ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

តុលាការខេត្តកណ្ដាល សម្រេចឃុំខ្លួនម្ចាស់ទីតាំងបញ្ចាំម៉ូតូខុសច្បាប់មួយកន្លែង ពីបទទទួលផលចោរកម្ម

តុលាការខេត្តកណ្ដាល សម្រេចឃុំខ្លួនម្ចាស់ទីតាំងបញ្ចាំម៉ូតូខុសច្បាប់មួយកន្លែង ពីបទទទួលផលចោរកម្ម

(កណ្ដាល)៖ លោក ថោង ផល្លីរង្ស៊ី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល នៅសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ បានសម្រេចឃុំខ្លួនបុរសម្នាក់ឈ្មោះ គឹមឡេង សល់ ជាម្ចាស់ទីតាំងបញ្ចាំម៉ូតូខុសច្បាប់ ជាបណ្ដោះអាសន្នពីបទទទួលផលចោរកម្ម ខណៈស្ត្រីជាប្រពន្ធពុំត្រូវបាននាំខ្លួនមកសាកសួរនោះឡើយ ខណៈសេចក្ដី រាយការណ៍ឲ្យដឹងថាប្ដី-ប្រពន្ធរូបនេះ មិនត្រឹមតែបើកទទួលបញ្ចាំម៉ូតូខុសច្បាប់ប៉ុណ្ណោះទេ ថែមទាំងជាមេអាប៉ោងធំប្រចាំឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្ដាលថែមទៀតផង។

គួរជម្រាបថា ទីតាំងហាងបញ្ចាំខុសច្បាប់មួយកន្លែងដែលមានម្ចាស់ឈ្មោះ គឹម ឡេងសល់ ភេទប្រុស មុខរបរទទួលបញ្ចាំម៉ូតូ និងប្រពន្ធឈ្មោះ វ៉ា ថារី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវបានសមត្ថកិច្ចចុះបិទទីតាំងនាថ្ងៃទី០១ ខែ សីហា ឆ្នាំ២០២០។

បើតាមសមត្ថកិច្ចម៉ូតូមួយចំនួនដែលម្ចាស់ទីតាំងទទួលបញ្ចាំនេះ គឺជាម៉ូតូដែលជនទុច្ចរិកកាច់ ក និងលួចគេយកមកបញ្ចាំ ព្រោះថាគ្រាប់សោរម៉ូតូមានសភាពបែកខ្ទេច និង មានសភាពមិនប្រក្រតីច្រើន។

ក្នុងប្រតិបត្តិពិនិត្យនេះសមត្ថកិច្ចបាន ឃាត់ខ្លួនម្ចាស់ទីតាំងទទួលបញ្ចាំម៉ូតូខុសច្បាប់ម្ចាស់ មានឈ្មោះ គឹម ឡេងសល់ និងម៉ូតូចំនួន ២៤គ្រឿង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |