ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំឱ្យប្រជាពលរដ្ឋ ការពារការចម្លងវីរុសកូវីដ១៩ ក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំ៥ថ្ងៃ ខាងមុខនេះ

ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំឱ្យប្រជាពលរដ្ឋ ការពារការចម្លងវីរុសកូវីដ១៩ ក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំ៥ថ្ងៃ ខាងមុខនេះ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំមួយ ឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តអនុវត្តការការពារការចម្លងវីរុសកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួន នៅក្នុងអំឡុងពេលឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់២១ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីសងថ្ងៃឈប់សម្រាកសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។

ក្នុងសេចក្តីណែនាំរបស់ខ្លួន ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ «ការអនុញ្ញាតឱ្យឈប់សម្រាកក្នុងរយៈពេលយូរនេះ បងប្អូនប្រជាពលរដ្ឋ នឹងអាចមានការធ្វើដំណើរទៅជួប ជុំក្រុមគ្រួសារនៅស្រុកកំណើត ឬក៏អាចមានការដើរលេងកម្សាន្តផងដែរ។ ក្នុងករណីនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តការការពារការចម្លងវីរុសកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួន»

ក្រសួងសុខាភិបាល បានបញ្ជាក់បន្តថា បើទោះបីជាប្រទេសកម្ពុជា មិនទាន់មានការចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ក៏ដោយ ក៏វីរុសកូវីដ-១៩ នេះ នៅតែកំពុងបន្តរាតត្បាតយ៉ាងខ្លាំងនៅលើពិភពលោក និងនៅក្នុងតំបន់ ហើយការរកឃើញវិជ្ជមានវីរុសកូវីដ-១៩ លើអ្នកដំណើរជាបន្តបន្ទាប់កន្លងមកនេះ បានមកពញ្ញាក់ស្មារតីបុគ្គលគ្រប់រូបកុំឱ្យភ្លេចខ្លួន ដោយបានបង្ហាញថា ការចម្លងវីរុសកូវីដ-១៩ នៅតែមាននៅឡើយ និងនៅតែជាហានិភ័យសម្រាប់មនុស្សគ្រប់រូប ទោះជាក្នុងរូបភាពនាំចូលមកក្នុងប្រទេសក៏ដោយ ក៏យើងមិនត្រូវមានការធ្វេសប្រហែស ដោយត្រូវការពារខ្លួន តាមការណែនាំឱ្យបានត្រឹមត្រូវ ហើយមិនត្រូវមើលរំលងនូវលទ្ធភាពនៃការចម្លងរហ័សនៃវីរុសដ៏កាចសាហាវនេះ ដែលនឹងអាចកើតមានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងទាំងអស់។

ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ មកបុគ្គល និងចូលក្នុងសហគមន៍ ក្រសួងសុខាភិបាល សូមធ្វើការ ណែនាំក្រើនរំលឹកដល់សាធារណជនទាំងអស់ឱ្យប្រកាន់យកនូវការរស់នៅតាមបែបគន្លងថ្មី ដោយចេះកែប្រែទម្លាប់ និងឥរិយាបថ ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ និងនៅតែបន្តការការពារការចម្លងជំងឺកូវីដ-១៩នេះ ទោះជាក្នុងពេលវេលាណាទៅទីណា និងនៅកន្លែងណាក៏ដោយ៕

ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល៖

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |