ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសង់ស្ពានឆ្លងទន្លេបាសាក់ ភ្ជាប់ពីកោះពេជ្រទៅកោះនរា ពីកោះនរា ទៅផ្លូវជាតិលេខ១

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសង់ស្ពានឆ្លងទន្លេបាសាក់ ភ្ជាប់ពីកោះពេជ្រទៅកោះនរា ពីកោះនរា ទៅផ្លូវជាតិលេខ១

(ភ្នំពេញ)៖ សុខសន្តិភាពដែលកើតចេញពីពលិកម្មដ៏លំបាករបស់ថ្នាក់ដឹកនាំកម្ពុជា រួមមាន៖ សម្តេចតេជោ ហ៊ុន សែន សម្តេចធម្មពោធិសាល ជា ស៊ីម សម្តេច ហេង សំរិន និងអ្នកស្នេហាជាតិកម្ពុជាជាច្រើន បាននឹងកំពុងធ្វើឱ្យដែនដីញ៉ាំញីដោយភ្លើងសង្គ្រាមរីកលូតលាស់ស្រស់បំព្រងសម្រាប់ក្របខណ្ឌទូទាំងប្រទេស។ ដោយឡែករាជធានីភ្នំពេញ ជាដែនដីដែលគេហៅថា «ទីក្រុងខ្មោច» ក៏ទទួលបានការអភិវឌ្ឍគួរជាទីមោទន ខណៈសមិទ្ធផលថ្មីបង្ហាញវត្តមានជាបន្តបន្ទាប់។

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រលើទឹកដីរាជធានីភ្នំពេញមួយទៀត នឹងចាប់ផ្តើមបើកការដ្ឋានដំណើរការសាងសង់ ហើយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ សមិទ្ធផលថ្មីដែលនឹងបើកការដ្ឋានសាងសង់ថ្ងៃនេះ គឺស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍ផ្តល់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដែលទទួលបានសិទ្ធិសាងសង់ស្ពាន បានឱ្យដឹងថា សម្រាប់ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ។ ផ្លូវនេះគ្រោងចំណាយពេលសាងសង់ ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ។

ដោយឡែកស្ពានភ្ជាប់ពីក្រុងរណបកោះនរា ទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់ ១២ខែ និងចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក។

ស្ពានបេតុងខ្សែកាប្លិ៍ជាប្រវត្តិសាស្ត្រ ១ខ្សែនេះ នៅពេលសាងសង់រួច ត្រូវបានរំពឹងថា នឹងចូលរួមចំណែកជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១។ ជាពិសេសជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្ស។

សូមបញ្ជាក់ថា នៅកោះនរា ស្ថិតក្នងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន OCIC ធ្វើជាទីក្រុងរណបថ្មីលើផ្ទៃដីជាង ១០០ហិកតា។ គម្រោងនេះនឹងត្រូវរៀបចំអភិវឌ្ឍន៍ ដូចទៅនឹងទីក្រុងកោះពេជ្រនាពេលបច្ចុប្បន្នដែរ។

រាជធានីភ្នំពេញ មុនពេលរំដោះចេញពីរបប «កម្ពុជាប្រជាធិបតេយ្យ» របស់ ប៉ុល ពត នោះ ត្រូវបានគេប្រសិទ្ធជា «ទីក្រុងខ្មោច»។ ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ រាជធានីភ្នំពេញ ក៏ចាប់ផ្តើមស្គាល់នូវពន្លឺនៃការអភិវឌ្ឍជាបន្តបន្ទាប់។ តាមរយៈការអភិវឌ្ឍក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យរាជធានីភ្នំពេញ ក្លាយជារាជធានីស្រស់បំព្រងមួយមិនចាញ់ទីក្រុងនៃបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោកនោះដែរ។

រាជធានីភ្នំពេញ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលមានប្រជាពលរដ្ឋមិនដល់ ៥០នាក់ផងនោះ។ មកដល់ពេលបច្ចុប្បន្នក្លាយជារាជធានីភ្នំពេញ ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម នយោបាយ វប្បធម៌ និងទេសចរណ៍ដ៏រស់រវើក ដោយមានប្រជាពលរដ្ឋប្រមូលផ្តុំរស់នៅ ធ្វើការ សិក្សារៀនសូត្រ និងទេសចរណ៍មិនតិចជាង ៣លាននាក់នោះឡើយ។

ដើម្បីឆ្លើយតបនឹងកំណើនប្រជាពលរដ្ឋ និងឱ្យសមស្របទៅនឹងវិសាលភាពនៃកំណើនសេដ្ឋកិច្ចនោះ ផ្ទៃដីរាជធានីភ្នំពេញ ត្រូវបានពង្រីកជាបន្តបន្ទាប់ផងដែរ។ មកដល់ពេលបច្ចុប្បន្ននេះ រាជធានីភ្នំពេញមានផ្ទៃដីជិត ៧០០គីឡូម៉ែត្រក្រឡា។

សំណង់អគារពាណិជ្ជកម្ម និងលំនៅឋាន ក៏ត្រូវបានមើលឃើញរីកលូតលាស់គួរកត់សម្គាល់ផងដែរ។ បច្ចុប្បន្នរាជធានីភ្នំពេញ មានអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅ មានចំនួន១,២៩២អគារ និងបុរីមានចំនួនប្រមាណ ២៤៤បុរី។

ដោយឡែកស្ពានឆ្លងកាត់ទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះមានចំនួន ៦ស្ពាន។ ស្ពានឆ្លងកាត់ទន្លេក្នុងភូមិសាស្ត្ររាជធានភ្នំពេញ រួមមាន៖ ស្ពានជ្រោយចង្វាទី១, ទី២, ស្ពានព្រះមុនីវង្សចំនួនពីរខ្សែទៅ និងមក, ស្ពានព្រែកព្នៅ និងស្ពានបេតុងក្រុងរណបជ្រោយចង្វាភ្ជាប់ផ្លូវជាតិលេខ៦ និងលេខ៥៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |