ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រសួងសាធារណការ ចេញសេចក្តីណែនាំ៩ចំណុច ដើម្បីចូលរួមសហការគ្រប់គ្រងគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀង

ក្រសួងសាធារណការ ចេញសេចក្តីណែនាំ៩ចំណុច ដើម្បីចូលរួមសហការគ្រប់គ្រងគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀង

(ភ្នំពេញ)៖ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនេះ ដែលបានបង្កឱ្យមានភ្លៀងបន្តធ្លាក់ជាច្រើនថ្ងៃស្ទើរគ្រប់ទីកន្លែងក្នុងកម្រិតពីមធ្យមទៅច្រើន ធ្វើឱ្យតំបន់មួយចំនួនបន្តទទួលរងជំនន់ទឹកភ្លៀង ដែលធ្វើឱ្យប៉ះពាល់ ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងបង្កការលំបាកប្រជាពលរដ្ឋ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីណែនាំដល់ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ របស់ក្រសួង អគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានបច្ចេកទេស កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងលោកប្រធានមន្ទីរសាធារណការគ្រប់រាជធានី-ខេត្ត ត្រូវចូលរួមសហការគ្រប់គ្រងគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងឱ្យមានប្រសិទ្ធភាព។

នៅក្នុងសេចក្តីណែនាំទាំង៩ចំណុច របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលបាននៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ មានដូចជា៖

* ទី១៖ ត្រូវចូលរួមផ្សព្វផ្សាយសភាពការណ៍អំពីគ្រោះអាសន្ននានា និងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយពីខ្សែបណ្ដោយ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ។

* ទី២៖ ត្រូវចូលរួមសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការធ្វើប្រតិបត្តិការឆ្លើយតបទៅនឹងគ្រោះអាសន្ន និងការស្តារឡើងវិញក្រោយ គ្រោះទឹកជំនន់។

* ទី៣៖ ក្នុងករណីមានការកាត់ផ្តាច់ផ្លូវ-ស្ពាន (ការផ្តាច់ចរាចរណ៍) សូមចាត់កម្លាំងជាបន្ទាន់ចុះជួសជុលនិងតភ្ជាប់ផ្លូវស្ពាន ដើម្បីធានាឱ្យមាននិរន្តរភាពចរាចរណ៍ និងសូមលើកសំណើសុំគោលការណ៍ធានាចំណាយមកក្រសួងឱ្យបានឆាប់រហ័សបំផុត។

* ទី៤៖ សូមមេត្តាចាត់កម្លាំងតម្លើងស្លាកសញ្ញាចរាចរណ៍ និងស្លាកសញ្ញាសុវត្ថិភាពនៅតាមទីតាំងដែលកំពុង និងងាយរងគ្រោះដោយទឹកជំនន់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ ជាយថាហេតុដល់អ្នកដំណើរ។

* ទី៥៖ សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញពាក់ព័ន្ធ ដើម្បីទប់ទល់គ្រោះទឹកជំនន់ និងទប់ស្កាត់មធ្យោបាយដឹកជញ្ជូនធន់ធ្ងន់ ដែលឆ្លងកាត់ ទីតាំងកំពុងរងគ្រោះដោយទឹកជំនន់ និងត្រូវផ្សព្វផ្សាយផ្តល់ព័ត៌មានផ្លូវការជូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗ។

* ទី៦៖ ត្រូវសហការប្រើប្រាស់មធ្យោបាយ និងសម្ភារបរិក្ខាររបស់អង្គភាពសាមី ដើម្បីត្រៀមចូលរួមធ្វើអន្តរាគមន៍ រុករក និងសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់។

* ទី៧៖ ត្រូវចូលរួមស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ដែលកំពុងទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងស្ថិតក្រោមសមត្ថកិច្ចរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន។

* ទី៨៖ ត្រូវចូលរួមកៀរគរជំនួយផ្នែកមធ្យោបាយ សម្ភារបរិក្ខារ ធនធានមនុស្ស និងហិរញ្ញវត្ថុ ពីដៃគូអភិវឌ្ឍន៍នានា អង្គការជាតិ និងអន្តរជាតិដែលមានកិច្ចសហការជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីឆ្លើយតបនិងដោះស្រាយករណីបន្ទាន់ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។

* ទី៩៖ ត្រូវធ្វើរបាយការណ៍ និងរាយការណ៍អំពីសភាពការណ៍ជាប្រចាំមកក្រសួង ដើម្បីចាត់វិធានការបន្ទាន់៕

ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន៖

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |