ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រថយន្ដធុនធំ២គ្រឿងបុកគ្នាពេញទំហឹង នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បណ្ដាលឲ្យមនុស្ស៣នាក់រងរបួស

រថយន្ដធុនធំ២គ្រឿងបុកគ្នាពេញទំហឹង នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បណ្ដាលឲ្យមនុស្ស៣នាក់រងរបួស

(ត្បូងឃ្មុំ)៖ រថយន្ដយីឌុបបុកគ្នាជាមួយរថយន្ដដឹកទឹកកកពេញទំហឹង បណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល ខណៈរថយន្ដខ្ទេចស្ទើរទាំងស្រុង។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចជិតសាលាបឋមសិក្សា ម្រាមទាក ស្ថិតក្នុងឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាក Hyundai (V1) ពណ៌ស ពាក់ផ្លាកលេខកំពង់ចាម 3A-6757 ប្រភេទសណ្តោងសឺមីរ៉ឺម៉កលេខកំពង់ចាម 4A-0202 បើកបរដោយឈ្មោះ ខន ខៀវ អាយុ២៣ឆ្នាំ នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ (របួសធ្ងន់) រួមដំណើរដោយឈ្មោះ ជិន សុជាតិ អាយុ១៧ឆ្នាំ នៅភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម (របួសធ្ងន់)។

ដោយឡែករថយន្តបង្ក Hyundai ពណ៌បៃតងខ្ចី ពាក់ផ្លាកលេខភ្នំពេញ3A-6831 បើកបរដោយឈ្មោះ ផាន រីន អាយុ៥២ឆ្នាំ នៅភូមិវាលវង់ ឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) រួមដំណើរដោយឈ្មោះ ហួង សុភាព អាយុ២៤ឆ្នាំ នៅភូមិស្រះ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (របួសស្រាល) ក្នុងទិសដៅបញ្រ្ចសគ្នា រថយន្តម៉ាក Hyundai (V1) បើកបរមកពីកើតទៅលិច ប្រើប្រាស់ល្បឿន រអិលវេចង្កូត ទៅបុករថយន្តម៉ាក Hundai ពណ៌បៃតងខ្ចី ពាក់ផ្លាកលេខភ្នំពេញ3A-6831 បើកបរមកពីលិច ទៅកើត។

ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញបានស្ទួចយករថយន្តទាំងពីរគ្រឿង និងសម្រួលចរាចរណ៍ឡើងវិញ រួចយកទៅរក្សាទុកនៅអធិការនគរបាស្រុកត្បូងឃ្មុំ ដើម្បីរង់ចាំដោះស្រាយតាមនីតិវីធី ហើយបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |