ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ជប៉ុនផ្តល់ប្រាក់កម្ចីមានការប្រាក់ទាប ៤៧៣លានដុល្លារដល់ឥណ្ឌូណេស៊ី ដើម្បីទប់ទល់វិបត្តិកូវីដ-១៩

ជប៉ុនផ្តល់ប្រាក់កម្ចីមានការប្រាក់ទាប ៤៧៣លានដុល្លារដល់ឥណ្ឌូណេស៊ី ដើម្បីទប់ទល់វិបត្តិកូវីដ-១៩

(ហ្សាការតា)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) កាលពីថ្ងៃអង្គារសប្តាហ៍នេះបានប្រកាសឲ្យដឹងថា ប្រទេសជប៉ុននឹងផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបចំនួន ៥០ពាន់លានយ៉េន (ប្រហែលជា ៤៧៣លានដុល្លារអាមេរិក) ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 នៅក្នុងប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០។

ការផ្តល់ជូននេះត្រូវបានធ្វើឡើងអំឡុងនៃកិច្ចពិភាក្សា ជាមួយប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ (Joko Widodo) នៅឯវិមានប្រធានាធិបតីនៅបូហ្គ័រ (Bogor) ក្បែរទីក្រុងហ្សាការតា។ ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាប នឹងក្លាយជាផ្នែកមួយនៃវិធានការរបស់ប្រទេសឥណ្ឌូណេស៊ី ដើម្បីប្រើប្រាស់ក្នុងករណីគ្រោះមហន្តរាយធម្មជាតិនានា បន្ថែមពីលើប្រាក់កម្ចីប្រហែលជា ៣២ពាន់លានយ៉េនដែលជប៉ុនបានផ្តល់ឲ្យកាលពីខែកុម្ភៈកន្លងទៅ។ កម្ចីខាងលើត្រូវបានផ្តល់ឲ្យ ដើម្បីជួយជ្រោមជ្រែងក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌូណេស៊ី ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាវ COVID-19។ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺ COVID-19 នៅក្នុងតំបន់ ដោយមានករណីឆ្លងសរុបច្រើនជាង ៣៦០,០០០ករណីក្នុងនោះមនុស្សច្រើនជាង ១២,០០០នាក់ទៅហើយបានស្លាប់។

ឥណ្ឌូណេស៊ីគឺជាប្រទេសទី ២ បន្ទាប់ពីប្រទេសវៀតណាម សម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់នាយករដ្ឋមន្ត្រីជប៉ុន ចាប់តាំងពីលោកបានឡើងកាន់តំណែង។ លោក Suga ក៏បានយល់ព្រមជាមួយលោក Widodo ក្នុងការចាប់ផ្តើមកិច្ចពិភាក្សាបើកឡើងវិញ នូវដំណើរការអាជីវកម្មរវាងប្រទេសទាំងពីរ ព្រមទាំងកិច្ចចរចាសន្តិសុខរវាងរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសនាពេលខាងមុខផងដែរ។

តំបន់អាស៊ីអាគ្នេយ៍ត្រូវបានជ្រើសរើស សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Suga ចាប់តាំងពីឡើងកាន់ដំណែងបន្តពីលោក អាបេ ស៊ីនហ្សូ កាលពីខែមុន ដើម្បីបង្ហាញពីសារៈសំខាន់នៃតំបន់នេះចំពោះប្រទេសជប៉ុន។ បន្ទាប់ពីជួបពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo លោក Suga បានបញ្ជាក់ថា បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ គឺជាគន្លឹះសំខាន់ដើម្បីរក្សាសេរីភាព និងបើកចំហតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយលោកបានប្រាប់លោក Widodo ទៀតថា ប្រទេសជប៉ុននឹងប្តេជ្ញាចូលរួមចំណែករក្សាសន្តិភាព និងវិបុលភាពនៅក្នុងតំបន់។ លោក Suga បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំពោះទស្សនវិស័យរបស់អាស៊ាន ស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលឥណ្ឌូណេស៊ីបានផ្តួចផ្តើមឡើង ព្រោះវាស្របទៅតាមគោលនយោបាយការទេស របស់ប្រទេសជប៉ុន។

គួរជម្រាបថា លោក Widodo បានស្វាគមន៍ចំពោះការគាំទ្ររបស់ជប៉ុន ចំពោះប្រជាជាតិអាស៊ីអាគ្នេយ៍ ហើយបានកត់សំគាល់ថា ស្មារតីនៃកិច្ចសហប្រតិបត្តិដោយបើកចំហរ គឺចាំបាច់នៅក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការឥណ្ឌូ-ប៉ាស៊ីហ្វិក ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងចក្ខុវិស័យរបស់អាស៊ាន។ លោក Widodo ក៏បានបង្ហាញពីក្តីសង្ឃឹមថា សមុទ្រចិនខាងត្បូងនឹងអាចបន្តក្លាយជាសមុទ្រសន្តិភាព និងស្ថិរភាព៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |