ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

ចិនកត់ឈ្មោះម៉ាឡេស៊ីចូលក្នុង «បញ្ជីប្រទេសមានអទិភាព​ទទួលបានវ៉ាក់សាំងកូវីដ-១៩ពីចិន» នៅពេលផលិតបានជោគជ័យ

ចិនកត់ឈ្មោះម៉ាឡេស៊ីចូលក្នុង «បញ្ជីប្រទេសមានអទិភាព​ទទួលបានវ៉ាក់សាំងកូវីដ-១៩ពីចិន» នៅពេលផលិតបានជោគជ័យ

(គូឡាឡាំពួរ)៖ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ហ៊ីសហាំមូដទីន ហ៊ូសសេន (Hishammuddin Hussein) បានប្រកាសថា ចិនបានយល់ព្រមបញ្ចូលម៉ាឡេស៊ី ទៅក្នុងបញ្ជីឈ្មោះនៃប្រទេស អទិភាព ដែលនឹងទទួលបានវ៉ាក់សាំង COVID-19 នៅពេលចិនផលិតបានជោគជ័យ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០។

លោក Hussein ធ្វើការប្រកាសខាងលើ កំឡុងការធ្វើសនិ្នសីទសារព័ត៌មានរួមគ្នានៅថ្ងៃអង្គារនេះ ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ដែលកំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ក្រោមក្របខ័ណ្ឌនៃការបំពេញទស្សនកិច្ចមួយជុំ នៅតំបន់អាស៊ីអាគ្នេយ៍។ ស្ថិតក្នុងឱកាសនោះ លោក Hussein បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងស្វាគមន៍ និងពេញចិត្តចំពោះការប្ដេជ្ញាចិត្តរបស់ចិន ក្នុងការផ្ដល់ឱ្យម៉ាឡេស៊ីនូវវ៉ាក់សាំង COVID-19 ផលិតឡើងដោយចិន នៅពេលផលិតបានជោគជ័យ ជាមួយការបញ្ចូលម៉ាឡេស៊ីទៅក្នុងបញ្ជីឈ្មោះ ប្រទេសដែលមានអទិភាព»

គួរជម្រាបថា បើតាមលោក Hishammuddin Hussein វ៉ាក់សាំង COVID-19 របស់ចិន អាចនឹងផលិតរួចរាល់សម្រាប់ការប្រើប្រាស់ជាសាធារណៈ នៅខែវិច្ឆិកាខាងមុខនេះ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |