ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

អ្នកស្រុកល្វាឯម ខេត្តកណ្ដាល ជិត១០០នាក់ផ្ទុះជម្ងឺគ្រុនឈីក

អ្នកស្រុកល្វាឯម ខេត្តកណ្ដាល ជិត១០០នាក់ផ្ទុះជម្ងឺគ្រុនឈីក

(កណ្ដាល)៖ ក្រុមប្រជាពលរដ្ឋប្រមាណជាង៩០នាក់រស់នៅភូមិពាមស្តី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល កំពុងមានបញ្ហាឆ្លងជម្ងឺគ្រុនឈីក ខណៈមានអ្នកធ្ងន់ធ្ងរចំនួន១២នាក់, ពួកគាត់កំពុងទទួលបានការគ្រប់គ្រង និងពិនិត្យដោយក្រុមអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត។

បើតាមលោក កន សុកកាយ អភិបាលស្រុកល្វាឯម បានថ្លែងប្រាប់ឲ្យដឹងនៅយប់ថ្ងៃទី២៦ ខែកញ្ញា នេះថា «បន្ទាប់ពីទទួលបានដំណឹងថា ពលរដ្ឋយើងចាប់ផ្ដើមមានអាការៈមិនស្រួលកាន់តែច្រើនឡើងៗ ខាងអាជ្ញាធរស្រុក និងខាងសុខាភិបាលខេត្ត បានចុះមកដល់ទីតាំងផ្ទាល់ ខណៈភូមិនេះជាតំបន់ដាច់ស្រយាល ជាប់ព្រុំប្រទល់ខេត្តព្រៃវែង ទើបអាជ្ញាធរសម្រេចរៀបចំពួកគាត់ក្នុងសាលាឆាន់សិន ហើយយើងអាចគ្រប់គ្រងស្ថានការណ៍បានល្អ១០០ ខណៈអ្នកជម្ងឺធ្ងន់ធ្ងរទាំង១២នាក់ ទទួលបានការយកចិត្តទុកដាក់ជាពិសេស»។

លោកអភិបាលស្រុកបានបន្តថា ដោយសារពលរដ្ឋពុំបានមកមណ្ឌលសុខភាពនៅស្រុកល្វាឯមនោះទេ ពោលពេលកំពុងមិនស្រួលខ្លួនពួកគាត់នាំគ្នាទៅមណ្ឌលសុខភាព នៅព្រៃវែង ឯណោះព្រោះនៅជិតជាងដែលកត្តានេះជាហេតុនាំឱ្យខាងអាជ្ញាធរ ពុំទទួលបានព័ត៌មានទាន់ពេលវេលា ប៉ុន្តែបន្ទាប់ពីមានការពិនិត្យរកឃើញថាពលរដ្ឋឆ្លងគ្រុនឈីក ខាងអាជ្ញាធរ និងសុខាភិបាល បានដុតដៃដុតជើងមកសង្រ្គោះភ្លាមៗទាន់ពេលវេលា។

លោកបញ្ជាក់ទៀតថា ដោយសារតែកលតឡើងភ្លាមៗពេក ខាងអាជ្ញាធរក្ដាប់ដំណឹងបានប៉ុណ្ណឹងសិនរង់ចាំការ Update នាពេលក្រោយបន្តទៀត។

ស្ថិតក្នុងចំណោមអាជ្ញាធរពាក់ព័ន្ធ យប់នេះក៏ឃើញលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ក៏បានដឹកនាំកម្លាំងចុះទៅជួយអ្នកជម្ងឺទាំងអស់ តាមសមត្ថភាពផងដែរ ដែលកាយវិការនេះ ទទួលបានការសាទរនិងកក់ក្ដៅយ៉ាងខ្លាំងពីពលរដ្ឋ។

គួរជម្រាបថា ជម្ងឺគ្រុនឈីកកើតនៅស្រុកពញញាឮមួយចំនួន ហើយអាជ្ញាធរបានព្យាបាលពួកគាត់បានជាសះស្បើយ១០០%ហើយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |