ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ប្រធានាធិបតីបារាំងប្រកាស «ថ្កោលទោសអំពើភេរវកម្ម» ក្រោយការកាត់ក្បាលគ្រូបង្រៀនម្នាក់ នៅជាយទីក្រុងប៉ារីស

ប្រធានាធិបតីបារាំងប្រកាស «ថ្កោលទោសអំពើភេរវកម្ម» ក្រោយការកាត់ក្បាលគ្រូបង្រៀនម្នាក់ នៅជាយទីក្រុងប៉ារីស

(ប៉ារីស)៖ ប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) នៅថ្ងៃសុក្រសប្តាហ៍នេះបានថ្កោលទោស ចំពោះអំពើឃាតកម្មដ៏ព្រៃផ្សៃបំផុត ដែលលោកផ្ទាល់បានចាត់ទុកថាជា «ការវាយប្រហារដោយអំពើភេរវកម្ម» បានបណ្តាលឲ្យគ្រូបង្រៀនម្នាក់ស្លាប់នៅជាយទីក្រុងប៉ារីស ហើយមេដឹកនាំបារាំងរូបនេះ ក៏បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ឈរជាធ្លុងមួយ និងសន្យាថារដ្ឋាភិបាលរបស់លោក នឹងចាត់វិធានជាបន្ទាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០។

លោក Macron បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីដំណើរទស្សនៈកិច្ចទៅកាន់អនុវិទ្យាល័យមួយនៅក្នុងតំបន់ កុងហ្វ្លង់ ហ្សង់ អូណីនែន (Conflans-Sainte-Honineine) មួយម៉ោងបន្ទាប់ពីគ្រូបង្រៀនមា្នក់ត្រូវបានធ្វើឃាត ខណៈដែលគាត់កំពុងបង្រៀនសិស្ស អំពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ លោកប្រធានាធិបតីបារាំងបានបញ្ជាក់បន្ថែមថា ភេរវករដែលបានសម្លាប់គ្រូបង្រៀនរូបនោះ ដោយសារតែពួកគេចង់បំផ្លាញសាធារណរដ្ឋ… បំផ្លាញលទ្ធភាពនៃការធ្វើឲ្យមនុស្សជំនាន់ក្រោយ យល់ដឹងអំពីសេរីភាព។ ប្រធានាធិបតីរូបនេះ បានសង្កត់ធ្ងន់ថា ក្រុមភេរវករនឹងមិនបំបែកប្រទេសបារាំងបានឡើយ។

តាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា ជនរងគ្រោះគឺជាគ្រូបង្រៀនប្រវត្តិសាស្រ្តអាយុ ៤៧ឆ្នាំ ដែលត្រូវបានគេរាយការណ៍ថា លោកគ្រូរូបនេះបានបង្ហាញគំនូរជីវចលព្យាការីមហាម៉ាត់ ដោយអ្នកគោរពសាសនាអ៉ីស្លាមចាត់ទុកថា «ជាការប្រមាថ» ហើយបន្ទាប់មករូបគាត់ត្រូវបានសម្លាប់ ដោយកាត់ក្បាលតែម្តង។ ជនសង្ស័យដែលបង្ករឿងនេះមានអាយុ ១៨ឆ្នាំ ត្រូវបានប៉ូលិសល្បាតប្រទះឃើញ នៅក្នុងតំបន់នោះជាមួយនិងកាំបិតជាភស្តុតាង។ តាមសេចក្តីរាយការណ៍ ជនដៃដល់រូបនោះបានស្រែកថា «ព្រះជាម្ចាស់អស្ចារ្យណាស់» មុនពេលបើកការវាយប្រហារ។ ប្រព័ន្ធផ្សព្វផ្សាយខាងលើបានរាយការណ៍ទៀតថា ប៉ូលិសបានបាញ់សម្លាប់ជនដៃដល់ ក្រោយពីជននោះបានតដៃ និងមិនព្រមឲ្យចាប់ខ្លួន។

គួរបញ្ជាក់ថា កាលពីដើមខែសីហា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ហ្គែរ៉ាល់ ដាម៉ាណង់ (Gerald Darmanin) បានកត់សំគាល់ថា ហានិភ័យនៃការវាយប្រហារភេរវកម្មនៅក្នុងប្រទេសបារាំង នៅតែមានកម្រិតខ្ពស់បំផុត ដោយសារតែមនុស្សសរុបចំនួន ៨,១៣២នាក់ ត្រូវបានចុះឈ្មោះក្នុងបញ្ជីនៃការព្រមានថ្នាក់ជាតិ ចំពោះភាពជ្រុលនិយមផ្នែកសាសនា៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |