ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ប្រធាន UN ផ្ញើលិខិតអរគុណសម្តេចតេជោ ដែលចូលរួមប្រយុទ្ធប្រឆាំង Covid-19 ជាសកល

ប្រធាន UN ផ្ញើលិខិតអរគុណសម្តេចតេជោ ដែលចូលរួមប្រយុទ្ធប្រឆាំង Covid-19 ជាសកល

(ភ្នំពេញ)៖ លោក អាន់តូនីញ្ញូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានផ្ញើលិខិតមួយជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីថ្លែងអំណរគុណសម្តេច ដែលបង្ហាញឆន្ទៈក្នុងការជួយសម្រួលដល់ការហោះហើរផ្នែកមនុស្សធម៌ ដែលអនុញ្ញាតឱ្យបុគ្គលិកមនុស្សធម៌ និងបុគ្គលិកសុខាភិបាលរបស់អង្គការសហប្រជាជាតិ ចូលទៅកាន់ប្រទេសមួយចំនួន ដើម្បីជួយដល់ជនងាយរងគ្រោះបំផុតដោយសារជំងឺកូវីដ១៩។

ក្នុងលិខិតរបស់ខ្លួនផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំសូមថ្លែងអំណរគុណ ចំពោះលិខិតចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងចំពោះការគាំទ្ររបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ ជាសកល រួមទាំងជួយសម្រួលដល់ការធ្វើដំណើររបស់ក្រុមការងារមនុស្សធម៌ គ្រូពេទ្យ និងសម្ភារបរិក្ខារផ្សេងៗ។ ការគាំទ្រនេះ មានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក៏ដូចជាធានានូវការបន្ត ប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះជីវិតនៅទីកន្លែងក្រីក្រ និងងាយរងគ្រោះបំផុតនៅលើពិភពលោក»

លោកបានបន្តទៀតថា៖ «ខ្ញុំសូមថ្លែងអំណរគុណជាពិសេសដល់រាជរដ្ឋាភិបាលរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះឆន្ទៈក្នុងការជួយសម្រួលដល់ការហោះហើរផ្នែកមនុស្សធម៌ ដែលអនុញ្ញាតឱ្យបុគ្គលិកមនុស្សធម៌ និងបុគ្គលិកសុខាភិបាល ចូលទៅកាន់ប្រទេសមួយចំនួន ដើម្បីជួយដល់ជនងាយរងគ្រោះបំផុត។ ក្នុងដំណើរឆ្ពោះទៅមុខ ប្រការនេះមានសារសំខាន់ណាស់ ក្នុងការរក្សាឱ្យបានខ្ជាប់ខ្ជួននូវវិធានការក្នុងអំឡុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ និងវិបត្តិមនុស្សធម៌ដទៃទៀត ដើម្បីអនុញ្ញាតជួយសម្រួល និងពនឿនការបន្តធ្វើដំណើររបស់បុគ្គលិកមនុស្សធម៌ និងបុគ្គលិកសុខាភិបាល និងការដឹកជញ្ជូនសម្ភារបរិក្ខា តាមរយៈជើង ហោះហើរផ្នែកមនុស្សធម៌ និងសង្គ្រោះ»

«សហគមន៍មនុស្សធម៌ កំពុងបន្តបង្កើនការឆ្លើយតបរបស់ខ្លួន ចំពោះផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺកូវដ១៩។ ដូចដែល សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជ្រាបហើយ ការធ្វើបច្ចុប្បន្នភាព “ផែនការឆ្លើយតបមនុស្សធម៌ សកលលោកប្រឆាំងជំងឺកូវីដ១៩” នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ឥឡូវនេះអាចឱ្យអង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួនផ្តល់នូវជំនួយផ្នែកសុខភាព និងជំនួយសង្គ្រោះជីវិតផ្សេងទៀតដល់ ៦៣ ប្រទេស ដែលប្រឈមមុខនឹងវិបត្តិមនុស្សធម៌ ឬភាពផុយស្រួយកម្រិតខ្ពស់។ តាមរយៈកិច្ចសហការរួមគ្នាជាមួយអគ្គនាយកនៃអង្គការសុខភាពពិភពលោក ខ្ញុំបានបង្កើតក្រុមការងារ ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងបរិបទជំងឺកូវីដ១៩ (COVID-19 Supply Chain Task Force) ដែលមានអង្គការ សុខភាពពិភពលោក និងអង្គការស្បៀងអាហារពិភពលោកជាសហប្រធាន ដើម្បីកំណត់គម្លាតនៃការផ្គត់ផ្គង់ និងផ្តល់នូវបរិក្ខារពេទ្យចាំបាច់ដល់ប្រទេសនានា សម្រាប់ការឆ្លើយតបនឹងកូវីដ១៩»។ នេះបើតាមលិខិតរបស់ លោក អាន់តូនីញ្ញូ ហ្គូទែរ៉េស។

លោកបន្តថា «ខ្ញុំមានសេចក្ដីរីករាយដោយបានដឹងថា ព្រះរាជាណាចក្រកម្ពុជាបានចាត់ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ឱ្យសហការជាមួយអង្គការសុខភាពពិភពលោក និងអង្គការស្បៀងអាហារពិភពលោក ក៏ដូចជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងទីភ្នាក់ងារមនុស្សធម៌នានា ដើម្បីជួយសម្រួលដល់ប្រតិបត្តិការនេះ។ អង្គការសហប្រជាជាតិរីករាយបន្តធ្វើការជាមួយ ព្រះរាជាណាចក្រកម្ពុជា ក្នុងគ្រាលំបាកដែលពុំធ្លាប់មាននេះ។ មានតែតាមរយៈការធ្វើការរួមគ្នាប៉ុណ្ណោះ ដែលអាចឱ្យយើងធ្វើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ការពារជនងាយរងគ្រោះបំផុត និងកម្លាំងសង្គមប្រកបដោយសមធម៌ និងបរិយាប័ន្ន ដែលការពារសុខភាព និងសុខុមាលភាពរបស់មនុស្សទាំងអស់ និងភពផែនដី»

ខាងក្រោមនេះជាលិខិតរបស់លោក អាន់តូនីញ្ញូ ហ្គូទែរ៉េស៖

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |