ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឥណ្ឌូណេស៊ី ថាកិច្ចសហការលើវ៉ាក់សាំង COVID-19 ជាមួយចិន, មិនអាចកែប្រែគោលជំហរជុំវិញសមុទ្រចិនខាងត្បូងនោះទេ

ឥណ្ឌូណេស៊ី ថាកិច្ចសហការលើវ៉ាក់សាំង COVID-19 ជាមួយចិន, មិនអាចកែប្រែគោលជំហរជុំវិញសមុទ្រចិនខាងត្បូងនោះទេ

(ហ្សាការតា)៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បាននិយាយថា កិច្ចសហប្រតិបត្តិការលើវ៉ាក់សាំង COVID-19 ជាមួយចិន នឹងមិន អាចជះឥទ្ធិពល ឬក៏ផ្លាស់ប្ដូរគោលជំហររបស់ទីក្រុងហ្សាការតា ជុំវិញសំណុំរឿងសមុទ្រចិនខាងត្បូងឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០។

ការលើកឡើងបែបនេះ របស់លោកស្រី Retno Marsudi ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយ CNA នៅថ្ងៃអង្គារសប្ដាហ៍នេះ និងជាការឆ្លើយតបទៅនឹងសំនួរ ដែលសួរថាតើវ៉ាក់សាំង COVID-19 អាចនឹងប៉ះពាល់ដល់គោលជំហរឥណ្ឌូណេស៊ី លើតំបន់ជម្លោះដែនទឹកជាមួយចិនដែរឬទេ។ លោកស្រី Marsudi បានគូសបញ្ជាក់ ដូច្នេះថា៖ «ខ្ញុំអាចឆ្លើយបានយ៉ាងមុតមាំថាវានឹងមិនបង្កផលប៉ះពាល់អ្វីឡើយ ព្រោះវាគឺជារឿងពីរផ្សេងគ្នា ហើយនៅពេលយើងធ្វើការងារជាមួយគ្នា គឺមិនមែន ជាកិច្ចសហប្រតិបត្តិការគ្មានតុល្យភាព ឬក៏ផ្ដល់ផលប្រយោជន៍ឱ្យតែភាគីម្ខាងនោះទេ»

លោកស្រីបន្ថែមថា ទាំងក្រុមហ៊ុនចិន និងប្រទេសចិន រួមទាំងឥណ្ឌូណេស៊ី សុទ្ធតែទទួលបានផលចំណេញពីកិច្ចសហប្រតិបត្តិការនេះ។ ប៉ុន្តែទន្ទឹមគ្នា លោកស្រី ក៏ បានសង្កត់ធ្ងន់ដែរថាទូក ឬនាវានៃបណ្ដាប្រទេសដទៃ អាចស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសផ្ដាច់មុខរបស់ឥណ្ឌូណេស៊ី ក្នុងកោះ Natuna បាន បើសិនជាគ្រាន់តែចង់ ឆ្លងកាត់ និងមានការអនុញ្ញាតជាមុន។

គួរជម្រាបថា ឥណ្ឌូណេស៊ី មិនមែនជាភាគីជម្លោះដោយផ្ទាល់នៅក្នុងតំបន់សមុទ្រចិនខាងត្បូងនោះទេ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះឆ្មាំសមុទ្រឥណ្ឌូណេស៊ី តែងតែចោទប្រកាន់ និងប៉ះទង្គិចគ្នាជាបន្ទាប់ជាមួយទូកនេសាទចិន ដែលចូលមកជុំវិញតំបន់ដែនទឹកកោះ Natuna ស្ថិតនៅភាគខាងត្បូងនៃផ្នែកមួយនៃជម្លោះ ដែនទឹកសមុទ្រចិនខាងត្បូង៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |