ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីជូនដំណឹងករណីឆបោកចំពោះអតិថិជនលើការបង់ថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹង នៅរាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីជូនដំណឹងករណីឆបោកចំពោះអតិថិជនលើការបង់ថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹង នៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា រាល់ការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យបង់ទូទាត់ជាសាច់ប្រាក់នោះទេ។
រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ននេះ ការប្រមូលចំណូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង មិនត្រូវបានដាក់នៅក្នុងវិក្កយបត្រអគ្គិសនីទៀតទេ គឺតម្រូវឲ្យ អតិថិជនត្រូវបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬ បញ្ជរទូទាត់នៅធនាគារ ACLEDA, ABA, WING, AMK, WB Finance, Prince Bank, ស្ថាបនា ឬតាមភ្នាក់ងារទូទាត់ ផ្សេងៗទៀតដូចជា eMONEY, Lyhour Weiluy, Pi Pay, និង Dara Pay។

ប៉ុន្តែ ក្នុងពេលថ្មីៗនេះ មានករណីជនខិលខូចមួយក្រុមតូច បានឆ្លៀតឱកាសក្លែងបន្លំខ្លួនជាមន្ត្រីរបស់រដ្ឋាករ ស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ ធ្វើការឆបោកអតិថិជន ឲ្យធ្វើការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ដោយចេញជាមូលប្បទានបត្រ (Cheque) ឬទូទាត់ជាសាច់ប្រាក់ដោយផ្ទាល់ជាមួយពួកគេ។
ដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបញ្ជាក់យ៉ាងច្បាស់ថា រាល់ការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យបង់ទូទាត់ ជាសាច់ប្រាក់នោះទេ ហើយចំពោះការចេញជាមូលប្បទានបត្រ ត្រូវសរសេរទៅឈ្មោះ «រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ» ឬជាភាសាអង់គ្លេសដោយផ្ទាល់។
ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ ជួបប្រទះនូវបញ្ហាការឆបោកដូចបានរៀបរាប់ជូន៍ខាងលើ សូមកុំធ្វើតាមការឆបោកនោះ ហើយសូមរាយការណ៍តាមរយៈប្រព័ន្ធទូរស័ព្ទលេខ ០៨៧ ២៥៨ ៨៣៥ ឬរាយការណ៍ជូនទៅអាជ្ញាធរមានសមត្ថកិច្ច ដែល ស្ថិតនៅក្នុងមូលដ្ឋានរបស់បងប្អូនដោយផ្ទាល់ ដើម្បីធ្វើការចាប់ខ្លួនក្រុមជនខិលខូចទាំងនោះ មកផ្តន្ទាទោសតាមច្បាប់។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |