ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

លោក ថាន់ ចាន់ណា ម្ចាស់បូរីចាន់ណាលែនជួយ សំភារៈកសាងផ្លូវបេតុងសាមគ្គីភូមិមេ សរប្រចាន់លើ

ព្រៃវែង៖ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្ត ព្រៃវែង ភូមិមេសរប្រចាន់លើ មានធ្វើពិធីកសាងផ្លូវបេតុងសាមគ្គីមួយខ្សែប្រវែង ៣០០ម៉ែត្រ ដោយប្រើស៊ីម៉ង់ អស់ប្រហែល ៦០តោន ខ្សាច់ ១៥ឡាន និង ថ្ម ប្រហែល ២០ឡាន ដែលជាផ្លូវបេតុងសាមគ្គីរវាង អ្នកភូមិ ក្រុមការងារ និង សប្បុរសជនបានរួមគ្នា ខ្លះចេញកំលាំងពលកម្ម ខ្លះបាយម្ហូប និង ខ្លះទៀតជួយជាសំភារៈ ដូចមានតួយ៉ាង លោក ថាន់ ចាន់ណា ម្ចាស់បូរី ចាន់ណាលែន បានជួយឧបត្ថម ស៊ីម៉ង់ចំនួន ២តោន ខ្សាច់ ២ឡាន និង ថ្ម ២ឡានផងដែរដើម្បីចូលរួមចំណែកមគ្គផលកុសលផលបុណ្យ ដ៍ថ្លៃថ្លាមួយនេះ។

គូសបញ្ជាក់ផងដែរថា ផ្លូវបេតុងសាមគ្គីមួយនេះគឺជាផ្លូវបេតុងសាមគ្គីរវាង អ្នកភូមិ ទាំងចាស់ទាំងក្មេង ទាំងស្រីទាំងប្រុស ខ្លះសំភារៈ ខ្លះបាយសម្ល ខ្លះ កំលាំងពលកម្មដើម្បីចូលរួមជួយគ្នា សាមគ្គីជាកំលាំងដើម្បីកសាងផ្លូវនេះឡើង ជាពិសេស គឺក្រោយការឯកភាពគ្នា តាមរូបមន្ត ៣៥ និង ៦៥ភាគរយ គឺ ក្រោយសប្បុរសជនចូលរួមរួចនៅសល់គឺ អ្នកភូមិ ចូល ៣៥ភាគរយដោយស្មារតីទទួលខុសត្រូវ និង ក្រុមការងារ ជួយ ៦៥ភាគរយ ដោយការចូលរួមលើកទឹកចិត្ត និង ជ្រះថ្លាបំផុត។

គណៈកម្មការ អាចារ្យ និង ប្រធានភូមិមេសរប្រចាន់លើ ក៍សូមអំពាវនាវដល់សប្បុរសជនជិតឆ្ងាយចូលរួមជួយជាសម្ភារៈនានាដើម្បីក៍សាងផ្លូវបេតុសាមគ្គីនេះអោយបានរួចរាល់ផង។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |