ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

COVID-19 នឹងធ្វើឱ្យលោក ដូណាល់ ត្រាំ ចាញ់ការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២០?

COVID-19 នឹងធ្វើឱ្យលោក ដូណាល់ ត្រាំ ចាញ់ការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២០?

(វ៉ាស៊ីនតោន)៖ ភាពវឹកវរនៃការគ្រប់គ្រងមិនបានល្អ លើវិបត្តិ COVID-19 ដែលបានផ្ដាច់ជីវិតមនុស្សលើស ៦ម៉ឺននាក់ នៅក្នុងសហរដ្ឋអាមេរិក ត្រូវបានមជ្ឈដ្ឋានខ្លះ មើលឃើញថា អាចនឹងបំផ្លាញក្ដីសង្ឃឹមចង់ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកមួយអាណត្តិទៀតរបស់លោក ដូណាល់ ត្រាំ។ ប៉ុន្តែ អ្នកវិភាគលើការបោះឆ្នោតតាម ប្រព័ន្ធប្រតិភូ លោក Joshua Sandman យល់ថាលោក ត្រាំ នៅតែអាចទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ សាជាថ្មីម្ដងទៀត។

មកទល់នឹងពេលនេះ បើទោះជាមិនទាន់មានការប្រកាសតែងតាំងជាផ្លូវការក៏ដោយ អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ត្រូវបានគេជឿជាក់នឹងក្លាយ ជាបេក្ខជនប្រធានាធិបតីអាមេរិកតំណាងឱ្យគណបក្សប្រជាធិបតេយ្យ ដែលនឹងត្រូវប្រជែងយកកៅអីប្រធានាធិបតីជាមួយលោក ដូណាល់ ត្រាំ។ បើតាម លោក Joshua Sandman ជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ University of New Haven នៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកា ខាងមុខលោក ដូណាល់ ត្រាំ អាចនឹងទទួលបានសំឡេងប្រតិភូ ២៤៩ រីឯលោក Joe Biden ទទួលបាន២៤៨។ ប៉ុន្តែ លោកបន្ថែមថា លោក ត្រាំ អាចនឹងចាញ់សំឡេងបោះឆ្នោតសុទ្ធពីប្រជាជនអាមេរិក ឬ popular vote របស់លោក Biden។

លោក Joshua Sandman ធ្វើការព្យាករណ៍ខាងលើដោយផ្អែកលើកត្តាមួយចំនួនដូចជា៖

ទី១៖ នៅក្នុងការជជែកដេញ និងយុទ្ធនាការឃោសនាបោះឆ្នោតនាពេលកន្លងមក អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ចូលចិត្តលើកឡើងតែពីរឿង អតីតកាល ដែលមិនស្របទៅនឹងគំនិតរបស់យុវជនអាមេរិក នោះទេ។

ទី២៖ បើទោះជា បេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យមួយរូបទៀត លោក Bernie Sanders សម្រេចចិត្តគំាទ្រលោក Biden ក៏ដោយ ប៉ុន្តែអ្នកគាំទ្រ លោក Sanders មិនប្រាកដថានឹងបោះឆ្នោតឱ្យលោក Biden នោះដែរ ពីព្រោះអ្វីដែលអាចកែប្រែចិត្តពួកគេបាននោះគឺបញ្ហា និងមនោគមន៍វិជ្ជា មិនមែនភាព ស្មោះត្រង់លើលោក Sanders ទេ។ ពួកគេមើលឃើញថាលោក Biden គ្មានអី្វខុសគ្នាពីលោក ត្រាំ ឡើយ ហើយរឹតតែសំខាន់ជាងនេះទៅទៀត គឺការជំរុញរបស់ លោក Sanders ឱ្យលោក Biden ទទួលយកកម្មវិធីគោលនយោបាយអ្នកឆ្វេងនិយម និងសង្គមនិយមរបស់លោក បាន និងកំពុងធ្វើឱ្យអ្នកបោះឆ្នោតមាននិន្ននាការ កណ្ដាល បែរខ្នងដាក់លោក Biden ទៅវិញ។

ទី៣៖ សកម្មភាពរបស់កូនប្រុសលោក Biden ផ្ទាល់ គឺលោក Hunter Biden នឹងបន្តបំពុលយុទ្ធនាការឃោសនាបោះឆ្នោតនៃអតីតអនុប្រធានាធិបតីអាមេរិក រូបនេះ។ លោក Hunter Biden ត្រូវបានគេរាយការណ៍ថាបានទទួលយកតំណែង ក្នុងជួរក្រុមប្រឹក្សាភិបាល ប្រចាំក្រុមហ៊ុនមួយនៅក្នុងប្រទេស អ៊ុយក្រែន ដែលមានទំនាក់ទំនង រកស៊ីជាមួយចិន ខណៈឪពុករបស់លោកកំពុងកាន់តំណែងជាអនុប្រធានាធិបតីអាមេរិក នៅពេលនោះ។ នេះគឺជាទង្វើមិនត្រឹមត្រូវ និងខ្វះក្រមសីលធម៌ រីឯលោក ដូណាល់ ត្រាំ ផ្ទាល់ក៏ធ្លាប់បានយករឿងអាស្រូវនេះមកវាយប្រហារដើម្បីទម្លាក់ប្រជាប្រិយភាពរបស់លោក Biden ហើយលោកក៏ទំនងជានឹងបន្តយករឿងនេះរិះគន់ លោក Biden មុននឹងការបោះឆ្នោតមកដល់ក៏ថាបាន។

ទី៤៖ លោក ដូណាល់ ត្រាំ នៅតែអាចរក្សាបានការគាំទ្រជាមូលដ្ឋានពីប្រជាជនអាមេរិកស្បែកស ជាពិសេសគឺពីក្រុមអ្នកអភិរក្សនិយម។ ការគាំទ្ររបស់លោក នៅក្នុង ចំណោមប្រជាជនអាមេរិកស្បែកស មានភាពរឹងនៅសមរភូមប្រជែងប្រជាប្រិយភាព នៃតំបន់ភាគកណ្ដាលឈាងខាងលិច, ភាគនិរតី, ភាគខាងលិច និងភាគខាងត្បូង រួមទាំងរដ្ឋដែលមានការប្រកួតប្រជែងខ្លាំងដូចជា រដ្ឋ Florida, Iowa, Ohio, North Carolina, Nevada, Minnesota និងរដ្ឋ Michigan។

គួរជម្រាបថា ខណៈការដោះស្រាយ និងវិធានការគ្រប់គ្រងវិបត្តិ COVID-19 របស់លោក ដូណាល់ ត្រាំ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតមួយ ការស្ទង់មតិធ្វើឡើង ដោយ Reuters/Ipsos នៅក្នុងសប្ដាហ៍នេះ បានបង្ហាញថា ៤៤ភាគរយ នៃអ្នកចុះឈ្មោះបោះឆ្នោតនិយាយថាពួកគេ នឹងគាំទ្រលោក Biden នៅក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក នៅថ្ងៃទី៣ ខែវិច្ឆិកា ខាងមុខនេះ ខណៈ៤០ភាគរយថានឹងបោះឆ្នោតគាំទ្រ លោក ដូណាល់ ត្រាំ៕

ប្រភព៖ The Hill (ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០)

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |