ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

នាយករដ្ឋមន្ត្រីជប៉ុនថ្មី លោក Suga និងលោក ស៊ី ជិនពីង ឯកភាពគ្នាបន្តរក្សាទំនាក់ទំនងកម្រិតខ្ពស់ ដើម្បីរក្សាសន្តិភាព

នាយករដ្ឋមន្ត្រីជប៉ុនថ្មី លោក Suga និងលោក ស៊ី ជិនពីង ឯកភាពគ្នាបន្តរក្សាទំនាក់ទំនងកម្រិតខ្ពស់ ដើម្បីរក្សាសន្តិភាព

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនថ្មី លោក Suga Yoshihide នៅថ្ងៃសុក្រសប្ដាហ៍នេះ បានឲ្យដឹងថា លោកបានយល់ព្រមជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងការបន្តរក្សាកិច្ចពិភាក្សាកម្រិតខ្ពស់រវាងមេដឹកនាំនៃប្រទេសទាំងពីរ ដើម្បីចូលរួមចំណែករក្សាស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០។

នៅក្នុងបទអត្ថាធិប្បាយ ដែលចាក់ផ្សាយដោយទូរទស្សន៍ NHK លោក Suga បានលើកឡើងយ៉ាងដូច្នេះថា៖ «ទំនាក់ទំនងមានស្ថិរភាពគឺជាភាពចំបាច់ មិនត្រឹមតែ សម្រាប់ប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ និងសហគមន៍អន្តរជាតិទាំងមូល។ ដូច្នេះហើយ ខ្ញុំចង់បំពេញនូវទំនួលខុសត្រូវនេះ»។ ចំណែកឯ លោក ប្រធានាធិបតី ស៊ី ជិពីង ក៏បានគូសបញ្ជាក់ដែរថា ប្រទេសចិន និងជប៉ុន បានចែករំលែកផលប្រយោជន៍រួមយ៉ាងទូលំទូលាយ ហើយកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរមានវិសាលភាពធំទូលាយណាស់។

លោកស៊ី បានសង្កត់ធ្ងន់បន្ថែមថា ប្រទេសចិនសង្ឃឹមថាភាគទាំងពីរនឹងរួមគ្នារដើម្បីរក្សាខ្សែចង្វាក់ផលិតកម្មឲ្យមានស្ថិរភាព និងបរិយាកាសវិនិយោគ បើកចំហ និងស្មើភាពគ្នា។

លោក Suga ដែលទើបតែក្លាយជានាយករដ្ឋមន្ត្រីនៅខែកញ្ញានេះ និងមិនសូវមានបទពិសោធការទូត ត្រូវតែរក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាងដែលធំជាងខ្លួន ខណៈដែលភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិកកំពុងតែកើនឡើងចំពេលជំងឺ COVID-19 នៅតែបន្តរីករាលដាល និងជាពិសេសសង្គ្រាមពាណិជ្ជកម្ម រវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ។ បន្ថែមពីលើនេះ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន លោក Suga ក៏បាននិយាយតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំផងដែរ។

គួរជម្រាបថា ប្រទេសជប៉ុនគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏កំពុងមានជម្លោះជាមួយចិនដែរ ជុំវិញសិទ្ធិគ្រប់គ្រងប្រជុំកោះ នៅក្នុងសមុទ្រចិនខាងកើត ហើយក៏បានបង្ហាញការព្រួយបារម្ភអំពីការកើនឡើងនៃសកម្មភាពយោធាចិននៅក្នុងតំបន់។ ទស្សនកិច្ចផ្លូវការរបស់លោកស៊ី ទៅកាន់ ប្រទេសជប៉ុនកាលពីដើមឆ្នាំនេះត្រូវបានលុបចោលវិញ ដោយសារតែការផ្ទុះឡើងនៃជំងឺ COVID-19 ប៉ុន្តែលោក Suga មិនបានពិភាក្សាអំពីការកំណត់ពេលវេលាសារ ជាថ្មីនៃដំណើរទស្សនកិច្ចឡើងវិញ កំឡុងកិច្ចសន្ទានជាមួយលោកស៊ី នោះទេ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |