ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថាតម្លៃសារព័ត៌មានធ្លាក់ចុះ ដោយសារអ្នកព័ត៌មានគ្មានវិជ្ជាជីវៈ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថាតម្លៃសារព័ត៌មានធ្លាក់ចុះ ដោយសារអ្នកព័ត៌មានគ្មានវិជ្ជាជីវៈ

(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ ដល់អ្នកកាសែត ជ័យលាភី ក្នុងការ ប្រឡងសរសេរអត្ថបទសារព័ត៌មាន ក្នុងបរិបទកូវីដ-១៩ ដែលត្រូវបានរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។

ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងយ៉ាងដូច្នេះថា៖ «បច្ចុប្បន្ននេះយើងដឹងហើយថា តម្លៃអ្នកសារព័ត៌មានយើងមួយចំនួនធ្លាក់ចុះ ដោយសារតែអ្នកព័ត៌មាន ឥតវិជ្ជាជីវៈ។ គាត់រញ៉ែរញ៉ៃច្រើន ធ្វើឲ្យយើងជាអ្នកមានវិជ្ជាជីវៈធ្លាក់ចុះ»។

ក្នុងន័យនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើដល់ក្លិបអ្នកកាសែតកម្ពុជាផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ ពីវិជ្ជាជីវៈអ្នកសារព័ត៌មាន ដើម្បីឲ្យមានអ្នកព័ត៌មានវិជ្ជាជីវៈច្រើន ដែលបានគិតគូរពីសង្គម។ លោកក្រើនរំលឹកថា អ្នកសារព័ត៌មានវិជ្ជាជីវៈ មិនមែនជាអ្នកសារព័ត៌មានចាំតែចម្លងគេ និងចេះតែជេរគេនោះទេ។

ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ឯកឧត្តម បានទាញចំណាប់អារម្មណ៍ថា បរិបទនេះបង្ហាញឲ្យឃើញពីប្រទេសនានា លើពិភពលោកសុទ្ធតែអាត្មានិយម។ លោកថា ប្រទេសនានាបានក្លាយជាបុគ្គលនិយម មិនរួបរួមគ្នាក្នុងការរកវិធីសាស្ត្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ឡើយ។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |