ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ប្រធានាធិបតីចិន៖ «គ្មានកម្លាំងណាអាចមកបំបែក ទឹកដីចិនបានជាដាច់ខាត, ចិនមិនបណ្តោយឲ្យសន្តិសុខ ការអភិវឌ្ឍ និងផលប្រយោជន៍ខ្លួនរងការយាយីឡើយ»

ប្រធានាធិបតីចិន៖ «គ្មានកម្លាំងណាអាចមកបំបែក ទឹកដីចិនបានជាដាច់ខាត, ចិនមិនបណ្តោយឲ្យសន្តិសុខ ការអភិវឌ្ឍ និងផលប្រយោជន៍ខ្លួនរងការយាយីឡើយ»

(ប៉េកាំង)៖ ប្រទេសចិនបានបើកកិច្ចប្រជុំមួយនៅថ្ងៃសុក្រនេះ ដើម្បីរំលឹកខួបលើកទី ៧០ នៃកងទ័ពស្ម័គ្រចិត្តប្រជាជនចិន (CPV) ដែលបានចេញទៅជួយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ក្នុងសង្គ្រាមទប់ទល់ការឈ្លានពានរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅរសៀលថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០។

អ្នកចូលរួមទាំងអស់បានឈរនៅក្នុងភាពស្ងៀមស្ងាត់មួយភ្លែត ដើម្បីឧទ្ទិសដល់កងទ័ពដែលបានពលីជីវិត និងយុទ្ធជននៅក្នុងសង្គ្រាមកូរ៉េ។ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានថ្លែងសុន្ទរកថានៅឯវិមានប្រជាជន នៅទីក្រុងប៉េកាំងយ៉ាងដូច្នេះថា «សង្គ្រាមដ៏អស្ចារ្យដើម្បីទប់ទល់ការឈ្លានពាន ប្រឆាំងនឹងការពង្រីកអំណាចវាទីនិយម និងការពារសន្តិសុខរបស់ប្រទេសចិន។ សង្រ្គាមនេះក៏បានការពារសន្តិភាពរបស់ប្រជាជនចិន រក្សាស្ថិរភាពនៅឧបទ្វីបកូរ៉េ និងបានរក្សាសន្តិភាពនៅទ្វីបអាស៊ី ព្រមទាំងពិភពលោកទាំងមូលផងដែរ»
នៅក្នុងស្ថានការណ៍ពិភពលោក ដែលកាន់ប្រឈមមុខក្នុងការបែកបាក់ និងការប្រកួតប្រជែងអំណាច កាន់តែខ្លាំងឡើងជាលំដាប់ ក្នុងនាមជាមេដឹកនាំនៃប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ ២ លើសកលលោក លោក ស៊ី ជិនពីង បានសង្កត់ធ្ងន់ថា «ប្រទេសចិននឹងមិនអនុញ្ញាតឲ្យ ដែនអធិបតេយ្យ ការអភិវឌ្ឍ និងផលប្រយោជន៍នានារបស់ខ្លួន រងការយាយីជាដាច់ខាត។ ចិនក៏មិនបណ្តោយឲ្យកម្លាំងនានា ធ្វើការរំលោភ ឬបំបែកទឹកដីចេញពីចិននោះដែរ»។

លោក ស៊ី ជិនពីង បានបន្តទៀតថា «ជ័យជំនះដ៏ធំធេងនៃសង្រ្គាម ប្រឆាំងការឈ្លានពានពីសហរដ្ឋអាមេរិក នឹងត្រូវកត់ត្រាជារៀងរហូតនៅក្នុងប្រវត្តិសាស្ត្រនៃប្រជាជាតិចិន ប្រវត្តិសាស្រ្តនៃសន្តិភាព ព្រមទាំងការអភិវឌ្ឍ និងការរីកចម្រើនរបស់មនុស្សជាតិ។ ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តចិន នឹងធ្វើឲ្យគណបក្សមួយនេះកាន់តែរឹងមាំថែមទៀត»

លោកប្រធានាធិបតីចិនបានសង្កត់ធ្ងន់ឡើងវិញថា «សង្គ្រាមត្រូវតែធ្វើឡើងដើម្បីទប់ស្កាត់ការឈ្លានពាន អំពើហិង្សាត្រូវតែឆ្លើយតបដោយអំពើហិង្សា ហើយជ័យជំនះគឺពិតជាចាំបាច់ណាស់ ដើម្បីទទួលបានសន្តិភាព និងការគោរព។ ប្រជាជាតិចិនដាច់ខាតមិនបន្ទន់ខ្លួន នៅចំពោះមុនការគំរាមកំហែងនោះឡើយ»

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |