ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ពហុកីឡដ្ឋានជាតិ នឹងកែប្រែមុខមាត់ថ្មី ដោយបំពាក់កៅអី ស្របតាមស្ដង់ដារ FIFA

ពហុកីឡដ្ឋានជាតិ នឹងកែប្រែមុខមាត់ថ្មី ដោយបំពាក់កៅអី ស្របតាមស្ដង់ដារ FIFA

(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នឹងធ្វើការកែប្រែមុខមាត់ថ្មីនៃពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក) តាមរយៈការបំពាក់កៅអីជុំវិញ ស្របតាមស្ដង់ដារសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ (FIFA) នាពេលឆាប់ៗខាងមុខ ដោយប្រើកញ្ចប់ថវិការបស់មូលនិធិស៊ីហ្គេម ឆ្នាំ២០២៣ ដែលអនុម័តដោយលោក អូន ព័ន្ធមុនីរ័ត្ន អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាប្រធានម្ចាស់គណនីមូលនិធិនេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា គម្រោងថវិកាសម្រាប់ប្រើប្រាស់បំពាក់កៅអីក្នុងពហុកីឡដ្ឋានជាតិ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុម័យរួចរាល់ហើយ ក្រោយមានសំណើពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដើម្បីកែប្រែមុខមាត់ពហុកីឡដ្ឋានជាតិឲ្យស្របតាមស្ដង់ដារ FIFA ត្រៀមការប្រកួតអន្ដរជាតិនានា រួមទាំងស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ។

លោកបញ្ជាក់ថា «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានផ្ដល់នូវការអនុម័តកញ្ចប់ថវិកា ដើម្បីបំពាក់កៅអីរួចហើយ ដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងជាប្រធានម្ចាស់គណនីមូលនិធិស៊ីហ្គេម ឆ្នាំ២០២៣ បានឲ្យប្រើប្រាស់ថវិកាមូលនិធិនេះ ដើម្បីបំពាក់កៅអី។ ចឹងកៅអីនោះ នឹងបំពាក់ក្នុងពេលឆាប់ៗនេះហើយ ដោយឆាប់ៗនេះដែរនឹងទទួលបាននូវការប្រែប្រួលមុខមាត់ថ្មី នៃពហុកីឡដ្ឋានជាតិ ស្របតាមស្ដង់ដារ FIFA»

គួរបញ្ជាក់ថា ពហុកីឡដ្ឋានជាតិ គឺជាសំណង់ដែលសាងសង់ឡើង និងដាក់ឲ្យដំណើរការតាំងពីឆ្នាំ១៩៦៤ ដោយអាចផ្ទុកអ្នកទស្សនាសរុបប្រមាណ ៥៥,០០០នាក់។ តែកន្លងមកពុំទាន់មានការបំពាក់កៅអី ដើម្បីងាយស្រួលក្នុងការសម្គាល់ និងលក់សំបុត្រនោះទេ។ ដូច្នេះការប្រកួតលក្ខណៈអន្ដរជាតិកន្លងមក ដែលមានអ្នកគាំទ្រចូលទស្សនាពេញៗ គឺក្នុងលក្ខខណ្ឌទទួលបានអនុគ្រោះពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) និង FIFA ប៉ុណ្ណោះ។

ហេតុនេះ ដើម្បីធ្វើឲ្យពហុកីឡដ្ឋាន ដែលជាសំណង់ប្រវត្តិសាស្ដ្ររបស់កម្ពុជានេះ ស្របស្ដង់ដារ និងអាចឲ្យអ្នកគាំទ្រចូលទស្សនាធម្មតាបាន សហព័ន្ធចាំបាច់ធ្វើការបំពាក់កៅអីឲ្យបានជុំវិញ ដើម្បីត្រៀមស្វាគមន៍ការប្រកួតអន្ដរជាតិនានាបន្ដទៀត ពិសេសត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាតែម្ដង។ ប៉ុន្ដែទំហំថវិកា ដែលត្រូវចំណាយលើការបំពាក់កៅអីនេះ ពុំទាន់មានការបង្ហើបឲ្យដឹងនោះទេ៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |