ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រយះពេល៩ខែក្នុងឆ្នាំ២០២០នេះ ថ្នាំញៀនជាង៧០០គីឡូក្រាមត្រូវបានរឹបអូស និងមនុស្សជិត១.៦ម៉ឺននាក់ឃាត់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀន

រយះពេល៩ខែក្នុងឆ្នាំ២០២០នេះ ថ្នាំញៀនជាង៧០០គីឡូក្រាមត្រូវបានរឹបអូស និងមនុស្សជិត១.៦ម៉ឺននាក់ឃាត់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀន

(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២០ ចាប់ថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៧,៧៨៨ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន១៥,៧៧០នាក់ (ស្រី៩៨០នាក់) ក្នុងនោះមានជនបរទេស ២២៤នាក់ (ស្រី៣៣នាក់)។នេះបើតាមរបាយការណ៍ ការបង្ក្រាបបទល្មើសគ្រឿង នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ ។
ករណីបង្ក្រាបបទល្មើសគ្រឿងញៀននេះ ត្រូវបានញែកជាផ្នែក ក្នុងនោះរួមមាន៖ ករណីជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះ មាន៤,៩៩៨ករណី ដោយឃាត់ខ្លួន ៩,៣១៩នាក់ (ស្រី៧៤២នាក់) និងករណីប្រើប្រាស់ ២,៧៩០ករណី ឃាត់ខ្លួន៦,៤៥១នាក់ (ស្រី២៣៨នាក់)។ ចំណែក ការអនុវត្ដដីកាតុលាការ ឃាត់ខ្លួន៣៥៥នាក់ (ស្រី៧នាក់)។

ការបង្ក្រាបរយៈពេល៩ខែ ឆ្នាំ២០២០នេះ សមត្ថកិច្ចរឹបអូសថ្នាំញៀនគ្រប់ប្រភេទជាង៧០២គីឡូក្រាម និង៥៤៦កញ្ចប់តូច, កញ្ឆាជាង២៨៧គីឡូក្រាម និង១៩៩,៥៥៩ដើម។ សម្ភារចាប់យកមានរថយន្ដ៩១គ្រឿង ម៉ូតូ២០០១គ្រឿង ទូរស័ព្ទ ៥,៨៣៣គ្រឿង ជញ្ជីង៣៧៣គ្រឿង អាវុធខ្លី២៣ដើម អាវុធវែង១៧ដើម, បង្កកផ្ទះ២កន្លែង ដីផ្ទះ២កន្លែង ខុនដូ១កន្លែង ឃ្លាំង១កន្លែង និងគណនីធនាគារចំនួន៣ មានទឹកប្រាក់២ម៉ឺនដុល្លារ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |