ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

ពលរដ្ឋប្ដឹងអាជ្ញាធរនិងមន្ទីរសុរិយោដីខេត្តកណ្ដាល ដោយអះអាងថា យកដីពួកគាត់ទៅចេញប្លង់រឹងឱ្យអ្នកផ្សេង!

(កណ្ដាល)៖ ប្រជាពលរដ្ឋបានសម្ដែងការខកចិត្តនិងឈឺចាប់ជាពន់ពេក ដោយលើកឡើងថា ពួកខ្លួនខំប្រមូលទិញដីពីកសិករ នៅឆ្នាំ២០១០ និងបានគ្រប់គ្រងអាស្រ័យផលរហូតមក..!។

លុះដល់អំឡុងឆ្នាំ២០១៩.២០២០ និង២០២១ ស្រាប់តែអាជ្ញាធរមូលដ្ឋាន រដ្ឋបាលខេត្តកណ្ដាល ជាពិសេសមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកណ្ដាល។
បែរជាយកដីរបស់ពួកគាត់ ទៅចេញប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)ឱ្យបុគ្គលផ្សេងជាបន្តបន្ទាប់ទៅវិញ.!។
ជាហេតុនាំឱ្យពួកខ្លួន ត្រូវខាតបង់ផលប្រយោជន៍យ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន..!។

-ករណីនេះពុំមានការបកស្រាយពីលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល នោះឡើយ…!។

-សូមជម្រាបថា ដីទំនាស់ខាងលើមានទំហំ៦០ហិកតា ត្រង់ចំណុច”បឹងរាម”ពីមុនស្ថិតនៅភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល បច្ចុប្បន្នបានប្ដូរដែនរដ្ឋបាល មកភូមិព្រែកក្របៅទី១ និងភូមិព្រែកក្របៅទី២ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

-ទាក់ទិនបញ្ហានេះ ពលរដ្ឋឈ្មោះ មួន ទន់ នៅភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងឈ្មោះ ប៉ិច ក្រើន នៅភូមិព្រែកក្របៅទី២ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ដែលអះអាងថា ខ្លួនជាម្ចាស់ដី រងគ្រោះខាងលើ បានប្ដឹងសុំកិច្ចអន្តរាគមន៍ ទៅឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០២.០៧.២០២៤។
ដោយបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្តាល និងមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកណ្ដាល បានយកដីរបស់ពួកគាត់ទាំង២នាក់ សរុបទំហំ ៦០ហិកតា ត្រង់ចំណុចខាងលើ មកកាត់ឆ្វៀល ចេញប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)ឱ្យទៅអ្នកផ្សេង.ជាហេតុនាំឱ្យពួកខ្លួន រងការខាតបង់ ផលប្រយោជន៍យ៉ាងធ្ងន់ធ្ងរ..!។

-លោក មួន ទន់ និងលោក ប៉ិច ក្រើន បញ្ជាក់ថា ដីមួយកន្លែងនេះ គឺពួកខ្លួនបានប្រមូលទិញ ពីពលរដ្ឋអ្នកអាស្រ័យផលជាង១០គ្រួសារ កាលពីកំឡុងឆ្នាំ២០១០។
ពោលគឺ ក្រោយពេលទិញរួច ពួកគាត់បានកាន់កាប់ និងអាស្រ័យផល បន្តរហូត…!។

លុះដល់អំឡុងឆ្នាំ២០១៩ ស្រាប់តែក្រុមហ៊ុនឯកជនមួយ ចេញមកអះអាងថា ដីត្រង់ចំណុចខាងលើ ជាដីរបស់ក្រុមហ៊ុន.ហើយក្រុមហ៊ុន ក៏បានដាក់គ្រឿងចក្រ ឈូសឆាយលើកទំនប់ព័ទ្ធ ក្ដោបយកដីរបស់ពួកគាត់ ទាំងបំពានតែម្ដង..!។

មិនត្រឹមតែប៉ុណ្ណោះ តំណាងក្រុមហ៊ុន ថែមទាំងសំឡុតនិងគំរាម ចាប់ពួកខ្លួន ដាក់គុកទៀតផង ដោយចោទថា អ្នកទាំង២ រំលោភយកដីក្រុមហ៊ុន…?។

-ជាមួយគ្នានោះ ភាគីក្រុមហ៊ុន បានស្នើទៅអាជ្ញាធរនិងមន្ត្រីជំនាញ ដើម្បីធ្វើ(ប្លង់រឹង)គ្របលើដីពួកគាត់ថែមទៀត!។

-បើតាមលោក មួន ទន់ លោក ប៉ិច ក្រើន ខណៈពេលនោះ ពួកខ្លួនបានប្ដឹងជំទាស់និងទប់ស្កាត់ ប៉ុន្តែរាល់បណ្ដឹងរបស់គាត់ ហាក់គ្មានប្រសិទ្ធភាពទាល់តែសោះ..!

ជាក់ស្ដែង នៅខែសីហា ឆ្នាំ២០២០ រូបលោកបានប្ដឹងទប់ស្កាត់ ចូលរដ្ឋបាលខេត្តកណ្ដាល។
ក្នុងនោះរដ្ឋបាលខេត្តកណ្ដាល មិនត្រឹមតែគ្មានដំណោះស្រាយប៉ុណ្ណោះទេ..!។
ដោយថែមទាំង យកដីពួកគាត់ ដែលកំពុងមានទំនាស់ត្រង់ចំណុចខាងលើ ទៅកាត់ឆ្វៀលនិងចេញប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)ឱ្យតំណាងក្រុមហ៊ុនប្រមាណជិត១០ឈ្មោះស្មើនឹងជិត១០ប័ណ្ណ.សរុប៦០ហិកតា…!។

-ឆ្លើយតបនិងការចោទប្រកាន់ខាងលើ នៅល្ងាចទី០៤.០៧.២០២៤«ដើមរាំង»បានព្យាយាមសុំការអត្ថាធិប្បាយ ពីលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល.ប៉ុន្តែលោកពុំបកស្រាយឡើយ ដោយគ្រាន់តែឮសំនួរ លោកចុចបិទទូរស័ព្ទតែម្ដង..!។

-រីឯលោក ស៊ី ជីវុត្ថា នាយករដ្ឋបាលខេត្តកណ្ដាល និងជាអ្នកនាំពាក្យ បានថ្លែងថា ពាក់ព័ន្ធបណ្ដឹងទប់ស្កាត់ កាលពីឆ្នាំ២០២០នោះ.!។
គឺរូបលោកពុំចាំទេ ព្រោះឯកសារច្រើនពេក យ៉ាងណាក៏ដោយ លោកនឹងពិនិត្យមើល…!។

-ចំណែកលោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានថ្លែងប្រាប់«ដើមរាំង»ថា មកទល់នឹងពេលនេះរដ្ឋបាលក្រុង ពុំទាន់ទទួលបានបណ្ដឹងពីភាគីណាមួយឡើយ..!។
លោក ចាន់ តារា បន្តថា បើតាមលោកដឹង ករណីខាងលើ គឺកើតមានតាំងពីពុំទាន់ បង្កើតក្រុងអរិយក្សត្រម្ល៉េះ!។

-ចំពោះលោក កែវ ច័ន្ទរ៉ា ចៅសង្កាត់ព្រែកអំពិល ឯនេះវិញបានថ្លែងថា រូបលោកពុំទាន់ដឹងទេ ពាក់ព័ន្ធទំនាស់ខាងលើ ចាំមើលលោកសួរនាំគេសិន..!។

-ជុំវិញរឿងរ៉ាវខាងលើ ពលរដ្ឋជាង១០គ្រួសារ នៅសង្កាត់ព្រែកអំពិល បានចេញមុខអះអាងថា ដីត្រង់ចំណុច”បឹងរាម”ស្ថិតនៅភូមិព្រែកក្របៅទី១ និងភូមិព្រែកក្របៅទី២ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ។
គឺពួកខ្លួន បានកាន់កាប់និងអាស្រ័យផល តាំងពីឆ្នាំ១៩៨៥មកម្ល៉េះ និងបានលក់ឱ្យឈ្មោះ មួន ទន់ និងឈ្មោះ ប៉ិច ក្រើន នៅឆ្នាំ២០១០ ប្រាកដមែន។

-ទោះជាយ៉ាងណាក៏ដោយ លោក មួន ទន់ និងលោក ប៉ិច ក្រើន សូមស្នើយ៉ាងទទូចដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍ ចាត់វិធានការផ្លូវច្បាប់ទៅលើមន្ត្រីនៃរដ្ឋបាលខេត្តកណ្ដាល។​

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |