ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រសួងសុខាភិបាល សហការជាមួយមូលនិធិអាស៊ី-អឺរ៉ុប រៀបចំវេទិកាអាស៊ី-អឺរ៉ុប ស្ដីពីការប្រយុទ្ធនឹង ឱសថក្លែងក្លាយ និងឱសថអន់គុណភាព

ក្រសួងសុខាភិបាល សហការជាមួយមូលនិធិអាស៊ី-អឺរ៉ុប រៀបចំវេទិកាអាស៊ី-អឺរ៉ុប ស្ដីពីការប្រយុទ្ធនឹង ឱសថក្លែងក្លាយ និងឱសថអន់គុណភាព

(ភ្នំពេញ)៖ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមរបស់ឧត្តមមន្ត្រីសុខាភិបាល ទួលបន្ទុកគោលនយោបាយ ឱសថ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសមកពីតំបន់អាស៊ី- អឺរ៉ុប ចំនួន៥១ប្រទេស រួមទាំងអគ្គលេខាធិការដ្ឋានអាស៊ាន និងលេខាធិការដ្ឋានអឺរ៉ុប សរុបប្រមាណ៣០០នាក់ដែលរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។
កិច្ចប្រជុំក៏នឹងពិភាក្សាដាក់ស្នើអនុសាសន៍ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព ដើម្បីដាក់ជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង៥១ អនុម័តនៅក្នុងប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលត្រូវបានលើកទៅធ្វើនៅឆ្នាំក្រោយនៅកម្ពុជា ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។

កិច្ចប្រជុំនេះប្រារព្ធពិធីបើកជាផ្លូវការ ក្រោមអធិបតីភាពរបស់សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃកម្ពុជា នាថ្ងៃទី២៩ ខែកញ្ញានេះ ដោយលោករដ្ឋមន្ត្រី អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ និងផ្តល់អនុសាសន៍ដល់អង្គប្រជុំទាំងមូលសម្រាប់អនុវត្តបន្ត។
សូមជម្រាបថា កម្ពុជាមានការគ្រោងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នាឆ្នាំ២០២០ តែដោយសារបញ្ហាកូវីដ-១៩ ត្រូវបានលើកទៅធ្វើនៅឆ្នាំ ២០២១វិញ ហើយកិច្ចប្រជុំនេះជាកិច្ចប្រជុំអម ដែលបានប្តូររបៀបប្រជុំគ្រោង ធ្វើមានការជួបប្រជុំគ្នាផ្ទាល់នៅខេត្ត សៀមរាបនោះ មកជាបែបប្រជុំតាមប្រព័ន្ធវីដេអូវិញ ដើម្បីរក្សាគម្លាតសុវត្ថិភាពសង្គម ក្នុងការទប់ស្កាត់ការចម្លងកូវីដ-១៩ ដែលនឹងផ្តោតលើប្រធានបទសំខាន់ៗ៖
១៖ បន្ទុករបស់ពិភពលោកនៃវិបត្តិជំងឺកូវីដ-១៩ អភិក្រម ពហុវិស័យ គោលនយោបាយ និងអនុសាសន៍សម្រាប់ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព។
២៖ យន្តការរបស់អាស៊ី-អឺរ៉ុប សម្រាប់ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព
៣៖ កាលានុវត្ត ភាពសម្រាប់កិច្ចសហប្រតិបត្តិការ
៤៖ ការស្នើអនុសាសន៍សម្រាប់ការប្រយុទ្ធប្រឆាំងនឹង ឱសថក្លែងក្លាយ និង អន់គុណភាពជូនកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |