ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រាជរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយជាង១២៥ពាន់លានរៀល ដើម្បីបើកផ្ដល់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះជិត៧០ម៉ឺនគ្រួសារ សម្រាប់ខែទី៤

រាជរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយជាង១២៥ពាន់លានរៀល ដើម្បីបើកផ្ដល់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះជិត៧០ម៉ឺនគ្រួសារ សម្រាប់ខែទី៤

(ភ្នំពេញ)៖ សម្រាប់ខែទី៤ នៃកម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» រាជរដ្ឋាភិបាលបានគ្រោងចំណាយនូវថវិកាជាង១២៥ពាន់លានរៀល សម្រាប់បើកផ្ដល់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះជិត៧០ម៉ឺនគ្រួសារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម។

កិច្ចប្រជុំនេះរៀបចំឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច ក្រោមការដឹកនាំរប់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនានា នៃប្រព័ន្ធគាំពារសង្គម នាពេលកន្លងមក ពិសេសកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩, ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់បុគ្គលនៃវិស័យសាធារណៈ និងយន្តការតាមដាន និងវាយតម្លៃប្រព័ន្ធគាំពារសង្គម។

ខែទី៤នៃកម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» ចាប់ផ្ដើមអនុវត្តបើកផ្ដល់កាលពីថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០២០ ដល់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។

រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» កាលពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២០ កន្លងមក។ កម្មវិធីនេះ គឺជាការយកចិត្តទុកដាក់ចំពោះជីវភាព និងការលំបាករបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយបានរួមចំណែកជំរុញឱ្យមានការកែសម្រួលកាន់តែប្រសើរឡើង នូវការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធថែមទៀត ក្នុងការអនុវត្តកម្មវិធី។

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា «កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ទទួលបានការសារទរទាំងពីថ្នាក់ជាតិ និងមជ្ឈដ្ឋានអន្តរជាតិ។ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ខែទី១ មានអ្នកទទួលផលចំនួន ៥៣០ ៨៣៨ គ្រួសារ, ខែទី ២ ចំនួន ៥៩៨ ៥១២គ្រួសារ, ខែទី ៣ ចំនួន៦៤៤ ៦៥៥ គ្រួសារ ។ ដោយឡែកសម្រាប់ខែទី ៤ ដែលបានចាប់ផ្ដើមអនុវត្តបើកផ្ដល់កាលពីថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០២០, រាជរដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាចំនួន ១២៥ ១៧២ ៦៨៧ ៦០០ រៀល សម្រាប់បើកផ្ដល់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ៦៨៩ ៩៧៣ គ្រួសារ ។ អង្គប្រជុំក៏បានពិភាក្សាអំពីទិសដៅបន្ទាប់ក្នុងការបន្តអនុវត្តកម្មវិធីនេះ ផងដែរ»

ជាមួយគ្នានេះ, កិច្ចប្រជុំក៏បានពិភាក្សាអំពីការដាក់ឱ្យដំណើរការ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិត និងផ្នែកហានិភ័យការងារសម្រាប់បុគ្គល ក្នុងវិស័យសាធារណៈ។ ក្នុងនោះក៏មានការពិចារណាអំពីបន្ទុក ក៏ដូចជាការផ្ដល់អត្ថប្រយោជន៍ ដែលជាការគាំពារដល់មន្ត្រីរាជការ និងនិយោជិត។

កិច្ចប្រជុំ បានឯកភាពលើការកំណត់អត្រាភាគទាន បែបបទ និងនីតិវិធីនៃការបង់ភាគទាន របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់បុគ្គលនៃវិស័យសាធារណៈ។ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់បុគ្គលនៃវិស័យសាធារណៈនេះ នឹងចាប់ផ្ដើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០២១ តទៅ។

អង្គប្រជុំក៏បានពិនិត្យ និងសម្រេចដាក់ឱ្យអនុវត្តនូវ «យន្តការតាមដាន និងវាយតម្លៃប្រព័ន្ធគាំពារសង្គម» ដែលរៀបចំឡើងដើម្បីឃ្លាំមើលពីវឌ្ឍនភាព នៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ស្របតាមស្មារតី និងទិសដៅដែលបានកំណត់ ក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦- ២០២៥ ។

«យន្តការតាមដាន និងវាយតម្លៃប្រព័ន្ធគាំពារសង្គម» នេះ ផ្ដោតលើធាតុផ្សំចំនួន ៣៖ សេចក្ដីព្រាងសេចក្តីសម្រេច ស្តីពីការដាក់ឱ្យអនុវត្តយន្តការតាមដាន និងវាយតម្លៃប្រព័ន្ធគាំពារសង្គម, សៀវភៅណែនាំ និងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការរាយការណ៍ និងការទទួលបានលទ្ធផល ដែលអាចធានាប្រសិទ្ធភាពនៃការអនុវត្ត។ យន្តការនេះ គឺជាយន្តការរស់ដែលមានភាពចាំបាច់ក្នុងការកែសម្រួល និងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ ទៅតាមវឌ្ឍនភាពនៃការកែទម្រង់ និងអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត។

អង្គប្រជុំក៏បានពិនិត្យ និងសម្រេចលើផែនការសកម្មភាពអាទិភាព សម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម សម្រាប់ឆ្នាំ ២០២១ខាងមុខផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |