងគេ កីឡាករ ម៉ាត់ នូរុណ ផងដែរ៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |