ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ជនដៃដល់សម្លាប់ រួចរំលោភក្មេងស្រី អាយុ១៤ឆ្នាំ នៅខណ្ឌពោធិ៍សែនជ័យ បានសារភាពថា ខ្លួនបានយកកាំបិតចាក់បំពុងកជនរងគ្រោះ រួចឆក់បន្ថែមបណ្ដាលឲ្យស្លាប់ ទើបរំលោភតាមក្រោយ

ជនដៃដល់សម្លាប់ រួចរំលោភក្មេងស្រី អាយុ១៤ឆ្នាំ នៅខណ្ឌពោធិ៍សែនជ័យ  បានសារភាពថា ខ្លួនបានយកកាំបិតចាក់បំពុងកជនរងគ្រោះ រួចឆក់បន្ថែមបណ្ដាលឲ្យស្លាប់ ទើបរំលោភតាមក្រោយ

(ភ្នំពេញ)៖ ជនដៃដល់ដែលបានធ្វើសកម្មភាព សម្លាប់ រួចរំលោភក្មេងស្រី អាយុ១៤ឆ្នាំ នៅខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបបាននេះ បានសារភាពថា ខ្លួនបានយកកាំបិតចាក់បំពុងកជនរងគ្រោះ រួចឆក់បន្ថែមបណ្ដាលឲ្យស្លាប់ ទើបរំលោភតាមក្រោយ។

នៅចំពោះមុខលោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលជាអ្នកដឹកនាំប្រតិបត្តិការ និងជាអ្នកសួរចម្លើយនោះ ជនដៃដល់បានសារភាពថា ខ្លួនមិនដែលស្គាល់ក្មេងស្រីរងគ្រោះនោះទេ គ្រាន់តែធ្លាប់ឃើញ ហើយនៅថ្ងៃកើតហេតុម្សិលមិញនេះ ខ្លួនដើរកាត់បន្ទប់ស្នាក់នៅរបស់ក្មេងស្រី ក៏ឃើញឱកាសល្អនាងនៅម្នាក់ឯង ក៏ចូលធ្វើសកម្មភាពប៉ុនប៉ងរំលោភតែម្ដង។

ប៉ុន្ដែសកម្មភាពរំលោភនោះ មិនទាន់បានសម្រេចនៅឡើយទេ ព្រោះតែក្មេងស្រីរងគ្រោះប្រកែក និងរើសបំរាស់ ហើយខ្លួនក៏បានស្ទុះទៅយកកាំបិតចាក់ចំបំពុងកជនរងគ្រោះ ចំនួន២កាំបិត និងយកឧបករណ៍ឆក់ ទៅឆក់លើខ្នងរបស់នាង បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង ទើបខ្លួនធ្វើសកម្មភាពរំលោភតាមក្រោយបានសម្រេច។

យ៉ាងណាមិញ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះថា ក្រោយសួរនាំសមត្ថកិច្ចបានរកថា ជនដៃដល់ជាមនុស្សប្រើប្រាស់គ្រឿងញៀន។

តាមរយៈអំពើឃាតកម្មដ៏ព្រៃផ្សៃមួយនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមបានសម្ដែងនូវការតកស្លុតយ៉ាងខ្លាំង ហើយពួកគាត់គិតថា ដោយសារឥទ្ធិពល នៃគ្រឿងញៀននេះហើយ បានជំរុញឲ្យចិត្តមនុស្សកាន់តែសាហាវព្រៃផ្សៃពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះហើយពួកគាត់ក៏សំណូមពរឲ្យសមត្ថកិច្ចពាក់ព័ន្ធ ជំរុញនូវការបង្ក្រាបបទល្មើសគ្រឿងញៀន និងតាមចាប់មេក្លោងធំៗ បានជាបន្ដបន្ទាប់ ដើម្បីសំដៅលុបបំបាត់គ្រឿងញៀនឲ្យអស់ចេញពីប្រទេសកម្ពុជា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |