ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាន ក.ជ.អ.ច. បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Frank Rijsberman អគ្គនាយកវិទ្យាស្ថានអភិេវឌ្ឍន៍បៃតងសកល GGGI និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាន ក.ជ.អ.ច. បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Frank Rijsberman អគ្គនាយកវិទ្យាស្ថានអភិេវឌ្ឍន៍បៃតងសកល GGGI និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន។ 

———————————–

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលបានសម្រេចរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការ ជាមួយនឹង GGGI ក្នុងការពន្លឿន​របៀបវារៈអភិវឌ្ឍន៍បៃតង​នៅកម្ពុជារយៈពេលមួយទស្សវត្សរ៍កន្លងមកនេះ​ ចាប់តាំងពីកម្ពុជាចូលជាសមាជិកដំបូងកាលពីឆ្នាំ២០១៣មក។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានមានប្រសាសន៍លើកឡើង ពីអាទិភាពការងារសំខាន់ៗដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងរក្សាបានកិច្ចគាំពារបរិស្ថាន ការរស់នៅដោយចីរភាព ពាក់ព័ន្ធនឹងការដឹកជញ្ជូនដោយនិរន្តរភាព ថាមពលនិរន្តរភាព ការគ្រប់គ្រងសំណល់រឹងនិងរាវដោយនិរន្តរភាព មូលប័ត្រនិងសញ្ញាប័ណ្ណបៃតង និងមូលនិធិប្រសិទ្ធភាពថាមពល  ដែលមានកិច្ចសហការជាមួយក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធ។ ឯកឧត្តមបន្តទៀតថា ក្រសួងបរិស្ថាន សូមស្វាគមន៍ចំពោះការបន្តកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ GGGI ក្នុងការកៀរគរធនធាន ដើម្បីឆ្លើយតបកំណើនគម្រោងវិនិយោគពាក់ព័ន្ធនឹងការអភិវឌ្ឍបៃតងនៅកម្ពុជា។ 

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល១០ឆ្នាំនៃភាពជាដៃគូររវាងក្រសួងបរិស្ថាន និង GGGI នេះ យើងបានសម្រចលទ្ធផលសំខាន់ៗមួយចំនួនដូចជា (១). ផែនការទីក្រុងនិរន្តរភាពរាជធានីភ្នំពេញ ២០១៨-២០៣០ (២). ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងនិរន្តរភាព ឆ្នាំ២០២០-២០៣០ សម្រាប់ទីក្រុងចំនួនប្រាំពីរ (ព្រះសីហនុ កែប សៀមរាប បាត់ដំបង បាវិត កំពុងចាម និងសួង) (៣). ការសិក្សាការវាយតម្លៃសក្ដានុពលការភិវឌ្ឍន៍បៃតងនៅកម្ពុជា និងផលប៉ះពាល់បរិស្ថាន សេដ្ឋកិច្ច និងសង្គមនៃការអភិវឌ្ឍន៍ឧស្សាហកម្មបៃតង និង(៤). ការអនុវត្តថាមពលនិរន្តរភាពក្នុងវិស័យកាត់ដេរ និង(៥) លទ្ធផលមួយចំនួនទៀតស្ថិតក្នុងគម្រោងកំពុងអនុវត្តនាពេលបច្ចុប្បន្ន។ 

ក្រសួងបរិស្ថាន និង GGGI នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពរួមមាន៖ ឧស្សាហកម្មបៃតង និងអគារបៃតង ការកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន ការគ្រប់គ្រងសំណល់រឹង និងរាវប្រកបដោយនិរន្តរភាព ការដឹកជញ្ជូនដោយនិរន្តរភាព និង  ហិរញ្ញប្បទានបៃតងប្រកបដោយនវានុវត្តន៍ដូចជា ហិរញ្ញប្បទានកាបូន និងមូលប័ត្រ និងសញ្ញាប័ណ្ណបៃតងជាដើម៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |