ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រេចដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្នស្ពានអាកាសរង្វង់មូលចោមចៅ ចាប់ពីថ្ងៃនេះ

សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រេចដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្នស្ពានអាកាសរង្វង់មូលចោមចៅ ចាប់ពីថ្ងៃនេះ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសសម្រេចដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននូវស្ពានអាកាសរង្វង់មូលចោមចៅ ចាប់ពីថ្ងៃនេះបន្ទាប់ពីដំណើរការសាងសង់បានបញ្ចប់រួចរាល់ហើយនោះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ការប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវក្រោមដីនេះ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីអញ្ជើញបើកការដ្ឋាន ដំណើរការសាងសង់ ស្ពានបេតុងខ្សែកាប្លិ៍ ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ហើយថ្ងៃនេះ យកលឱកាសនេះសូមប្រកាសជូនបងប្អូនឱ្យបានជ្រាបថា កាលមុននេះយើងមានក្រុមហ៊ុនអនិកជនកម្ពុជា កំពុងសាងសង់ស្ពានអាកាស រង្វង់មូលចោមចៅ ក្នុងស្ពានអាកាសហ្នឹងវាមានផ្លូវក្រោមដី ប្រវែង៤៨៨ម៉ែត្រ ទន្ទឹង៨.៥ម៉ែត្រ អីឡូវហ្នឹងបានកសាងរួចហើយ អញ្ចឹងខ្ញុំសូមយកឱកាសនេះ ប្រកាសជម្រាបជូន និងប្រកាសដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃនេះតទៅ…! យើងមាននៅលើអាកាសផង ក្រោមដីផង ប៉ុន្តែអាក្រោមដីនេះ បើកឱ្យដំណើរការដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅតំបន់ចោមចៅ»

ទន្ទឹមនឹងការប្រកាសបើកឱ្យដឹណើរការជាបណ្តោះអាសន្នផ្លូក្រោមដីនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋក៏អាចយកតំបន់ផ្លូវក្រោមដីរង្វង់មូលចោមចៅនេះ ធ្វើជាតំបន់ទេសចរណ៍ ដោយកូនចៅខ្លះអាចនេះឪពុក ម្តាយ ដែលចង់ឃើញផ្លូវក្រោមដីដែលមានប្រវែងវែង ដែលជាសមិទ្ធផលថ្មីមួយទៀតរបស់កម្ពុជា ក្រោមម្លប់សុខសន្តិភាព ដែលកម្ពុជាទទួលបាន។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យក្រុមហ៊ុនទូរស័ព្ទទៅតបណ្តាញសេវារបស់ខ្លួន នៅផ្លូវក្រោមដីរង្វង់ចោមចៅនេះ ដើម្បីពេលប្រជាពលរដ្ឋនាំគ្នាទៅលេង ឬធ្វើដំណើរនៅទីនោះ កុំវាឱ្យដាច់សេវា ខណៈនៅតាមបណ្តាប្រទេសនានា គឺគេបានធ្វើលើកិច្ចការងារនេះរួចទៅហើយ។ ដូច្នេះ សូមឱ្យក្រុមហ៊ុនទូរស័ព្ទនានាចុះទៅសិក្សា ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការដាក់បណ្តាញសេវារបស់ខ្លួន នៅផ្លូវក្រោមដីនេះបាន ឬអត់។

ពាក់ព័ន្ធនឹងការភ្ជាប់បណ្តាញសេវា នៅផ្លូវក្រោមដីរង្វង់មូលចោមចៅនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ ធ្វើកិច្ចការងារនេះជាមួយក្រុមហ៊ុន Cellcard របស់ឧកញ៉ា គិត ម៉េង ឱ្យធ្វើជាគំរូលើផ្នែកនេះមុនគេ ខណៈក្រុម Cellcard របស់ឧកញ៉ា គិត ម៉េង គឺមានសេវាអ៊ីនធើរណែតល្បឿនលឿន ក្របដណ្តប់ពេញផ្ទៃប្រទេស។

ជាមួយគ្នានេះដែរ សម្តេចតេជោ ក៏បានបញ្ជាក់ថា បើតាមការសង្កេតមើលរបស់សម្តេចគឺនៅក្នុងគណៈរដ្ឋមន្ត្រី ស្ទើរតែប្រាស់ ប្រព័ន្ធទូរស័ព្ទ Cellcard របស់ឧកញ៉ា គិត ម៉េង ៩៥ភាគរយទៅហើយ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនទូរស័ព្ទ Cellcard មានទំនាក់ទំនងជាមួយក្រុមហ៊ុនទូរស័ព្ទនៅបរទេស ដែលអាចផ្តល់ភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនង មកកាន់ប្រទេសកម្ពុជា។

ត្រង់ចំណុចនេះ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការលើកសសើរពីដំណើរការសេវាទូរស័ព្ទល្អរបស់ក្រុមហ៊ុន Cellcard មិនមែនសម្តេចឃោសនាឱ្យឧកញ៉ា គិត ម៉េង នោះទេ គឺសម្តេចចង់ឱ្យប្រព័ន្ធអ៊ីធើរណែត មានល្បឿនលឿន និងមានប្រព័ន្ធសេវាទូរស័ព្ទជាប់ជានិច្ច។ ខណៈថ្ងៃសម្តេចចុះទៅសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ គឺប្រើប្រាស់ប្រព័ន្ធ WiFi ចំនួន៣ក្រុមហ៊ុន បែរជាគ្មានសេវា ស្រាប់តែមានតែសេវាក្រុមហ៊ុន Cellcard របស់ឧកញ៉ា គិត ម៉េង ទៅវិញ។

សូមបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅនេះ ប្រើប្រាស់ថវិកាសាងសង់២២លានដុល្លារអាមេរិក ប្រើរយៈពេលសាងសង់៣០ខែ ពោលចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ ក្រុមហ៊ុនដែលទទួលម៉ៅការសាងសង់ គឺក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |