ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

ជនសង្ស័យ៣នាក់រួចខ្លួនបន្ទាប់ពីប្រើហិង្សាលើយុវជនម្នាក់ស្ទើស្លាប់នៅឃុំឈ្វាំងសមត្ថកិច្ចថាមិនមែនជាបទល្មើសជាក់ស្តែង

ខេត្តកណ្តាល៖ យោងតាមសម្តីជនរងគ្រោះឈ្មោះ សុភា សារ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល មុខរបរជាកម្មកររោងចក្រ បានប្រាប់អ្នកសារព័ត៌មានថាកាលពីយប់ម៉ោង១២ថ្ងៃទី២២ខែមេសាឆ្នាំ២០២៣ ខ្លួនបានឌុបសង្សាមកមើលល្ខោនបាសាក់នៅ ភូមិ ស្រែអំពិល ឃុំឈ្វាំង ខេត្តកណ្តាល បន្ទាប់មកស្ត្រីជាសង្សាបានឲ្យជូនទៅរកកន្លែងបត់ជើងតូចចម្ងាយប្រហែលជា៥០ម៉ែត្រពីរោងល្ខោន ស្រាប់តែមានយុវជន៣នាក់ជិះម៉ូតូមកស្រែកឲ្យជនរងគ្រោះចុះពីលើម៉ូតូ ហើយក៍ប្រើហិង្សាមកលើ សុភា សារ័ត្ន ដោយប្រើដំបងនិងខ្សែក្រវ៉ាត់រហូតជនរងគ្រោះបែកក្បាលហូរឈាមដាបពេញផ្ទៃមុខក៍ធ្លាក់ពីលើម៉ូតូស្ទើស្លាប់ស្ទើរស់ ភ្លាមនោះស្ត្រីជាសង្សាក៍រត់ទៅស្រែកឲ្យគេឯងជួយ ប្រជាការពារភូមិដែលនៅប្រចាំការនៅរោងល្ខោនក៍រត់មកមើលជនសង្ស័យទាំង៣នាក់បានបើកម៉ូតូចេញពីកន្លែងកើតហេតុបាត់ទៅហើយ។​

ក្រោយកើតហេតុនៅយប់ដដែលសាច់ញាតិបាននាំជនរងគ្រោះទៅមន្ទីពេទ្យដើម្បីសង្គ្រោះជីវិត លុះដល់ព្រឹកឡើងថ្ងៃទី២៣ លោក សន សុភា ឱពុកជនរងគ្រោះបាននាំកូនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំឈ្វាំងដើម្បីរកភាពយុត្តិធម៌​។​

ក្រោយពីសមត្ថកិច្ចសួរនាំជនរងគ្រោះរួចហើយក៍បានកំណត់មុខសញ្ញារហូតស្វែងរក អាណាព្យាបាល​និងជនសង្ស័យបានមក១នាក់ ក្រោយការសួរនាំរបស់សមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិទជាបានប្រើហិង្សាមកលើយុវជន សុភា សារ័ត្ន ពិទប្រាកត់មែន ហើយខ្លួនសូមរាប់រងតែម្នាក់ឯងក្នុងករណីហិង្សាបង្ករជារបួសស្នាមនិងបំភ្លេចបំផ្លាញទ្រព្យសម្បត្តិ​អ្នកដ៏ទៃ(ម៉ូតូ)។​

យោងតាមសម្តីលោក លីន នាយរងប៉ុស្តិ៍នគរបាលឃុំឈ្វាំង តាមទូរសព្ទ លោកបានបំភ្លឺប្រាប់អ្នកសារព័ត៌មានថា បន្ទាប់ពីលោកបានទទួលពាក្យបណ្តឹងនៅព្រឹកថ្ងៃទី២៣ខែឆ្នាំដដែល ពីជនរងគ្រោះលោកបានស្រាវជ្រាវអស់រយៈពេលពេញមួយថ្ងៃ ក៍បានកំណត់មុខសញ្ញានិងនាំខ្លួនជនសង្ស័យបាន១នាក់ ក្រោយមកលោកបានធ្វើការសម្របសម្រួលភាគគីទាំងសងខាងដោយសារតែមិនត្រូវគ្នាដោយមូលហេតុ លោក សន សុភា ត្រូវជាឱពុកជនរងគ្រោះស្នើសំឲ្យចាត់ការតាមផ្លូវច្បាប់ លោកក៍បានក៍សាងសំណុំរឿង​បញ្ចូនទៅអធិការស្រុកពញ្ញាឭ នៅព្រឹកថ្ងៃទី ០៥ ខែឧសភា ឆ្នាំ​២០២៣ ដើម្បីចាត់ការបន្ត។​

ឱពុកជនរងគ្រោះមិនអស់ចិត្តដោយជនសង្ស័យបានសារភាពកំហុសហើយហេតុអ្វីបានជាសមត្ថកិច្ចមិនព្រមឃាត់ខ្លួនបែជាបណ្តោយឲ្យជនសង្ស័យវិលត្រឡប់ទៅផ្ទះវិញធ្វើដូចអត់មានរឿងអ្វីកើតឡើងទាល់តែសោះ?​

លោក លីន នាយរងប៉ុស្តិ៍នគរបាលឃុំឈ្វាំងបានប្រាប់អ្នកសារព័ត៌មានថា ជនសង្ស័យ​បានសំត្រឡប់ទៅផ្ទះវិញ លោកក៍ឲ្យទៅសួរឱពុកជនរងគ្រោះទៅ ជនសង្ស័យ​ត្រឡប់មកប្រាប់វិញថាស្រេចតែលើបងទេ រួចក៍ចាកចេញបាត់ទៅ។  លោក លីន នាយរងប៉ុស្តិ៍នគរបាល ឃុំឈ្វាំង បានបន្តទៀតថាតាមការសំណូមពរពីឱពុកជនរងគ្រោះស្នើសំឲ្យស្វែងរកនិងនាំជនសង្ស័យទាំង៣នាក់ដែលបានប្រើអំពើហិង្សាមកលើកូនប្រុសគាត់យកមកផ្តន្ទា​ទោសតាមផ្លូវច្បាប់ តែលោកមិនអាចទៅចាប់ចងជនសង្ស័យបានទេព្រោះមិនមែនជាបទល្មើសជាក់ស្តែង បើសិនជាវៃភ្លាមសហការចាប់ភ្លាមមានអី តែអានេះព្រឹកឡើងបានគាត់មកប្តឹងឲ្យខ្ញុំធ្វើម៉េច?​

លោក សន សុភា ឱពុកជនរងគ្រោះហួសចិត្តបន្ទាប់ពីឭសម្តីលោក លីន នាយរងប៉ុស្តិ៍នគរបាលឃុំឈ្វាំងឆ្លើយបែបនេះ កូនគាត់ត្រូវបានជនសង្ស័យព្រួតគ្នាវៃធ្វើបាបសឹងតែមិនសល់ជីវិត ទៅមន្ទីពេទ្យដើម្បីសង្គ្រោះជីវិតសឹងតែមិនទាន់ផង បែជាឲ្យសហការណ៍តាមចាប់ជនសង្ស័យភ្លាមៗដើម្បីឲ្យក្លាយជាបទល្មើសជាក់ស្តែង

មន្ត្រីអនុវត្តច្បាប់បានស្រាវជ្រាវកំណត់មុខសញ្ញា រហូតបាននាំខ្លួនជនសង្ស័យមកហើយ ហេតុអ្វីមិនធ្វើតាមផ្លូវច្បាប់ចាំបាច់អីឲ្យខ្ញុំសម្របសម្រួលគ្នាទាំងដែលខ្ញុំមិនព្រមរហូតឲ្យជនសង្ស័យចាកចេញទៅដោយសុវត្ថភាព ហើយនៅអូសបន្លាយពេលវេលាតាំងពីថ្ងៃទី២៣ខែមេសាឆ្នាំ២០២៣មកទល់ព្រឹកថ្ងៃទី០៥ខែឧសភាឆ្នាំ២០២៣ទើបបានបញ្ចូនសំណុំរឿងទៅអធិការដ្ឋាននគរបាល ស្រុកពញាឭ ខេត្តកណ្តាល តើការអូសបន្លាយពេលអស់ជាច្រើនថ្ងៃ របស់មន្ត្រីនគរបាល​យុត្តិធម៌​បែបនេះក្នុងគោលបំណងអ្វី។ អត្ថបទ នាយភ្លុក​
ចេញផ្សាយថ្ងៃទី០៥ឧសភា២០២៣

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |