ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សាលាបឋមសិក្សាមេសរប្រចាន់លើទទួលបានរូបសំណាកសម្តេចសង្ឃជួនណាតពីសប្បុរសជន

ព្រៃវែង ៖ យោងតាមគណនីយហ្វេសប៊ុកលោក ពុយសុខហ៊ង បានអោយដឹងថា លោក និង ភរិយា បានជាវនិងធ្វើការរៀបចំដាក់តាំងនៅក្នុងសាលាបឋមសិក្សាមេសរប្រចាន់លើ ស្ថិតក្នុងឃុំ មេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ដែលមានសមាសជិតចូលរួមពីលោកយាយលោកតា អាចារ្យ គណៈកម្មការ លោកគ្រូ អ្នកគ្រូ ប្រមាណជាង៨០នាក់ ដោយមានធ្វើពិធីសូត្រមន្តឆ្លងផងដែរ បានចែកជូនសំភារៈជូនចាស់ៗដូចជា ក្រមាម្នាក់១ ថវិការ ១ម៉ឺនរៀល និង បានប្រគេនព្រះសង្ឃ នូវស្លាដក់ ទឹកក្រូច ទឹកសុទ្ធ និងបច្ច័យមួយចំនួនផងដែរ។

គេសង្កេតឃើញលោក ពុយ សុខហ៊ង តែងតែចុះជួយកសាងផ្លូវនានាក្នុងភូមិ ចាក់បេតុងមុខវត្ត និង សមិទ្ធិផលជាច្រើនទៀត ក្នុងភូមិមេសរប្រចាន់លើផងដែរ ដោយមានការចង្អុលបង្ហាញពី លោកសាស្រ្តាចារ្យ តេង ប៊ុនថុន ដែលជាគ្រូរបស់លោក។ ចំណែកឯអត្ថន័យនៅក្នុងសិលាចារិកវិញបានសសេរថា៖ សម្ដេចព្រះសង្ឃរាជជោត:ញាណោ ជួន ណាត តំណាងអក្សរសាស្រ្ដជាតិខ្មែរ ជាបណ្ឌិតអក្សរសាស្រ្តខ្មែរទី១

ព្រះអង្គប្រសូត្រនៅថ្ងៃទី១១ខែមីនាឆ្នាំ១៨៨៣ទ្រង់ជាអ្នកបង្កើតសៀវភៅវចនានុក្រមខ្មែរ បទភ្លេងនគររាជ និពន្ធសៀវភៅធម៌ ប្រែគម្ពីរព្រះត្រៃបិដក ហើយសម្ដេចចូលទីវង្គតនៅគ.ស១៩៦៩ ក្នុងព្រះជន្មាយុ៨៦ព្រះវស្សានាវត្តឧណ្ណាឡោម រាជធានីភ្នំពេញ សុ(ស្ដាប់) ចិ(គិត) បុ(សួរ)  លិ(កត់ត្រា)

ផ្ដួចផ្ដើមគំនិតដោយក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះភូមិមេសរប្រចាន់លើនិងសហការនាយកសាលា 

ឧបត្ថម្ភរូបសំណាកដោយលោក  ពុយ សុខហ៊ង និងអ្នកស្រី គាង លីឆេង ព្រមទាំងបុត្រ ថ្ងៃចន្ទទី០៨ខែឧសភាឆ្នាំ២០២៣ ដោយរូបសំណាកនេះ សាងឡើងពីថ្មភួកសុទ្ធ ឆ្លាក់ដោយជាងចំលាក់ដែលមានស្នាដៃល្អផ្តាច់ ដូចរូបពិតៗ ហើយមានតំលៃរហូតដល់ ១៥០០ដុល្លាឯណោះ។

ហើយថ្មីៗនេះលោក ពុយ សុខហ៊ង ក៍ទទួលបានការបំពាក់មេដៃសសើរ ពីថ្នាក់ដឹកនាំផងដែរ ទាំងនេះបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ដែលតែងធ្វើការគាំទ្រ លើកសសើរ និង លើកទឹកចិត្តអ្នកធ្វើពិតប្រាកដផងដែរ។ អ្នកធ្វើពិត គឺត្រូវតែទទួលបានការលើកសរសើរ និង ផ្តល់តំលៃ ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។

គូសបញ្ជាក់ផងដែរថា រូបសំណាកនេះ ជាការចូលរួមពីលោកនាយកសាលាបឋមសិក្សានេះ លោក មេឃុំ លោកមេភូមិ សាខាបក្សជាពិសេស ដោយមានការដឹកនាំ និង ចង្អុលបង្ហាញពីសំណាក់ក្រុមការងារចុះជួយភូមិមេសរប្រចាន់លើផងដែរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |