ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

យោធាការពារព្រំដែន៥០៤ដែលប្រើប្រាស់អំពើហិង្សាទៅលើបុគ្គលិកអគ្គិសនីខេត្តបៃលិនដែលជាជនពិការត្រូវបានចាប់ខ្លួន

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ អង្គភាពយោធភូមិភាគទី៥ បានប្រគល់ខ្លួនជនដៃដល់ប្រព្រឹត្តអំពើហិង្សា លើបុគ្គលិកមានពិការភាព បម្រើការនៅក្រុមហ៊ុនអគ្គីសនីខេត្តប៉ៃលិន ដល់មន្ត្រីនគរបាលយុត្តិធម៍អាវុធហត្ថ ចាត់ការបន្តតាមនីតិវិធី។

សូមបញ្ជាក់ថា ការប្រើអំពើហិង្សានេះ ត្រូវបានគេចែកចាយនូវវីដេអូធ្វើសកម្មភាព ដែលបានបង្ហាញពី សកម្មភាពប្រើអំពើហិង្សាពីសំណាក់កម្លាំងសមត្ថកិច្ចមួយក្រុមជាយោធា ទៅលើជនមានពិការភាពម្នាក់ ដែលជាបុគ្គលិកបម្រើការងារ នៅអគ្គីសនីខេត្តប៉ៃលិន។ ហើយការប្រព្រឹត្តរំលោភចូលលើទីតាំងធ្វើការរបស់គេ ដ៏សហាវព្រៃផ្សៃបំផុត។

លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា «យើងខ្ញុំកំពុងតាមដានករណីនេះដោយយកចិត្តទុកដាក់បំផុត ហើយបានផ្តល់ព័ត៌មាននេះទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីរៀបចំនីតិវិធីតាមផ្លូវច្បាប់រួចហើយ» ហើយលោក អរគុណដល់លោកឧត្តមសេនីយ៍មេបញ្ជាការ យោធភូមិភាគទី៥ មានចំណាត់ការរឿងនេះ នាំខ្លួនជនបង្ក មកប្រគល់អោយមន្ត្រីនគរបាលយុត្តិធម៍អាវុធហត្ថខេត្តប៉ៃលិន បន្តនីតិវិធី។

លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា ជនមានពិការភាព ត្រូវបានការពារដោយច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។ យោងតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ករណីនេះលោក ឯម ច័ន្ទមករា បានស្នើឱ្យអាជ្ញាធរស្វែងរកមូលហេតុពិតប្រាកដនិងរកយុត្តិធម៌ដល់ជនរងគ្រោះដែលមានពិការភាព។ លោកអគ្គលេខាធិការរូបនេះបាន បន្តទៀតថា «ប្រសិនបើបុគ្គលិកមានពិការភាពរូបនោះប្រើពាក្យសម្តីឬកាយវិការមិនសមរម្យចំពោះអតិថិជន គម្បីដាក់ពាក្យរិះគន់ដើម្បីស្ថាបនា ទៅប្រធានសាខាអគ្គីសនីនៅទីនោះ មិនគួរប្រើអំពើហិង្សា ដែលផ្ទុយពីច្បាប់ទេ»។

គួរបញ្ជាក់ថា បើយោងតាមការបង្ហោះនៅក្នុងវីដេអូ បានបង្ហាញថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ មេកងការពារព្រំដែនលេខ៥០៤ បានដឹកនាំកម្លាំង វាយបុគ្គលិកអគ្គិសនី ដែលជាជនមានពិការភាព។ បើតាមការបញ្ជាក់បន្ថែម ការប្រើហិង្សាលើបុគ្គលិកមានពិការភាព ដោយសារក្រុមបញ្ជាការពារព្រំដែនលេខ៥០៤ មិនបានទូរទាត់ថ្លៃអគ្គីសនីរយៈពេល៦ខែ ទើបខាងអគ្គិសនីគេផ្តាច់អគ្គិសនី ដែលជាហេតុធ្វើឱ្យកងកម្លាំងនៅបញ្ជាការពារ ៥០៤ មានការខឹងសម្បារ បង្ករជាកំហឹង ទើបនាំបក្សពួកទៅបង្កហេតុ នឹងអុកឡុកប្រើហិង្សារទៅបុគ្គលិក អគ្គិសនីបែបនេះ។ បើតាមឲ្យដឹងពីប្រជាពលរដ្ឋ ហេតុផលដែលមេ កងការពារព្រំដែនលេខ៥០៤ បង់លុយយឺត ទៅខាងអគ្គីសនី ក៏ព្រោះលង់ខ្លួនចាញ់ល្បែងកាស៊ីណូ។

ដោយឡែក អ្នកនាំពាក្យយោធភូមិភាគទី៥ បានអះអាងថា ខាងមេយោធាគាត់បានសុំបង់១ខែ ១លានរៀល ហើយអង្គភាពអគ្គិសនី មិនព្រម និងបន្តទៅដកកុងទ័រ ពីកន្លែងអង្គភាពទាហាននោះ ទើបកើតជាហឹង្សានេះ។

ទោះជាយ៉ាងណាក៏ដោយ មេបញ្ជាអង្គភាពយោធភូមិភាគទី៥ តម្រូវអោយសមត្ថកិច្ចធ្វើតាមច្បាប់ ដោយគ្មានការយោគយល់ ចំពោះជនប្រព្រឹត្ត ហើយតំណាងក្រសួងសង្គមកិច្ច គាំទ្រចំពោះចំណាត់ការរបស់សមត្ថកិច្ច៕

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |