ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

តើវាសនា​ក្រុមហ៊ុនលក់ផ្ទះល្វែង ធី សុភ័ក្ត្រ និងទៅជាយ៉ាងណាបន្ទាប់ពីអតិថិជនបានបង្ហាញផ្ទះមួយមានប្លង់២ត្រួតគ្នាជាបន្តរបន្ទាប់

ភ្នំពេញ៖ បន្ទាប់ពីអង្គភាពសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយភាពមិន​ប្រកតី​របស់ក្រុមហ៊ុន ធី សុភ័ក្ត្រ ដែលសាងសង់និងលក់ផ្ទះល្វែងនៅក្នុងបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ផ្ទះមួយមានប្លង់រហូតដល់ទៅ២ធ្វើឲ្យអតិថិជនរបស់ខ្លួនសម្តែងនូវអារម្មណ៍ខកចិត្តយ៉ាងខ្លាំង មិនត្រឹមតែខកចិត្តប៉ុណ្ណឹងនោះទេថែមទាំងដេកលែងលក់បន្ទាប់ពីអតិថិជនបានកាន់ប្លង់ទៅរកអជ្ញាធរមូលដ្ឋានឲ្យជួយរកភាពមិនប្រកតីបែជាលោកស្រី គង់ យ៉ាងធី ម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ ដាក់ពាក្យបណ្តឹងប្តឹងអតិថិជនរបស់ខ្លួនចំនួន៤នាក់ទៅតុលាការពីបទ បរិហាបង្កាច់កេរ្តិ៍ និង ញុះញង់​ឲ្យមានការរើសអើង។​

លោកស្រី សេក ម៉ាលី គឺជាអតីតៈប្រធានទីផ្សារលក់ឲ្យក្រុមហ៊ុន ធី សុភ័ក្ត្រ  បានរៀបរាប់ទាំងការឈឺចាប់ដោយសារតែខ្លួនបានបំរើម្ចាស់ខុសមិនត្រឹមតែរកអតិថិជនមកទិញផ្ទះបានរាប់សិបល្វែងនោះទេរហូតអូសទាញបងប្អូនបង្កើតមកទិញដើម្បីរស់នៅក្បែរគ្នា តែជាអកុសលបែជាផ្ទះមួយមានប្លង់២ ម្ចាស់ផ្ទះ២ផ្សេងគ្នា   ហើយថែមទាំងថៅកែមានបំណងប្តឹងខ្លួនរួមទាំងបងប្អូនបង្កើត៤នាក់យកទៅដាក់គុកថែមទៀត។​

ការយំស្រែករកភាព​យុត្តិធម៌​របស់លោកស្រី សេក ម៉ាលី នៅលើកញ្ចក់ទូរទស្សន៍​ប៉ុនបាតដៃធ្វើឲ្យមហាជនទូទាំងប្រទេសបញ្ចេញមតិវៃប្រហារទៅលើម្ចាស់ក្រុមហ៊ុនខាងលើយ៉ាងចាស់ដៃ   តែលោកស្រី គង់ យ៉ាងធី  ម្ចាស់ក្រុមហ៊ុនលក់ផ្ទះល្វែង ធី សុភ័ក្ត្រ ក៍ខិតខំការពារ កិត្តិយស​សេចក្តីថ្លៃថ្នូ​របស់ខ្លួននិងក្រុមហ៊ុនផងដែរដោយបានបង្ហាញឯកសារលើ comments ហើយចោតថាលោកស្រី សេក ម៉ាលី ជំពាក់ប្រាក់លោកស្រីជាង ប្រាំបួនមុឺនដុល្លា ថែមទាំងខ្ចីប្លង់ផ្ទះរបស់ខ្លួនយកទៅរកលុយ ដើម្បីទិញវីឡានិងរថយន្តសេរីទំនើបធ្វើខ្លួនហៃសូរ ។​
លោកស្រី គង់ យ៉ាងធី បាន បដិសេធ ទាំងស្រុងរឿងចោតប្រកាន់ខាងលើថាផ្ទះមួយមានប្លង់២នោះគឺជារឿងមិនពិតលោកស្រីរកសុីក្នុងវិស័យ​អចលនទ្រព្យ​ជាង១០ឆ្នាំហើយគឺរកសុីត្រឹមត្រូវថ្លៃថ្នូរណាស់មិនដែលមានរឿងអញ្ចឹងទេ ផ្ទះមួយគឺប្លង់មួយអជ្ញាធរ លោក វ៉ាន់ ចាន់ថុន  មេភូមិដំណាក់ត្រយឹង និង លោក វ៉ា សារ៉ន ចៅសង្កាត់ចោមចៅ២ ក៍លោកបានចុះ ហត្ថលេខា និង វៃត្រាទទួលស្គាល់ដែរ មិនអាចបង្ខូច កិត្តិយស​លោកស្រីបានទេ។​

តែទោះជាយ៉ាងណា​ក្រដាស់មិនអាចខ្ចប់ភ្លើងបាននោះទេអតិថិជនដែលទិញផ្ទះនៅក្នុងបុរីសន្តិភាព២ ពីក្រុមហ៊ុន​លក់ផ្ទះល្វែង ធី សុភ័ក្ត្រ បានប្រាប់មកអ្នកសារព័ត៏មានយើងថាពួកគាត់ក៍រងគ្រោះដែរដោយសារតែផ្ទះល្វែងរបស់លោកស្រី គង់ យ៉ាងធី​ និង ស្វាមីឈ្មោះ ជា សុភ័ក្ត្រ ដែលគេស្គាល់ថាជាមន្ត្រី អនុប្រធាននាយកដ្ឋាន បណ្តុះបណ្តាល​វិជ្ជាជីវៈ និងមុខរបរ នៃអគ្គនាយកដ្ឋាន ពន្ធនាគារ ដែលមានគោរមងារ ជាឯកឧត្តម គឺផ្ទះមួយមានប្លង់២ដែរ ហើយអតិថិជនរូបនេះបានរកមេធាវីនិងបានដាក់ពាក្យបណ្តឹងដើម្បីស្វែងរក យុត្តិធម៌​ផងដែរ។​

មហាជនកំពុងតែឆ្ងល់ហើយរងចាំតាមដានថាតើផ្ទះមួយមានប្លង់២មែនឬយ៉ាងណា បើសិនជាមាន២មែនតើគេធ្វើយ៉ាងមិចបានជាមានប្លង់២ បើសិនជាមន្ត្រីជំនាញរកឃើញថាក្រុមហ៊ុនខាងលើសាងសង់ផ្ទះល្វែងលក់ហើយកែឆ្នៃផ្ទះមួយមានប្លង់២ត្រួតគ្នាមែននោះ តើវាសនាក្រុមហ៊ុនលោកស្រី គង់ យ៉ាងធី  និងទៅជាយ៉ាងណា?​

ព្រោះថ្មីៗនេះឧកញ៉ាដីឡូត៍ដែលរកសុី​ទុច្ចរិត​ធ្វើបាបប្រជារាស្ត្របានចូលទៅសម្រាកក្នុងគុកជាបន្តរបន្ទាប់ហើយ។

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |