ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ទីបំផុតសហរដ្ឋអាមេរិក «អនុម័តថ្នាំព្យាបាលកូវីដ-១៩ដំបូង» ដែលជាថ្នាំធ្លាប់ព្យាបាលលោក ត្រាំ ឲ្យជាសះស្បើយឆាប់រហ័ស

ទីបំផុតសហរដ្ឋអាមេរិក «អនុម័តថ្នាំព្យាបាលកូវីដ-១៩ដំបូង» ដែលជាថ្នាំធ្លាប់ព្យាបាលលោក ត្រាំ ឲ្យជាសះស្បើយឆាប់រហ័ស

(វ៉ាស៊ីនតោន)៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានប្រកាសអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំប្រឆាំងវីរុសកូរ៉ូណា (COVID-19) របស់ក្រុមហ៊ុនផលិតឱសថ ជីលីដ (Gilead Science) សម្រាប់ព្យាបាលអ្នកជំងឺ COVID-19 ដែលកំពុងសម្រាកនៅឯមន្ទីរពេទ្យហើយ ដែលថ្នាំនេះគឺជាថ្នាំដំបូងគេបង្អស់ ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ សម្រាប់ព្យាបាលជំងឺនេះនៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០។

រ៉េមដេស៊ីវា (Remdesivir) គឺជាថ្នាំមួយក្នុងចំណោមថ្នាំតែប៉ុន្មានមុខប៉ុណ្ណោះ ដែលត្រូវបានប្រើប្រាស់នៅក្នុងដំណើរការព្យាបាល ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ ការអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំ Remdesivir ជាផ្លូវការរបស់ FDA បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនការតស៊ូមតិលើកចុងក្រោយរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជាមួយនឹងដៃគូប្រជែងរបស់លោក គឺលោក ចូ បៃដិន ដែលបានធ្វើឡើងនៅមុនការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។

ទោះជាយ៉ាងណាអង្គការសុខភាពពិភពលោក (WHO) កាលពីសប្តាហ៍មុនបានអះអាងថា ការសិក្សាស្រាវជ្រាវរបស់ខ្លួនបានរកឃើញថា ថ្នាំ Remdesivir របស់ក្រុមហ៊ុនផលិតឱសថអាមេរិក Gilead Science មិនអាចកាត់បន្ថយរយៈពេលនៃព្យាបាលអ្នកជំងឺក្នុងមន្ទីរពេទ្យ ឬក៏បង្កើនឱកាសខ្ពស់ក្នុងការរក្សាជីវិតអ្នកជំងឺ COVID-19 ជាងថ្នាំដទៃទៀតនោះទេ។

គួរជម្រាបថា ថ្នាំ Remdesivir បានក្លាយជាថ្នាំម៉្យាងដែលមានស្តង់ដារក្នុងការថែទាំអ្នកជំងឺ COVID-19 ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ទោះបីជាវាមិនបានបង្ហាញពីលទ្ធភាពជួយ ដល់ការរស់រានមានជីវិត ក្នុងអត្រាខ្ពស់ជាងថ្នាំដទៃក៏ដោយ។ ថ្នាំនេះក៏មិនត្រូវបានរកឃើញថា អាចជួយអ្នកជំងឺដែលស្ថិតក្នុងស្ថានភាពមធ្យមដែរ ហើយវេជ្ជបណ្ឌិតជាច្រើននៅតែប្រុងប្រយ័ត្នក្នុងការប្រើប្រាស់វា ចំពោះអ្នកជំងឺដែលមិនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ក្រុមហ៊ុនផលិតឱសថ Gilead Science បាននិយាយថា បច្ចុប្បន្ននេះខ្លួនកំពុងតែព្យាយាមបំពេញតម្រូវការថ្នាំ Remdesivir នៅសហរដ្ឋអាមេរិក ហើយក៏រំពឹងដែរថា នឹងអាចឈានទៅបំពេញតម្រូវការទីផ្សារសកល ចាប់ពីចុងខែតុលានេះតទៅ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |