ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អាមេរិកកត់ឈ្មោះអភិបាលទីក្រុងហុងកុង និងមន្ត្រីក្រោមឱវាទចូលក្នុង «បញ្ជីខ្មៅ»

អាមេរិកកត់ឈ្មោះអភិបាលទីក្រុងហុងកុង និងមន្ត្រីក្រោមឱវាទចូលក្នុង «បញ្ជីខ្មៅ»

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានសម្រេចចិត្តដាក់ទណ្ឌកម្មលើអភិបាលទីក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) និងមន្ត្រីក្រោមឱវាទមួយចំនួនទៀត ពីបទបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សិទ្ធិសេរីភាពផ្នែកនយោបាយ នៃប្រជាជនរស់នៅលើទឹកដី ទីក្រុងស្វយ័តរបស់ចិនមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០។

ការកត់ឈ្មោះផ្នាក់ដឹកនាំកំពូលៗរបស់ហុងកុង ខាងលើនេះចូលទៅក្នុងបញ្ជីខ្មៅ បានកើតមានឡើង ក្រោយពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃខែកក្កដាកន្លងទៅនេះ បានចេញបទបញ្ជាប្រតិបត្តិមួយ ដើម្បីដាក់ទណ្ឌកម្មចិន ដែលបានបញ្ចេញច្បាប់សន្តិសុខជាតិថ្មី និងដាក់ឲ្យអនុវត្តជាផ្លូវការលើទីក្រុងស្វយ័តមួយនេះ។

បើតាមប្រភពពីសេតវិមានអាមេរិក លោកស្រី ខារី ឡាំ, អគ្គស្នងការប៉ូលិសហុងកុងលោក គ្រីស ថាំង (Chris Tang) ព្រមទាំងមន្ត្រីសន្តិសុខ និងយុត្តិធម៌ជាន់ខ្ពស់នៅទីក្រុងនេះ ត្រូវបានបង្កកទ្រព្យសម្បត្តិដែលពួកគេមាន ទាំងអស់នៅក្នុងសហរដ្ឋអាមេរិក ហើយជនជាតិអាមេរិកាំងនានា មិនអាចធ្វើទំនាក់ទំនងពាណិជ្ជកម្ម ជាមួយមន្ត្រីហុងកុងទាំងអស់នេះបានទៀតឡើយ។

នៅមុននេះបន្តិច រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានលើកឡើងថា ការដាក់ទណ្ឌកម្មថ្មីលើមន្ត្រីជួរមុខទីក្រុងហុងកុងនេះ គឺជាសារយ៉ាងច្បាស់មួយ ផ្ញើទៅកាន់ទីក្រុងប៉េកាំងថា អ្វីដែលបានកើតឡើងនៅទីក្រុងហុងកុង គឺជារឿងដែលមិនអាចទទួលយកបាន។ បន្ថែមពីនេះ លោក ប៉ុមប៉េអូ ក៏បានអះអាងទៀតថា អាមេរិកមិនអាចឈរនៅស្ងៀមនោះឡើយ នៅពេលឃើញប្រជាជនទីក្រុងហុងកុង រងគ្រោះដោយដៃបក្សកុម្មុយនិស្តចិន។

គួរបញ្ជាក់ថា ទាំងទីក្រុងហុងកុង និងទីក្រុងប៉េកាំង មិនទាន់បញ្ចេញប្រតិកម្មណាមួយ ចំពោះទង្វើរបស់សហរដ្ឋអាមេរិក ខាងលើនេះឡើយ ប៉ុន្តែវានឹងអាចកើតមានឡើង នៅក្នុងពេលឆាប់ៗនេះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |