ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ទីបំផុតជប៉ុនចុះកិច្ចព្រមព្រៀងលក់ យន្តហោះល្បាត និងប្រព័ន្ធរ៉ាដាឲ្យវៀតណាម ក្នុងដំណើរទស្សនកិច្ចលោក Suga នៅហាណូយ

ទីបំផុតជប៉ុនចុះកិច្ចព្រមព្រៀងលក់ យន្តហោះល្បាត និងប្រព័ន្ធរ៉ាដាឲ្យវៀតណាម ក្នុងដំណើរទស្សនកិច្ចលោក Suga នៅហាណូយ

(ហាណូយ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) និងសមភាគីវៀតណាមលោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) បានយល់ព្រមធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីដោះស្រាយបញ្ហានៅក្នុងតំបន់ ក្នុងនោះរួមមានទាំងបញ្ហានៅសមុទ្រចិនខាងត្បូង ជាទីដែលចិនកំពុងពង្រីកឥទ្ធិពល និងបង្កើនសកម្មភាពយោធារឹតតែខ្លាំង។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Japantimes នៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០។

ក្រោយបញ្ចប់កិច្ចប្រជុំជាមួយលោក Phuc ក្នុងរដ្ឋធានីហាណូយ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ លោក Suga បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកចាត់ទុកវៀតណាមជាមូលដ្នានដ៏រឹងមាំ សម្រាប់កិច្ចខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវសេរីភាព និងការបើកចំហតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយនាយករដ្ឋមន្ត្រីជប៉ុន ដែលទើបឡើងកាន់តែតំណែងថ្មីថ្មោងរូបនេះបានសន្យាថា ប្រទេសលោកនឹងបន្តចូលរួមចំណែក ដើម្បីរក្សាសន្តិភាព និងបង្កើតភាពរុងរឿងក្នុងតំបន់។

លោក Suga ដែលកំពុងស្ថិតនៅក្នុងដំណើរទស្សនកិច្ច នៅក្រៅប្រទេសជាលើកដំបូង ក្នុងនាមជានាយករដ្ឋមន្ត្រីជប៉ុនបានបញ្ជាក់ទៀតថា ប្រទេសទាំងពីរបានឯកភាពលើ កិច្ចព្រមព្រៀងយោធាមួយ ដែលនឹងអនុញ្ញាតឱ្យជប៉ុននាំចេញបរិក្ខាយោធា និងបច្ចេកវិទ្យា ក្នុងនោះរួមមានទាំងយន្ដហោះល្បាត និងប្រព័ន្ធរ៉ាដាទៅកាន់ប្រទេសវៀតណាម។ បរិក្ខាទាំងនេះអាចនឹងជួយបង្កើនសមត្ថភាពវៀតណាម ក្នុងការដឹកនាំប្រតិបត្តិការល្បាត នៅក្នុងតំបន់ជម្លោះដែនទឹកជាមួយចិន ក្នុងតំបន់សមុទ្រចិនខាងត្បូង។

គួរជម្រាបថា ក្រៅពីទំនាក់ទំនងការពារជាតិ លោកនាយករដ្ឋមន្ត្រីជប៉ុន Suga Yoshihide ក៏បានចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច, ថាមពល និងសុខាភិបាល ហើយថែមទាំងបានសន្យាផ្ដល់ជំនួយដល់វៀតណាម ដែលកំពុងរងគ្រោះដោយទឹកជំនន់ទៀតផង។ លោក Suga បានរៀបចំចាកចេញពីប្រទេសវៀតណាមនៅថ្ងៃអង្គារនេះ ដើម្បីបន្តបំពេញដំណើរទស្សនកិច្ច ទៅកាន់ប្រទេសឥណ្ឌូណេស៊ី៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |