ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រដ្ឋមន្ត្រីអប់រំ អំពាវនាវដល់គ្រប់សាលារៀនទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការណ៍ សុវត្ថិភាពសុខភាព ក្នុងឱកាសបើកដំណើរការសាលារៀនឡើងវិញ

រដ្ឋមន្ត្រីអប់រំ អំពាវនាវដល់គ្រប់សាលារៀនទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការណ៍ សុវត្ថិភាពសុខភាព ក្នុងឱកាសបើកដំណើរការសាលារៀនឡើងវិញ

(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ដែលជាថ្ងៃដំបូងនៃការបើកដំណើរការសាលារៀនឡើងវិញ ក្នុងដំណាក់កាលទី២ បានអំពាវនាវដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមប្រកាន់ភ្ជាប់នូវការអនុវត្តន៍វិធានការណ៍សុវត្ថិភាពសុខភាព ដើម្បីការពារការចម្លងជំងឺកូវីដ១៩។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណផងដែរ ដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ ដែលចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឲ្យធានាបាននូវសុវត្ថិភាព ដល់សិស្សានុសិស្ស បុគ្គលិកអប់រំ មាតាបិតា ក៏ដូចជាសហគមន៍ទាំងមូល។

លោក រដ្ឋមន្ត្រីបន្តថា «ខ្ញុំសូមបន្តអំពាវនាវដល់លោកគ្រូ អ្នកគ្រូបន្តគោរពអនុវត្ត ទៅតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងការធានាស្តង់ដាសុវត្ថិភាព អនាម័យ។ ជាពិសេបន្តបង្ហាត់បង្រៀនសិស្សឲ្យលាងដៃ ឲ្យបានញឹកញាប់ ហើយអនុវត្តទៅតាមការណែនាំរាជរដ្ឋាភិបាល»

សូមជម្រាបថា បើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ នៅថ្ងៃដំបូងនៃដំណើរការបើកសាលារៀនឡើងវិញ នៅដំណាក់កាលទី២ បានប្រព្រឹត្តទៅដោយរលូន ខណៈគណៈគ្រប់គ្រងសាលាបានអនុវត្តការរៀបចំ តាមការណែនាំបានល្អរបស់ក្រសួង។

បើតាមលោក រស់ សុវាចា នៅពេលបើកដំណើរការសាលារៀនឡើងវិញនេះ មាតាបិតា បានរៀបចំ នំចំណីអាហារ ទឹកស្អាត ឲ្យកូនៗរបស់ពួកគាត់យកទៅតាមខ្លួនផងដែរ ដើម្បីធានាសុវត្ថិភាព។

អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ទៀតថា សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈដែលមានសិស្ស ថ្នាក់ទី៩ និងថ្នាក់ទី១២ នៅទូទាំងប្រទេស បានចាប់ផ្តើមចូលរៀនឡើងវិញ នៅថ្ងៃទី០៧ ខែកញ្ញានេះ សម្រាប់ដំណាក់កាលទី២។ ចំណែកការអនុញ្ញាតឲ្យសិស្សគ្រប់កម្រិត ចូលរៀនឡើងវិញ មានសម្រាប់តែទីរួមខេត្តចំនួន៤ទេ គឺទីរួមខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី។

លោក រស់ សុវាចា បានឲ្យដឹងថា មូលហេតុដែលក្រសួង សម្រេចអនុញ្ញាតឲ្យខេត្តទាំង៤ បើកសាលារៀនវិញគ្រប់កម្រិត ដោយសារតែខេត្តនេះ មានហានីភ័យឆ្លងជំងឺកូវីដ-១៩ ក្នុងកម្រិតទាប។ ក្រៅពីនេះ ក្រសួងអប់រំ យុវជន និងកីឡា បាន និងបន្តពិនិត្យលទ្ធភាពជាក់ស្តែងបើកដំណើរការ គ្រឹះស្ថានសិក្សាសាធារណៈ តាមរាជធានី-ខេត្តផ្សេងទៀត តាមទ្រង់ទ្រាយតូច និងឆ្លាស់វេនគ្នា។

លោកបន្ថែមថា ក្រៅពីនេះគ្រឹះស្ថានសិក្សាឯកជន ចំនួនប្រមាណ៣០០កន្លែង ពីកម្រិតមត្តេយ្យ ដល់ឧត្តមសិក្សា បាននិងកំពុងចាប់ផ្តើមបើកដំណើរការឡើងវិញ សម្រាប់ដំណាក់កាលទី២ ចាប់ពីថ្ងៃទី០៧ ខែកញ្ញានេះជាបន្តបន្ទាប់ ក្រោយពីក្រសួងអប់រំ ចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់ដល់ទីតាំងសាលា អំពីការអនុវត្តវិធានការណ៍សុវត្ថិភាពសុខភាព។

លោកសង្កត់ធ្ងន់ថា ទាំងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ដំណើរការឡើងវិញ បានត្រូវអនុវត្តតាមសេចក្តីណែនាំ និងគោលការប្រតិបត្តិស្តង់ដារ សម្រាប់បើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិបទកូវីដ-១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |