ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

អគ្គរដ្ឋទូតរុស្ស៉ីសន្យាថា នឹងរាយការណ៍ទៅរដ្ឋាភិបាលខ្លួន ដើម្បីពិនិត្យលទ្ធភាពចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា

អគ្គរដ្ឋទូតរុស្ស៉ីសន្យាថា នឹងរាយការណ៍ទៅរដ្ឋាភិបាលខ្លួន ដើម្បីពិនិត្យលទ្ធភាពចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា

(ភ្នំពេញ)៖ លោក អាណាតូលី បូរ៉ូវិច (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៉ី បានសន្យាថា នឹងរាយការណ៍ទៅរដ្ឋាភិបាលទីក្រុងម៉ូស្គូ អំពីសំណើរបស់កម្ពុជា ដែលសុំឱ្យរុស្ស៉ីជួយធ្វើយ៉ាងណាជំរុញឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសកម្ពុជា។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ លោក អាណាតូលី បូរ៉ូវិច បានលើកឡើងថា លោកនឹងរាយការណ៍ទៅរដ្ឋាភិបាលទីក្រុងម៉ូស្គូ អំពីសំណើរបស់ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដែលសុំឱ្យរុស្ស៉ីជួយធ្វើយ៉ាងណាជំរុញឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា និងសហព័ន្ធរុស្ស៉ីនេះ ដើម្បីកម្ពុជាអាចនាំចេញផលិតផលកសិកម្ម និងផលិតផលផ្សេងៗទៀត ទៅរុស្ស៉ី ដោយមិនគិតពន្ធ។

«លោក អាណាតូលី បូរ៉ូវិច បានសន្យាថានឹងរៀបចំឱ្យមានកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលនេះ តាមប្រព័ន្ធ online ដើម្បីជាការឆ្លើយតបនឹងសំណើខាងលើរបស់ខ្ញុំ។ ទន្ទឹមនឹងនេះឯកឧត្តមក៏បានសន្យាថា នឹងរាយការណ៍ទៅម៉ូស្គូ សុំឱ្យរុស្ស៉ីជួយឱ្យកម្ពុជាកា្លយជាប្រទេសអ្នកសង្កេតការណ៍របស់អង្គការសហប្រតិបត្តការសៀងហៃ (SCO)»។ នេះបើតាមការប្រកាសរបស់ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។

អគ្គរដ្ឋទូតរុស្ស៉ីរូបនេះ បានលើកឡើងថា លោកមានការសប្បាយរីករាយយ៉ាងក្រៃលែងដែលមាន ឧបនាយករដ្ឋមន្រ្តី ជាមិត្តដ៏ជិតស្និទ្ធ ដែលបានពង្រឹង និងពង្រីកចំណងមិត្តភាព ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការកម្ពុជា-រុស្ស៉ី ឱ្យរឹងមាំ ក្នុងពេលដែលឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ធ្វើជាឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងម៉ូស្គូ។

ក្នុងនាមជាអគ្គរដ្ឋទូតសហព័ន្ធរុស្ស៉ីប្រចាំកម្ពុជា លោក គឺជាសាក្សីប្រវត្តិសាស្រ្ត ដែលមើលឃើញការអភិវឌ្ឍបច្ចុប្បន្នរបស់កម្ពុជាគួរឲ្យកត់សម្គាល់។

ទន្ទឹមនឹងនេះដែរ លោកសូមវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឧបនាយករដ្ឋមន្រ្តី ដែលកន្លងមកជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាល សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេសកម្ពុជា-រុស្ស៉ី (IGC) និងជាអ្នកបង្កើតគណៈកម្មការនេះ។ លោកសន្យាថានឹងខិតខំជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-រុស្ស៉ី ថែមទៀតទោះបីជាក្នុងពេលបច្ចុប្បន្ននៅមានកម្រិតទាបក៏ដោយ។

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏បានរំលឹកអំពីពេលដែលធ្វើជាឯកអគ្គរាជទូតកម្ពុជានៅទីក្រុងម៉ូស្គូ អស់រយៈពេលជាង៧ឆ្នាំ លោកបានដឹងច្បាស់ថា រដ្ឋាភិបាល និងប្រជាជនរុស្ស៉ី បានជួយប្រជាជនកម្ពុជាយ៉ាងធំធេងលើគ្រប់វិស័យ ក្រោយថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដែលពេលនោះប្រជាជនកម្ពុជារាប់លាននាក់ កំពុងជួបនឹងជួបគ្រោះទុរ្ភិក្សអត់បាយ និងដើម្បីកសាងប្រទេសជាតិឡើងវិញ នៅពេលនោះរដ្ឋាភិបាលរុស្ស៉ី ក៏បានផ្ដល់អាហារូបករណ៍ឱ្យនិស្សិតកម្ពុជារាប់ពាន់នាក់ បានទៅសិក្សានៅទីក្រុងម៉ូស្គូ ហើយសព្វថ្ងៃអ្នកទាំងនោះ បានក្លាយទៅជាថ្នាក់ដឹកនាំរបស់កម្ពុជា រហូតមានបញ្ញាវន្តដែលត្រឡប់មកពីប្រទេសរុស្ស៉ីវិញ បានទទួលតួនាទីជា ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តី និងរដ្ឋលេខាធិការ ជាដើម។ល។

ជាស្តែងឆ្នាំ២០២១ ខាងមុខនេះ គឺជាខួបអនុស្សាវរីយ៍លើកទី ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសហព័ន្ធរុស្ស៉ី, ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង យល់ថាគួររៀបចំខួបនេះ ឱ្យបានល្អស្របនឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ។

បន្ថែមពីនេះ ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា សព្វថ្ងៃនេះប្រទេសកម្ពុជា និងរុស្ស៉ី មានគណៈកម្មការអន្តររដ្ឋាភិបាល សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស កម្ពុជា-រុស្ស៉ី (IGC) ដូចនេះគួរធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ ឱ្យកាន់តែមានលក្ខណៈធំធេងថែមទៀត រួមទាំងពាណិជ្ជកម្ម និងការវិនិយោគ។

ក្នុងន័យនេះដែរ ឧបនាយរដ្ឋមន្ត្រី បានស្នើថាគួរឱ្យមានកិច្ចប្រជុំគណៈកម្មការនេះ តាម Online ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ ក្នុងពេលដែលជំងឺកូវីដ-១៩ មិនអាចឱ្យមានការប្រជុំផ្ទាល់បាន។ ម្យ៉ាងទៀត ឧបនាយរដ្ឋមន្ត្រី ក៏បានជម្រាបអគ្គរដ្ឋទូត ថាសព្វថ្ងៃកម្ពុជាមិនទាន់បើកឱ្យទេសចរបរទេស ក៏ប៉ុន្ដែកម្ពុជាបើកឱ្យធុរជនបរទេសអាចមកកម្ពុជាបាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានគូសបញ្ជាក់ថា សហព័ន្ធរុស្ស៉ីបានបង្កើតសហព័ន្ធសេដ្ឋកិច្ចអឺរ៉ាស៊ី- អឺរ៉ុប (Eurasian Economic Union) ឧបនាយករដ្ឋមន្រ្តីក៏បានស្នើ ឱ្យឯកអគ្គរដ្ឋទូតជួយធ្វើយ៉ាងណាជួយជំរុញឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា និងសហព័ន្ធនេះ ដើម្បីកម្ពុជាអាចនាំចេញ ផលិតផលកសិកម្ម និងឧស្សាហកម្មកម្ពុជា ក៏ដូចជាពាណិជ្ជកម្ម ជាមួយសហព័ន្ធនេះ ដែលមានប្រទេសសមាជិកនៅអាស៊ីចំនួន៤ និងសហព័ន្ធរុស្ស៉ី។

ម្យ៉ាងវិញទៀតដោយសហព័ន្ធរុស្ស៉ី នៅឆ្នាំ២០២០ ជាប្រធានអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ដែលមានប្រទេសសមាជិកនៅអាស៊ីចំនួន៧ និងសហព័ន្ធរុស្ស៉ី។ ឧបនាយករដ្ឋមន្រ្តីស្នើទៅរដ្ឋាភិបាលសហព័ន្ធរុស្ស៉ីជួយធ្វើយ៉ាងណាឱ្យកម្ពុជាបានក្លាយជាប្រទេសសង្កេតការណ៍ និងទៅអនាគតជាសមាជិក។

ចំពោះបំណុលរបស់កម្ពុជា ដែលរុស្ស៉ីបានជួយក្រោយពីកម្ពុជា បានរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមកន្លងមក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឱ្យដឹងថាមានការពិភាក្សាយូរឆ្នាំ និងច្រើនលើកមកហើយ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងស្ថាប័នពាក់ព័ន្ធរុស្ស៉ី តែពុំទាន់បានសម្រេច។

ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការពិតបំណុលនេះ គឺជួយគ្រោះអត់ឃ្លានរបស់ប្រជាជនកម្ពុជាក្រោយពីការដួលរលំរបបខ្មែរក្រហម និងការកសាងកម្ពុជាឡើងវិញ ខុសពីបំណុលរបស់ប្រទេសមួយទៀតដែលនាំសង្រ្គាមមកកម្ពុជារហូតឱ្យមានរបបខ្មែរក្រហម។ ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យមានការដោះស្រាយ ឈរលើមូលដ្ឋានមិត្តភាពជិតស្និទ្ធដ៏យូរលង់មកហើយ និងការយោគយល់គ្នា រវាងរដ្ឋាភិបាល និងប្រជាជនយើងទាំងពីរ។

ជាចុងបញ្ចប់អគ្គរដ្ឋទូតរុស្ស៉ី ក៏សូមសំដែងការកោតសរសើរដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំដោយផ្ទាល់ក្នុងការគ្រប់គ្រង និងទប់ស្កាត់កូវីដ-១៩ នៅកម្ពុជា បានយ៉ាងល្អប្រសើរ និងមានប្រសិទ្ធភាព៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |