ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចក្រឡាហោម ស ខេង បញ្ជាឱ្យអគ្គនាយកពន្ធនាគារថ្មី ទប់ស្កាត់ និងលុបបំបាត់ការលួចទាក់ទងតាមទូរស័ព្ទ ពីក្នុងពន្ធនាគារចេញមកខាងក្រៅ

សម្តេចក្រឡាហោម ស ខេង បញ្ជាឱ្យអគ្គនាយកពន្ធនាគារថ្មី ទប់ស្កាត់ និងលុបបំបាត់ការលួចទាក់ទងតាមទូរស័ព្ទ ពីក្នុងពន្ធនាគារចេញមកខាងក្រៅ

ភ្នំពេញ)៖ ការបញ្ជាបែបនេះ របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែង អគ្គនាយកថ្មី នៃអគ្គនាយកដ្ឋានពន្ធនាគារ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាយ៉ាងដូច្នេះថា៖ «សន្តិសុខកន្លងទៅ ការពិតទូទៅយើងធ្វើបានល្អហើយ ក៏ប៉ុន្តែ ការគ្រប់គ្រងទំនាក់ទំនងចេញមកក្រៅបញ្ហានេះ យើងត្រូវប្តេជ្ញាត្រូវធ្វើឱ្យបាន កុំឱ្យការទាក់ទងមកក្រៅថែមទៀត លួចទូរស័ព្ទយកចូលអីអញ្ចឹង នេះជាបញ្ហា ខ្ញុំជឿថាយើងរៀបចំវិធានការជាក់លាក់ កន្លងទៅយើងបានដោះស្រាយបញ្ហាបានមួយចំនួន ដោយមានការវិនិយោគ ពីវិស័យឯកជនតែមិនបានទទួលជោគជ័យទេ អញ្ចឹងហើយសុំឱ្យបន្តធ្វើកិច្ចការងារនេះបន្តទៀត»។

ត្រង់ចំណុចនេះ សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា បញ្ហារបស់មន្ត្រីយើង ក៏នៅតែជាបញ្ហាប្រឈមមួយផងដែរ។ មន្ត្រីអនុរ័ក្សពន្ធនាគារ បច្ចុប្បន្ននេះ កម្ពុជាមានចំនួន ៣,០៧៤នាក់ ដែលចំនួននេះ មានការខ្វះខាតនៅឡើយ ដូច្នេះ តម្រូវឱ្យមានការបង្កើនចំនួនផងដែរ។
គួរជម្រាបថា អគ្គនាយកដ្ឋានពន្ធនាគារ បានចេញសេចក្តីណែនាំបញ្ឈប់ការប្រើប្រាស់ទូរស័ព្ទ នៅក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី-ខេត្ត គឺអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ ក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញ។
នាពេលកន្លងមកនេះ ជនជាប់ចោទ និងឧក្រិដ្ឋជនមួយចំនួនបានប្រើប្រាស់ទូរស័ព្ទនៅក្នុងពន្ធនាគារ ដោយទំនាក់ទំនង ជាមួយបក្ខពួកខ្លួននៅខាងក្រៅរហូតអាចបញ្ជាចេញពីក្នុងពន្ធនាគារឱ្យប្រព្រឹត្តអំពើឧក្រិដ្ឋធំៗ មួយចំនួនផងដែរ ដូចជា ករណីជួញដូរគ្រឿងញៀន និងការប្លន់ប្រដាប់អាវុធជាដើម៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |