ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ចិន ប្រកាសចែករំលែកព័ត៌មានជាក់លាក់ ដើម្បីដោះស្រាយបម្រែបម្រួលទឹកក្នុងទន្លេមេគង្គ

ចិន ប្រកាសចែករំលែកព័ត៌មានជាក់លាក់ ដើម្បីដោះស្រាយបម្រែបម្រួលទឹកក្នុងទន្លេមេគង្គ

(ភ្នំពេញ)៖ ចិន បានប្រកាសផ្តល់កិច្ចសហការ និងចែករំលែកនូវព័ត៌មានជាក់លាក់ទាំងឡាយក្នុងការគ្រប់គ្រងទឹក ដើម្បីដោះស្រាយការប្រែប្រួលទឹកក្នុងអាងទន្លេមេគង្គ ដែលជាក្តីបារម្ភមួយរបស់ប្រទេសក្នុងតំបន់ទន្លេមេគង្គនាពេលបច្ចុប្បន្ន។

មេគង្គ-ឡានឆាង មានផ្ទៃទន្លេសរុបប្រវែងប្រមាណ ៤,៨៨០គីឡូម៉ែត្រ ហូរកាត់ប្រទេសចំនួន៦ គឺ៖ ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម ដោយមានផ្ទៃស្ដុកទឹកប្រមាណ ៧៩៥,០០០គីឡូម៉ែត្រការ៉េ ហើយផ្គត់ផ្គង់ប្រជាជនប្រមាណ ៣២៦លាននាក់នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។

នៅក្នុងឆ្នាំ២០២០នេះ កម្រិតទឹកក្នុងអាងទន្លេមេគង្គមានបម្រែបម្រួលយ៉ាងខ្លាំង ពោលកម្រិតទឹកក្នុងអាងទន្លេមេគង្គមានកម្រិតកាន់តែទាបទៅ។ ការប្រែប្រួលកម្រិតទឹកនេះ បាននាំឱ្យការបារម្ភខ្លាំងដល់ការប៉ះពាល់ធនធានជលផល និងការខ្វះទឹកសម្រាប់បង្កបង្កើនផលនៅប្រទេសទន្លេមេគង្គក្រោមដូចជាកម្ពុជា និងវៀតណាម។

បើទោះបីអ្នកជំនាញពន្យល់ថា បម្រែបម្រួលទឹកក្នុងអាងទន្លេមេគង្គបណ្តាលមកពីបម្រែបម្រួលអាកាសធាតុក៏ដោយចុះ ក៏មានការទាញភ្ជាប់ និងការទម្លាក់កំហុសមួយចំនួនថា បម្រែបម្រួលទឹកក្នុងអាងទន្លេមេគង្គនេះ បណ្តាលមកពីការទប់ទំនប់ធ្វើវារីអគ្គិសនីនៅក្នុងប្រទេសចិន និងប្រទេសឡាវជាដើម។

ក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង ដែលជាកិច្ចសហប្រតិបត្តិការរវាងចិន និងប្រទេសតាមដងទន្លេមេគង្គចំនួន៥រួមមាន៖ ឡាវ ថៃ មីយ៉ាន់ម៉ា កម្ពុជា និងវៀតណាម នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ប្រទេសតាមដងទន្លេមេគង្គចំនួន៤ មិនបានលើកបញ្ហាបម្រែបម្រួលទឹកក្នុងទន្លេមេគង្គនោះទេ មានតែចិន និងវៀតណាមប៉ុណ្ណោះបានលើកបញ្ហានេះ។

នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង បានលើកឡើងថា ត្រូវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទឹកនេះបន្ថែមទៀត ទាំងក្នុងការប្រើប្រាស់ និងការថែរក្សាទឹក ដោយគោរពគ្នាទៅវិញទៅមក។ បន្ថែមពីនោះប្រទេសនៅតាមដងទ្លេងឡានឆាង និងមេគង្គ ត្រូវជួយគ្នាទៅវិញទៅមកក្នុងផលប្រយោជន៍រួម និងជំរុញកិច្ចសហប្រតិបត្តិការដោយកសាងកុងសង់ស៊ីស។

លោក លី ខឺឈាង បានអះអាងថា ចិនត្រៀមផ្តល់ជំនួយសម្រាប់បណ្តាប្រទេសមេគង្គ ដើម្បីប្រើប្រាស់ធនធានទឹកនេះ ហើយចាប់ពីឆ្នាំ២០២០នេះទៅ ចិន នឹងចែករំលែកព័ត៌មានទឹកដល់ប្រទេសតាមដងទន្លេមេគង្គ ឱ្យទាន់ពេលវេលានៅក្នុងរដូវទឹកជំនន់ ក៏ដូចជារដូវរាំងស្ងួត។

លោកនាយករដ្ឋមន្ត្រីចិន បានគូសបញ្ជាក់ដូច្នេះ «យើងនឹងធ្វើការជាមួយអ្នកទាំងអស់គ្នា ដើម្បីបង្កើតនូវវេទិកាចែករំលែកព័ត៌មានអំពីសហប្រតិបត្តិការធនធានទឹកនេះ។ ទន្លេឡានឆាង-មេគង្គ ស្ថិតនៅក្នុងផ្នែកប្រទេសចិន អ៊ីចឹងចិន នឹងដើរតួនាទីសំខាន់នៅក្នុងការដាក់ចេញនូវវេទិកា ដែលនឹងបើកចំហដល់ប្រទេសទាំង៦នៅក្នុងយន្តការនេះ»

លោក លី ខឺឈាង បន្ថែមថា «ប្រសិនបើមានការផ្លាស់ប្តូរកម្ពស់ទឹកក្នុងស្ថានការណ៍ណាមួយនោះ ប្រសិនបើមានការលំបាកសម្រាប់ប្រទេសនីមួយៗក្នុងការកត់ត្រាព័ត៌មានពីទឹកទន្លេនេះ យើងត្រៀមខ្លួនផ្តល់ទិន្នន័យជាចំហ ដើម្បីចែករំលែក និងអញ្ជើញអ្នកជំនាញពីប្រទេសទាំងអស់ ដើម្បីវិភាគទិន្នន័យ ហើយទិន្នន័យនឹងផ្តល់ជូនដល់ប្រទេសពាក់ព័ន្ធទាំងអស់ក្នុងការប្រើប្រាស់ទិន្នន័យជាឯកសារយោង ដើម្បីបង្កើតនូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាព»

លោកនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីធនធានទឹកនៃប្រទេសមេគង្គ-ឡានឆាង ដោយទៀងទាត់មួយ ដើម្បីដោះស្រាយបញ្ហាទាំងឡាយ។

ប្រទេសវៀតណាម ដែលជាប្រទេសនៃដងទន្លេមេគង្គផ្នែកក្រោមគេ ហើយទទួលរងគ្រោះខ្លាំងជាងគេពីបម្រែបម្រួលទឹកក្នុងអាងទន្លេមេគង្គនេះ។ លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម បានគូសរំលេចពីផលលំបាករបស់ខ្លួនពីការប្រែប្រួលទឹកក្នុងអាងទន្លេមេគង្គនេះ រហូតមានការហូរចូលទឹកសមុទ្រមកក្នុងទន្លេមេគង្គរបស់ខ្លួន។

លោកនាយករដ្ឋមន្ត្រីវៀតណាម បានចេញមកគាំទ្រពេញទំហឹងចំពោះឆន្ទៈ និងសំណើរបស់លោកនាយករដ្ឋមន្ត្រីចិនក្នុងការដោះស្រាយបម្រែបម្រួលទឹកក្នុងអាងទន្លេមេគង្គនេះ។

លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីចិន បានលើកឡើងថា «ខ្ញុំវាយតម្លៃខ្ពស់ចំពោះសំណើរបស់លោកានយករដ្ឋមន្ត្រី លី ខឺឈាង ក្នុងការចែករំលែកព័ត៌មានស្តីពីទឹកពេញមួយឆ្នាំ។ ការចែករំលែកព័ត៌មានពីទឹកនេះ វៀតណាមគាំទ្រនូវកិច្ចប្រជុំប្រចាំឆ្នាំរបស់រដ្ឋមន្ត្រីធនធានទឹក ដើម្បីមានសហប្រតិបត្តិការមួយលើគម្រោងគាំពារបរិស្ថាន និងការគ្រប់គ្រងប្រកបដោយចេរភាពនូវធនធានទឹក»

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |