ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អាមេរិកមិនចូលរួមកម្មវិធីអភិវឌ្ឍវ៉ាក់សាំង ដែលកំពុងដឹកនាំដោយ WHO នោះឡើយ

អាមេរិកមិនចូលរួមកម្មវិធីអភិវឌ្ឍវ៉ាក់សាំង ដែលកំពុងដឹកនាំដោយ WHO នោះឡើយ

(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ បានប្រកាសគោលជំហរច្បាស់ៗ របស់រដ្ឋបាលលោកថា សហរដ្ឋអាមេរិកនឹងមិនចូលកិច្ចខិតខំប្រឹងប្រែង ដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) នៅក្នុងការអភិវឌ្ឍ, ផលិត និងចែកចាយវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ប្រកបដោយសមធម៌ នៅទូទាំងពិភពលោកនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០។

បើតាមរបាយការណ៍ចុងក្រោយពី WHO ប្រទេសជាង ១៧០ហើយបាននិងកំពុងដាក់ពាក្យ ចូលរួមក្នុងកម្មវិធីអភិវឌ្ឍ និងចែកចាយវ៉ាក់សាំងរបស់អង្គការមួយនេះ ដែលមានឈ្មោះថា ខូវ៉ាក់ (COVAX)។ កម្មវិធី COVAX គឺជាគំនិតផ្តួចផ្តើមថ្នាក់អន្តរជាតិ ដើម្បីធានាឲ្យបានថា គ្រប់ប្រទេសជាសមាជិកទាំងអស់ នឹងទទួលបានវ៉ាក់សាំងប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងស្មើភាពគ្នា។

ទោះជាបែបនេះក្តី រដ្ឋបាលដឹកនាំរបស់លោក ដូណាល់ ត្រាំ ដែលបានសម្រេចផ្អាកជំនួយរបស់ខ្លួនទៅ WHO កាលពីខែមេសាទៅហើយនោះ នៅតែរក្សាជំហររបស់ខ្លួនដដែលថា មិនចូលរួមគ្រប់យុទ្ធនាការ ដែលអង្គការនេះជាអ្នកដឹកនាំ ហើយក៏បន្តចោទប្រកាន់ទៀតថា WHO គឺជាអាយ៉ងរបស់ប្រទេសចិន។

គួរបញ្ជាក់ថា អ្នកនាំពាក្យសេតវិមាននៃរដ្ឋធានីវ៉ាស៊ីនតោន ក៏ធ្លាប់បានប្រកាស​កាលពីដើមសប្តាហ៍នេះផងដែរថា ទោះបីជាអាមេរិក​មិនអាចសម្រេចបានការផលិតវ៉ាក់សាំង COVID-19 នៅពេលខាងមុខ ក៏ខ្លួនអាចបបញ្ជាពីបណ្តាប្រទេសសម្ព័ន្ធមិត្តបានដែរ តាមរយៈកិច្ចព្រមព្រៀង​ដែលត្រូវបានធ្វើឡើងរួចទៅហើយ និងនៅពេលអនាគតបន្ថែមទៀត៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |