ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ប្រធានក្រុម PSG ប្រកាសចាកចេញពីក្លិប ក្រោយបរាជ័យនៅ Champions វគ្គផ្តាច់ព្រ័ត្រ

ប្រធានក្រុម PSG ប្រកាសចាកចេញពីក្លិប ក្រោយបរាជ័យនៅ Champions វគ្គផ្តាច់ព្រ័ត្រ

(ប៉ារីស)៖ Thiago Silva ដែលជាប្រធានក្រុមបាល់ទាត់ Paris Saint-Germain ជាផ្លូវការហើយ បន្ទាប់ពីក្រុមជើងឯកបារាំងមួយនេះធ្វើមិនបានសម្រេចនៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់អឺរ៉ុប UEFA Champions League នៅរាត្រីថ្ងៃអាទិត្យពេលចាញ់ Bayern Munich ក្នុងលទ្ធផល ១-០។ នេះបើយោងតាមការចេញផ្សាយដោយ គេហទំព័រកីឡា Live Score។

កីឡាករសញ្ជាតិប្រេស៊ីល វ័យ ៣៥ឆ្នាំ Silva ត្រូវបានផ្សាភ្ជាប់ផ្ទេរទៅកាន់ក្រុមតោខៀវ Chelsea ដោយគ្មានតម្លៃខ្លួន គ្រាដែលកិច្ចសន្យាចាញ់របស់គេនៅទឹកដី Parc des Princes បានផុតកំណត់នៅបំណាច់រដូវកាលនេះទៅហើយ។

Thiago Silva បានលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្រុម Paris Saint-Germain ដែលជាការបរាជ័យចុងក្រោយនៃក្របខណ្ឌ Champions League របស់ពួកគេក្រោមថ្វីជើងរបស់ក្រុមយក្សអាល្លឺម៉ង់ Bayern Munich ។

Silva ដែលមានវ័យ ៣៥ឆ្នាំទៅហើយនោះ បានថ្លែងប្រាប់ព័ត៌មាន RMC Sport ថា «វាជាការប្រកួតចុងក្រោយរបស់ខ្ញុំនៅទីក្រុងប៉ារីស។ ខ្ញុំសោកស្តាយណាស់។ ខ្ញុំសូមអភ័យទោសចំពោះអ្នកគាំទ្រ។ ខ្ញុំសូមអរគុណដល់អ្នកគាំទ្រទាំងអស់ដែលបានស្រឡាញ់ខ្ញុំ។ ខ្ញុំនឹងត្រឡប់មកវិញជាមួយតួនាទីមួយទៀតនៅក្នុងក្លិបនេះនៅថ្ងៃណាមួយសមស្រប»

បន្ថែមលើនេះ កីឡាករដែលកំពុងលេងឲ្យជម្រើសជាតិសាំបាប្រេស៊ីល ក៏បានបង្ហើបពីគម្រោងលេងបាល់ ៣ទៅ៤ឆ្នាំទៀតដែរ និងលេងនៅ World Cup ឆ្នាំ២០២២ នៅប្រទេសកាតាថែមទៀតផង។

ចំណែកលោក Tuchel អ្នកចាត់ការទូទៅ PSG ក៏បានសាទរចំពោះ Silva នៅក្នុងសន្និសីទសារពត៌មាន ក្រោយការប្រកួតដែរថា «Thiago គឺជាប្រធានក្រុមរបស់ខ្ញុំ ហើយវាពិតជារីករាយដែលមានកីឡាករមានគុណភាព និងបុគ្គលិកលក្ខណៈដូចគាត់»

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |